រូបសំណាកអធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត នឹងតម្លើងនៅសួនច្បារមាត់ទន្លេជិតស្ពានសេកុង នៅក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
គម្រោងតម្លើងរូបសំណាកអនុស្សាវរីយ៍លោក ស៊ីន ស៊ីសាមុត ជាអភិរក្សទេពកោសល្យសិល្បៈរបស់លោក ស៊ិន ស៊ីសាមុតដែលជាមរតកវប្បធម៌ដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
បន្ថែមពីនេះ រូបសំណាកអធិរាជសំឡេងមាស ក៏នឹងរួមចំណែកលើកកម្ពស់ទេសចរណ៍ និងអភិវឌ្ឍន៍សោភ័ណភាពខេត្ត ជាកន្លែងទាក់ទាញថ្មី សម្រាប់អ្នកដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
គួររំលឹកដែរថា លោកស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី២៣ សីហា ១៩៣២ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង។ លោកបានបាត់បង់ជីវិតក្នុងអំឡុងរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៦ ប៉ុន្តែឥទ្ធិពលនៃបទចម្រៀងរបស់គាត់នៅតែបន្តមាននៅក្នុងវង់តន្ត្រីខ្មែររហូតមកដល់មកសព្វថ្ងៃនេះ។
ចំពោះ រហស្សនាមថា “អធិរាជសំឡេងមាស” ត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ៕










