ថ្មីៗនេះសម្រស់ភរិយាតារាចម្រៀង ជា សុជាតិ នៃសមាជិកក្រុម ក្មេងខ្មែរ ទទួលរងការបន្តុះបង្អាប់ពីអ្នកមួយចំនួនស្របពេលអ្នកនាងទើបសម្រាលបុត្ររួចដែលធ្វើឱ្យអ្នកសិល្បៈ និងមហាជនប្រតិកម្មទៅកាន់អ្នកខម្មិននោះយ៉ាងខ្លាំង។ យ៉ាងណា អ្នកនាង រឹម លក្ម្សី បានចេញមកសរសេរលើបណ្តាញសង្គមថានាងមិនខឹងនឹងពាក្យទាំងនោះទេប៉ុន្តែបានកោតសរសើរស្វាមីរបស់ខ្លួនធ្វើគ្រប់បែបយ៉ាងមិនឱ្យនាងពិបាក ខណៈមើលថែកូនទោះមួយយប់គេងបាន១ម៉ោងក្តីក៏មិនដាស់នាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheq0JJSzAN9ccCVsg-U-Z2ydimT7Wq43-r1NLnFbwoM5K6HXl4qb_W4r5ogJaBBnj_u7J91k9GfTy-cmJcf0b3UO80VYAFJK1EvcEy9wViY-C9OZxT5jYPV9InFIFwCEbhXxYrK6tXkQxEYK4gjPc9hyjLw8ZHcQGwyd0uRMnj1sPXq5m80WyQ2DiAm32-/s960/448470869_1005510524277857_7432644893232934159_n.jpg

នៅថ្ងៃទី១២ នេះអ្នកនាង រឹម លក្ម្សី ភរិយាតារាចម្រៀង ជា សុជាតិ បានបង្ហោះរូបភាពជាច្រើនសន្លឹកអមដោយការរៀបរាប់ថា«មិនអីទេមាត់ជារបស់អ្នក អ្នកអាចនិយាយអីក៏បាន មើលងាយរូបសម្រស់ខ្ញុំយ៉ាងណាក៏បាន ខ្ញុំអត់ប្រកាន់ទេ ព្រោះសម្តីរបស់អ្នកគ្មានតម្លៃក្នុងចិត្តខ្ញុំទេ។ ខ្ញុំបែរជាមានអារម្មណ៍ថាខ្លួនឯងមានសំណាងខ្លាំងដែលបានបុរសដែលមិនមានចរឹកដូចជាអ្នកមកធ្វើជាស្វាមីទៅវិញ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8KoWBHBFelNZjv_1UQ_JfoPt8wbwikqPhYQ9uRKqAnM6ZDgAXDxPQFpP_yE5qkDwRqrdGU5nxQBv7Un8JzNHaFUm1mIe8trT6Ve42TmvZ4oVbM3AFQxBe5UesM-CTjeDfrN6xO9H8q3UVDGXBGn5unF2VzVmmxCVOnOyJF6CStxKLUArCObojXAC5QFxM/s2048/469848114_1123333289162246_6196428817399053803_n.jpg
ការដែលអ្នកនាងនិយាយថាខ្លួនឯងមានសំណាងអ្នកនាង លក្ម្សី ថា ជា សុជាតិ ជាស្វាមីជាអ្នកដាំបាយ ធ្វើម្ហូប លាងចាន បោកខោអាវ ការងារប្រពន្ធលោកធ្វើទាំងអស់មិនឱ្យប្រពន្ធហត់ទេ ការងារប៉ាក្មេកម៉ាក់ក្មេកជួយគ្រប់យ៉ាងមិនដែលប្រកាន់ខ្លួនទេហត់យ៉ាងណាមិនដែលរអ៊ូទេធ្វើបានគ្រប់យ៉ាង។ មិនត្រឹមតែប៉ុណ្ណោះ ជា សុជាតិ និយាយប្រាប់ថាស្រលាញ់នាងរាល់ថ្ងៃ សរសើរប្រពន្ធស្អាត ប្រពន្ធខ្ជូតរាល់ថ្ងៃ មិនថាសម្រស់ប្រពន្ធប្រែប្រួលប៉ុណ្ណា ពេលទម្ងន់មើលថែដូចព្រះនាង មិនចង់ឱ្យប្រពន្ធទៅធ្វើការទេ ចង់ឱ្យសម្រាកឱ្យច្រើន សុខចិត្តហត់ម្នាក់ឯង ចង់ទៅណាក៏ជូនទៅដែរ មិនថាខ្លួនឯងធ្វើការហត់ អស់កម្លាំងប៉ុណ្ណា បើឮប្រពន្ធមិនស្រួលខ្លួនវិញគឺនៅមិនសុខទេភ័យធ្វើអ្វីមិនត្រូវទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7gm_h9zxd2fkw83RKmuOykvRetQoPWbSb1PSRSdWf_h9W97Q7emhZQSGjR454GpithARlbyf6l5LSZ9TtAki24gQHe2TXAf9Vn1OCzY-1mgxN7LTN_TTbWAklxItZF59Yv2_6_I1Kjz776JKpRKj310ID2ozwrtBOW_KDvF3zEwt-CHao0f6YIdotPzb6/s2048/472435884_1141591264003115_3683843272056344765_n.jpg

ភរិយាតារាចម្រៀង ជា សុជាតិ បន្ថែមទៀតថា ពេលនាងសម្រាលហើយយប់ឡើងស្វាមីនាងគេងបានតែ១ម៉ោង មើលកូនដាច់យប់ម្នាក់ឯងរាល់ថ្ងៃក៏មិនដាស់ប្រពន្ធដែរ សុខចិត្តឱ្យប្រពន្ធគេងមិនឱ្យហត់។ ពេលនាងឡើង ២៣គីឡូ នៅតែសរសើរថាប្រពន្ធស្អាតណាស់ ទោះប៉ុន្មានគីឡូក៏នៅតែស្រឡាញ់ នាងស្ថិតនៅលេខរៀងទី១ក្នុងចិត្តជានិច្ច។ អ្នកនាងថា «អ្នកមើលងាយខ្ញុំចុះ ខ្ញុំមិនប្រកាន់ទេព្រោះការលះបង់របស់ខ្ញុំមិនមែនសម្រាប់អ្នកទេ គឺសម្រាប់កូន ប្តីនិងក្រុមគ្រួសាររបស់ខ្ញុំ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUl3Rwdcp6Y-RGis4C7j3e1rJJGBtekLCck5MF0S618WHD8Gd6LI8NPm9AKqt8o4tmW8Zpy9TeFlPuK8QFKYDM3SyssC6qqvN3g8ownxXvDB5p4fmp49SFjmo7m-M357z-km1ajOD-w1sbdLqJBnt6ckSMhyphenhyphen3S_BxG3cEQwQBC0BHI1pRWCtLaN31wj36R/s2048/476613024_1165753264920248_2840047743716791435_n.jpg

ជាមួយគ្នានេះដែរ អ្នកនាង រឹម លក្ម្សី ក៏បានរៀបរាប់ក្នុងរយៈពេលនៃការពរពោះគឺបានបង្រៀននាងច្រើនណាស់ ទាំងការចាញ់កូន ក្អួតចង្អោរ ពិបាកគេង ពិបាកដើរ ពិបាកឈរ ពិបាកអង្គុយ គិតច្រើន រូបរាងប្រែប្រួល សម្រស់ធ្លាក់ពី100ដល់0 អាចមានជំងឺទាំងផ្លូវកាយនិងផ្លូវចិត្តបន្សល់ទុកក្រោយពេលទម្ងន់ ។ ការឈឺពោះសម្រាលជាអ្វីដែលមនុស្សប្រុសគ្មានថ្ងៃយល់។ កើតជាមនុស្សស្រីគ្មានពាក្យថាងាយស្រួលទេ ឈ្មោះជាម្តាយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីពាក្យមួយឃ្លាគឺ កូនមានសុខភាពល្អ ខណៈ ជា សុជាតិ បាននិយាយដាក់ភរិយា ថាលោកអាណិតប្រពន្ធបើជាលោកវិញមិនដឹថាអាចទ្រាំបានទេនិងថានាងជាមនុស្សពូកែអស្ចារ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9-PbWkwSB6ZTxafV32FLtQP99cwtZXlG6fTvoiEQcxu_UOs2XCiWLmuq1xwSCxQTsbyOUWbsiaf2eB0aB11VI8gSTASOC4qkkuNzoSi9otWkKfzpCtkLoJ6yM8Z6Izna3nOqfy0jnASoCObcsocROyMskYQQjPbLTkFSgLlXVL9U-RuLcmQEFQhA7kfxW/s2048/476836024_1164368421725399_8198382017020599616_n.jpg

ចុងក្រោយអ្នកនាងលក្ម្សី បានផ្តាំផ្ញើថាអ្នកម្តាយគ្រប់រូបនៅលើពិភពលោកនេះថា«អ្នកគឺជាមនុស្សស្រីពូកែ អស្ចារ្យ និងមហិមាបំផុត អរគុណសម្រាប់ការលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ»៕