តារាចម្រៀងល្បីឈ្មោះ Taylor Swift បានធ្វើឱ្យសាធារណជនកោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពរបស់នាងដែលបានបង្ហាញកាយវិការយកចិត្តទុកដាក់និងសប្បុរធម៌ទៅកាន់បុគ្គលិកនៅក្នុងកម្មវិធី Grammy Awards ។

នៅក្នុងវីដេអូមួយដែលបង្ហោះដោយអ្នកគាំទ្រម្នាក់នៅលើ X កាលពីថ្ងៃទី ១១ ខែកុម្ភៈ Taylor Swift បានដើរយ៉ាងលឿនតាមសាលធំជាមួយមិត្តភ័ក្តិរបស់នាង បន្ទាប់មកស្រាប់តែងាកមកមកវិញភ្លាមៗដែលបុគ្គលិកនៅឈរទីនោះចំនួន៤នាក់ ដោយនិយាយថា «អរគុណច្រើនសម្រាប់ការខិតខំរបស់អ្នកទាំងអស់គ្នា»។ វីដេអូនេះត្រូវបានថតនៅកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards នៅថ្ងៃទី ២ ខែកុម្ភៈ។ នៅថ្ងៃនោះ តារាចម្រៀង រូបនេះ មិនបានឈ្នះពានរង្វាន់ណាមួយក្នុងការតែងតាំងពានចំនួន ៦ នោះទេ ប៉ុន្តែនៅតែរក្សាស្មារតីសប្បាយរីករាយ។ 
ទស្សនិកជនជាច្រើនបានសរសើរ ការយកចិត្តទុកដាក់ និងចិត្តសប្បុរសរបស់ Taylor Swift ។ តារាចម្រៀងរូបនេះក្រៅពីធ្វើឱ្យទស្សនិកជនស្គាល់នាងតាមរយៈតន្រ្តី រូបនាងក៏ត្រូវបានគេស្គាល់ដោយសារភាពសប្បុរសរបស់នាងដូចគ្នាដោយឧស្សាហ៍បរិច្ចាគប្រាក់រាប់លានដុល្លារដល់អង្គការសង្គ្រោះ និងកន្លែងជាច្រើនទៀត។ ក្រៅពីអង្គការនានា នាងក៏មិនភ្លេចយកចិត្តទុកដាក់ជាមួយបុគ្គលិកខ្លួនដូចគ្នា។.png)
បន្ទាប់ពីកម្មវិធី Eras Tour កាលពីចុងឆ្នាំ២០២៤ តារាចម្រៀងរូបនេះបានចំណាយប្រាក់បន្ថែមចំនួន ២០០លានដុល្លារបន្ថែមលើប្រាក់ខែដល់បុគ្គលិករបស់ខ្លួន រួមមាន អ្នករាំ អ្នកបង្កើតក្បាច់រាំ អ្នកព្យាបាលរាងកាយ អ្នកផាត់មុខ និងធ្វើសក់ អ្នករចនាម៉ូត សមាជិកក្រុមតន្រ្តី អ្នកបច្ចេកទេសឧបករណ៍សំឡេង ភ្លើង បុគ្គលិកផ្នែកកាមេរ៉ា បុគ្គលិកផលិតកម្ម បុគ្គលិកផ្នែកលក់ និងសន្តិសុខ ជាដើម។
នៅខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីបញ្ចប់ដំណើរទេសចរណ៍នៅសហរដ្ឋអាម៉េរិក Taylor Swift បានផ្តល់ឱ្យបុគ្គលិករបស់នាងនូវប្រាក់រង្វាន់ចំនួន ៥៥ លានដុល្លារ។ នៅពេលនោះ កាសែត TMZ បានបង្ហើបថា តារាចម្រៀងរូបនេះបានឱ្យអ្នកបើកបររថយន្តចំនួន ៥០ នាក់ ក្នុងម្នាក់ៗ ១០ម៉ឺន ដុល្លារដោយអរគុណពួកគេសម្រាប់ការដឹកជញ្ជូនឧបករណ៍របស់នាងទូទាំងប្រទេស។ អ្នកផ្សេងទៀត ដូចជា អ្នករាំ សមាជិកក្រុម អ្នកបច្ចេកទេសសំឡេង និងពន្លឺ… ក៏ទទួលបានប្រាក់យ៉ាងច្រើនផងដែរ៕










