Home ព័ត៌មានអន្តរជាតិ មកស្គាល់មហាសមុទ្រដែលក្តៅ និងត្រជាក់ជាងគេនៅលើភពផែនដី!

មកស្គាល់មហាសមុទ្រដែលក្តៅ និងត្រជាក់ជាងគេនៅលើភពផែនដី!

100
0

នៅលើភពផែនដីយើងនេះ អាងមហាសមុទ្រត្រូវបានបែងចែកចេញជា៥ ខណៈពួកវាមានសីតុណ្ហភាពខុសៗគ្នា ដោយមានខ្លះត្រជាក់ និងខ្លះទៀតក្តៅ។ ដូច្នេះហើយ តើលោកអ្នកដឹងទេថា មហាសមុទ្រណាខ្លះដែលក្តៅជាងគេ និងត្រជាក់ជាងគេនៅលើពិភពលោក? យោងតាមគេហទំព័របរទេស Live Science មហាសមុទ្រដែលក្តៅជាងគេនោះគឺមហាសមុទ្រឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilDfxcJyQ6JXyuv2-NI_0VIHs7nInjhyphenhyphenX5B-I8GV_UsjKOGU8hZgPcJr9hfeWEDAPtNuXSfLmg1yLdwTbD3dxqeoQaEi77FlSgX5ucuRD7OT9e2O89VTIs9Ijx9IR5gOnCwcN9aRUXazPEdQpF367kMGy47MZPt_Fasnk3ADk_VKv2lxHa2WkZj_wIg8Jk/s800/image_2025-02-14_13-29-31.png

មហាសមុទ្រឥណ្ឌា (Indian Ocean) គឺជាមហាសមុទ្រដែលត្រូវបានគេចាត់ទុកថា ក្តៅបំផុតនៅលើភពផែនដី ដោយសារតែមួយផ្នែកធំរបស់វាស្ថិតនៅក្នុងតំបន់ត្រូពិច ដែលមានសីតុណ្ហភាពជាមធ្យមចន្លោះ ២០ ទៅ ៣០ អង្សាសេ។ ក្រៅពីមហាសមុទ្រឥណ្ឌា មហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ocean) ក៏ជាមហាសមុទ្រដែលត្រូវបានគេចាត់ទុកថាក្តៅបំផុតទីពីរនៅលើភពផែនដីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqJuPHcN01XZO-2PEe_L4N-OXQ_YvbHQc9MiO81Lr37tmD3e11jZ873qERbW13n9H-LMUg496OoPL4mDlGncvoAmWIMgQMbAjTAnIcR-HbVh5y90q4G7quqsQn4C2Z9tB4Xqc4N9ME37y4m4dp52NVWS_t_Ftsh53T5BuY-5Zn8mNyanx_LjAJKyRnoVzC/s1200/image_2025-02-14_13-29-31%20(2).png

ដោយសារតែវាស្ថិតនៅតំបន់ក្បែរខ្សែអេក្វាទ័រ ដែលមានកម្រិតសីតុណ្ហភាពឡើងដល់ជាង ៣០ អង្សាសេ។ រីឯមហាសមុទ្រអាត្លង់ទិច (Atlantic Ocean) ដែលគ្របដណ្តប់លើផ្ទៃផែនដីជិត ២០ ភាគរយវិញ ត្រូវបានគេចាត់ទុកថា ជាមហាសមុទ្រក្តៅត្រជាក់ ដោយសារកន្លែងខ្លះស្ថិតក្រោមអាកាសធាតុត្រជាក់ខ្លាំង ដូចជានៅក្បែរតំបន់ប៉ូលជាដើម ខណៈខ្លះទៀតនៅក្បែរខ្សែអេក្វាទ័រ គឺវាមានអាកាសធាតុក្តៅបែបត្រូពិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN_2kEMvvhb72mM-qFhlFEjryxan2_nnKXOF4gb2OvSSFChAh6GViuR2HYdeNTIRsVjQfhuL1a-TTQr_yw5Tt7u1Dg_oRXlvSf8FSVj6mZy2JJ_B18MPYyNyVEabf_jEi50jmUc1ZXzwRe-ffBNH5sQNuAWcOHJZoyN9DJS9x5-NbVOjwH5Egs52SrDNsf/s1280/image_2025-02-14_13-29-31%20(3).png

ដូច្នេះសីតុណ្ហភាពជាមធ្យម របស់មហាសមុទ្រអាត្លង់ទិច គឺចន្លោះ ២ ក្រោមសូន្យអង្សាសេ ទៅដល់ ៣០ អង្សាសេ។ ចំណែកមហាសមុទ្រខាងត្បូង (Southern Ocean) ស្ថិតនៅចំណាត់ថ្នាក់ទី៤ នៃមហាសមុទ្រដែលត្រជាក់ជាងគេលើពិភពលោក។ មហាសមុទ្រនេះព័ទ្ធជុំវិញដោយទ្វីបទឹកកកអង់តាក់ទិច នៃប៉ូលខាងត្បូង ដែលមានសីតុណ្ហភាពជាមធ្យមចន្លោះ ២ក្រោមសូន្យអង្សាសេ ទៅដល់ ១០ អង្សាសេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXH19aMpzcJdhyn6pn5bSz0ITouQvdR400H4eX2IuWMtaPtih_XazUuC_qzrsHeUHBjnag78GIxImUajVC_CDkZi5U4llK6VsCDrnDxbsST92ht4Y0McKhL4_LydZV_BE08rYEWigO-favgz7N2uTL_XM6JIqn0rCZyrF6HqhEuNYtDxZ5iw2rZYA-oH1r/s3672/image_2025-02-14_13-29-32.png
ចុងក្រោយមហាសមុទ្រដែលត្រជាក់ជាងគេនៅលើភពផែនដីនោះគឺមហាសមុទ្រអាក់ទិច (Arctic Ocean) ដែលស្ថិតនៅតំបន់ប៉ូលខាងជើង គឺជាមហាសមុទ្រត្រជាក់ជាងគេបង្អស់នៅលើពិភពលោក ហើយក៏ជាមហាសមុទ្រតូចបំផុតផងដែរ ជាមួយទំហំ ១៥,៥៥៨,០០០ គីឡូម៉ែត្រក្រឡា។ មហាសមុទ្រអាក់ទិច មានសីតុណ្ហភាពជាមធ្យមចន្លោះ ១ ទៅ ២ ក្រោមសូន្យអង្សាសេ ដែលនាំឱ្យវាទទួលបានរហស្សនាមថា មហាសមុទ្រទឹកកក៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxnDenSYgwsR7HDVf7BrlLmWdjdmD85UWwPL9K7g7Z01Kk56Yv0xemWXiiLyGJkKAycyVk4bVxZd2-RgHQnVhKhFPdp5zlj4S7sfm_kspieBcMcwdbVvJv9WjYsyHLV_gbKfqcRZELqEQ0Tjt4Yhc3vCeQqSyeAANO2a9pq7WLubKCcFwXYllxLM4w1Q1X/s1110/image_2025-02-14_13-29-38.png