Home ព័ត៌មានអន្តរជាតិ ស្អាតប្លែក! តំបន់ទេសចរណ៍ ៥ កន្លែងនេះគឺកំពុងពេញនិយមខ្លាំងនៅប្រទេសហ្វីលីពីន

ស្អាតប្លែក! តំបន់ទេសចរណ៍ ៥ កន្លែងនេះគឺកំពុងពេញនិយមខ្លាំងនៅប្រទេសហ្វីលីពីន

145
0

ហ្វីលីពីនជាប្រទេសប្រជុំកោះ ដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិប្លែកៗ និងគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជាឆ្នេរសមុទ្រ កោះ កន្លែងប្រវត្តិសាស្ត្រ ព្រៃឈើ ទិដ្ឋភាពបាតសមុទ្រ ភ្នំភ្លើង និងដីទួលជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC1mFUHBh-F_e__2_xGs4uBjmrB7r0SO9jKGskh5EhIoo8ssyuT4bvAtiXywRY9aZgmoniULRYR4hi7Qem5kx1QbrAaAAxSk38u8lrRP_s9Wik1-yKr28QqeRYg-HhfWcDK-CFfMc5X6R4w5Y79WAO5dGZpG2Ifc5FOSRrHSTGa0rQYmX1GXshfSg6b2Ho/s2560/image_2025-02-14_13-45-01.png
ប្រទេសហ្វីលីពីនមានទីតាំងនៅចុងភាគខាងកើតនៃទ្វីបអាស៊ី ដែលមានកោះជាង ៧០០០ ភាគច្រើនមានប្រជាជន និងជនជាតិភាគតិចកុលសម្ព័ន្ធរស់នៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjWdaOp2_RNdi_NeBiPfZLhzH9qYHqKZcexw5Dlhzha1d0QXYoLSpY7lUoKSEdzUbaKW4I6v0GBzrzxYu3pOx7KisNJ9vJxrH4qjcsUG8vH8k7h8iia0zAOW8q02Hkz1y-t4YkSATVaTczm1veZm-1mA3Nmp5iUEom9mXCKh7ilnCEJukRRTPq_OjbkWEf/s1020/image_2025-02-14_13-45-04.png

នេះបើយោងតាម Lonely Planet ដែលគេហទំព័រទេសចរណ៍បរទេស មានទីស្នាក់ការនៅប្រទេសអូស្ត្រាលី បានណែនាំគោលល្បីៗជាច្រើនជុំវិញពិភពលោក ក្នុងនោះតំបន់ទេសចរណ៍ ៥ កន្លែងខាងក្រោមនេះគឺកំពុងពេញនិយម និងទាក់ទាញខ្លាំងបផុតនៅប្រទេសហ្វីលីពីន៖

១.កោះ Palawan៖ គឺជាកោះមួយដែលមានលក្ខណៈពិសេសជាងកោះនានា ដោយសារឆ្នេរសមុទ្រនៅក្បែរផ្ទាំងថ្មធំៗ និងមានផ្ទះប្រជាជនជាច្រើនរស់នៅទីនោះ។ នៅពេលលោកអ្នកមកដល់កោះ Palawan នឹងបានឃើញវាលខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វង់ឆ្លុះដល់បាត ខ្យល់អាកាសត្រជាក់បរិសុទ្ធ ទីធ្លាធំល្វឹងល្វើយ អមដោយបរិយាកាសអ៊ូអរ មានសុខសុវត្ថិភាព បង្កើតបានជាទិដ្ឋភាពដ៏ល្អឥតខ្ចោះមួយដែលមិនអាចបំភ្លេចបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg4abAAMP3jwJEiV6b0DDt5G0xZszz-pTksbUbjSBchuVKmUAjIRlsLz8s-jG_NakccRxV_F07bKUT-wOy1_NtkKQIRpbQMwleCkhRq4iWcZZWsc7spZKRWMgnLuuiAylzadOkTD2ATs-rTB5bq2Mz4wdihiERxHXTr6jdSa-xZFtuj0srRIWmOAsqS5HQ/s1108/photo_2025-02-13_13-33-28.jpg

២.ភ្នំភ្លើង Mayon៖ ភ្នំភ្លើងនេះមានកម្ពស់ ២,៤០០ ម៉ែត្រដែលមានរាងកោនស្អាតល្អ ខណៈភ្ញៀវទេសចរទៅលេងទីនោះអាចបោះជុំរុំ ដើរឡើងភ្នំ មើលសត្វបក្សី និងថតរូបទេសភាពខៀវស្រងាត់ អមជាមួយផ្សែងពពកតាមជើងភ្នំយ៉ាងមានក្តីសុខ។ Mayon ជាភ្នំភ្លើងសកម្មជាងគេបំផុតនៅប្រទេសហ្វីលីពីន ដែលបានផ្ទុះ ៤៩ ដងក្នុងរយៈពេលជាង ៤០០ ឆ្នាំកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohIJjNUcDoiWofgERdYDkv9QQ6Gju6S9B_PnYhhsLFukHBwr34LNoztJ0S2k7KJTeWesaZhW_Bf9A0cF0oj5mSioz87tvLCiVUsh9wnVQwv33AsOa49EJpLr1phnwzTBpSoC0iaUfa3YT4gv7Ot9LWnH0wj_ztkCtAtQtsUCWj2MAWTE73L5Wx9gYIvCJ/s1280/photo_2025-02-13_13-38-45.jpg

៣.កោះ Malapascua៖ គឺជាកូនកោះដ៏តូចមួយ និងជាភូមិអ្នកនេសាទដ៏ស្ងប់ស្ងាត់ ហើយក៏ជាកន្លែងមុជទឹកដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរដើម្បីមើលត្រីចម្រុះគ្នាផងដែរ។ នៅទីនេះមានឆ្នេរខ្សាច់សស្អាត ទឹកថ្លាដូចកញ្ចក់ចាំងផ្លេកៗ ដើមដូងដុះតម្រៀបគ្នា និងមានសួនផ្កាថ្មចម្រុះពណ៌គ្នាយ៉ាងច្រើន បង្កើតបានទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiquSDG2ilCMz4ImsocGYMFEZZiIL2wFzwlHpwob6QCXL1pjOKU83LxgDMjMcOf4EWxUTDQ-UePQSmheTjQnI2yFFA6C4DCRbKn-JFlcgFyX9iV6cvRkpczn1hHLEbUFmjWd92BF72lku7yymcBYGl61EcnVdTgoePIVaSZwdcSFcpiNv8_3XEaeTLkq3N/s612/photo_2025-02-13_13-40-21.jpg

៤.ទីក្រុង Tagaytay៖ ទីក្រុងនេះមានភ្នំភ្លើង Taal ដែលបានបន្សល់ទុករណ្ដៅដ៏ធំមួយ និងក្លាយជាទន្លេកណ្ដាលកោះយ៉ាងស្រស់ស្អាត។ ភ្នំភ្លើងកណ្ដាលទន្លេ ត្រូវគេមើលឃើញមានផ្សែងហុយៗ តាមថ្ងៃខ្លះ ដែលបង្កើតភាពទាក់ទាញមួយទៀតសម្រាប់ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4D5uL-Z0UiqszKQ0fHtOEE7j79-ru-htulgoYLmuAnMqxM6szrDRUJtWlf0lguXos-BcS6SdeX23jG8IeQ7wCJNS-Y4UEX_bpVpRGLAHInQrYk-M300yLzcZN4NCSkMD4BAFoZYorq4obawpLiS4hbnzICVbW4ne_2wdJKPLTuiurd586jkG4pu9nlvX/s1024/photo_2025-02-13_13-41-56.jpg

៥.វាលស្រែថ្នាក់ៗ Banaue៖ ជាការពិតណាស់ ភ្ញៀវទេសចរដែលចូលទស្សនាប្រទេសហ្វីលីពីន គឺមិនដែលមើលរំលងវាលស្រែនេះនោះទេ ព្រោះវាត្រូវបានគេកាប់គាស់តាមជើងភ្នំអស់រយៈពេលជាង ២០០០ ឆ្នាំមកហើយ គឺជាវាលស្រែបុរាណដែលបន្សល់ទុកមកដល់បច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMZfjrpZuGRHLLnGqyaTh7EGc9K_tuJmjLbexCz3AtZzZoW6GzbopmlxuJr38t30XYy_ImbKCXR6LC5oXuG7BWH1BCWA3PE_UeiupLl_d3GEVfTnwSNkaAJ59Ut6g1r8c0Xww31Lxhw3cbzB2jJtUXKgR7mKx8zWZf8FL8Q84r4tUbOMiZxKHtfd8PCvJ2/s1280/photo_2025-02-13_13-44-32.jpg