តើគួរផឹកទឹកកម្រិតប៉ុន្មាន ទើបផ្តល់ផលល្អសម្រាប់សុខភាព? តើធ្វើដូចម្តេចទើបដឹងថា យើងផឹកទឹកគ្រប់គ្រាន់ដើម្បីបំពេញរាងកាយក្នុង១ថ្ងៃ? មនុស្សភាគច្រើនជឿថា ការផឹកទឹកក្នុងបរិមាណច្រើននឹងធ្វើឱ្យរាងកាយដំណើរការកាន់តែល្អ ថែមទាំងជួយសម្រកទម្ងន់ និងថែទាំសុខភាពស្បែក ។ លើសពីនេះ ពេលហាត់ប្រាណនឹងធ្វើឱ្យរាងកាយបាត់បង់ទឹកយ៉ាងច្រើន ជាពិសេស ពេលអាកាសធាតុក្តៅ គឺត្រូវតែផឹកទឹកឱ្យច្រើនដើម្បីបំពេញទឹកដែលបាត់បង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8QCRebl55n_mRvLH8emgK2wB6ZOCbEQTipa1AXWVJba0UzpCUclV4h8-JeXxKPUT5vfFsaTTRx-p0bmsDxFEG9VM7VxkHjYWvVMluT8skuJ_8PfuRYTJcFgTGApFk1Bb0XNTAYYAojFFMkHftTzyWf8Kau0JidixSZ5PRzgZolhJjSIEgkZEwyzlT54IQ/s1024/image_2025-02-13_14-18-39.png

ប៉ុន្តែការផឹកទឹកច្រើនពេកអាចធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដូចជា ៖ កម្រិតសូដ្យូមក្នុងឈាមទាប (Hyponatremia) ដែលតែងតែកើតឡើងលើអ្នកប្រកួតផឹកទឹក, ការរត់ប្រណាំងចម្ងាយឆ្ងាយ និងការសម្រកទម្ងន់ ។ កម្រិតសូដ្យូមក្នុងឈាមទាប អាចហៅម្យ៉ាងទៀតថា «ការពុលទឹក» វាកើតឡើងដោយសារការផឹកទឹកច្រើនក្នុងរយៈពេលខ្លី ដូចជា ៖ ផឹកទឹក៤លីត្រ ឬ៧លីត្រ ត្រឹមតែរយៈពេល២ម៉ោង គឺអាចធ្វើឱ្យបាត់បង់ជីវិត ។ អ្នកផឹកទឹកក្នុងកម្រិតច្រើនបែបនេះ នឹងឈឺក្បាល, វិលមុខ, ក្អួត, អស់កម្លាំង, វង្វេងស្មារតី និងហើមដៃ-ជើង បើពុំប្រញាប់ទៅជួបគ្រូពេទ្យពេលកើតអាការៈទាំងនេះ យើងនឹងធ្វើទុក្ខកាន់តែខ្លាំង ដូចជា ៖ ហើមខួរក្បាល និងស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoJkCH0wCjUVBK3SUEbr6kpaR7vYAAfQATT67zc9AGaeKGj3RO-gCoxqO3dUW9HpM2pV80dkkkNxRzL05UU0toH13nYVKwyP7hMf427i-x0xcjRz7XR99pMQP_jIl60aiuscYENYxF1xhyxOVh28wVvS0g_1T6nCxp8AjSfXWRec-3p4ft76JZEKTIDarl/s1500/image_2025-02-13_14-18-40.png

តើធ្វើដូចម្តេចទើបដឹងថា យើងផឹកទឹកគ្រប់គ្រាន់ដើម្បីបំពេញរាងកាយក្នុង១ថ្ងៃ? យើងអាចសង្កេតមើលតាមវិធីងាយៗ គឺអ្នកដែលផឹកទឹកគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយ ពួកគេនឹងងាយស្រួលបន្ទោរបង់ និងមានទឹកនោមមានលឿងថ្លា រីឯអ្នកផឹកទឹកពុំគ្រប់គ្រាន់ នឹងពិបាកបន្ទោរបង់ ឬទល់លាមក ហើយមានទឹកនោមពណ៌ខាប់ ។ បើមានបញ្ហាសុខភាព ដូចជា ៖ បញ្ហាតម្រងនោម និងខ្សោយបេះដូង គួរតែប្រឹក្សាជាមួយគ្រូពេទ្យមុនពេលបង្កើនការផឹកទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzJSG-x0l943urOzUqYyKlYgy8oqj9Jc1pDtKFy3a_W0jwCtY_SQ3P99td0A_ErkmbRRwsR-407-S8cI73QtKBgTlwlPZ_373zpcgS21luBLzWbiq183HZPrtYo_SzbR-QP2T8zpW33HyHQM_EkITkD3jssmmTZo-GFjTv-ulPe8gUsbfAIxa6CR2En6S7/s1600/image_2025-02-13_14-18-41.png

រាល់ថ្ងៃ រាងកាយរបស់យើងនឹងបាត់បង់ទឹកតាមរយៈការបត់ជើងតូច, បែកញើស, ការដកដង្ហើម និងកត្តាផ្សេងៗ ហើយការផឹកទឹកដើម្បីបំពេញទឹកដែលបាត់បង់ គឺជារឿងសំខាន់ណាស់ ប៉ុន្តែការផឹកទឹកក្នុងបរិមាណសមស្របនឹងកាន់តែសំខាន់ ពីព្រោះបើផឹកទឹកច្រើនពេក ឬតិចពេក វានឹងធ្វើឱ្យប៉ះពាល់សុខភាព ។ យើងដឹងថា ជាទូទៅ ការផឹកទឹក៨កែវក្នុង១ថ្ងៃ គឺគ្រប់គ្រាន់សម្រាប់ការដំណើរការរាងកាយ ប៉ុន្តែការពិត បរិមាណទឹកសមស្របអាស្រ័យលើកត្តាផ្សេងៗរបស់អ្នកផឹក ដូចជា ៖ ធ្វើការងារប្រចាំថ្ងៃ, ភេទ និងអាយុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLW0OL0m3Oq9f_xVPeUzCHRvgH_ooTd-O0HP6wh3SMqUGOmelYo7K-4bfJlAyvoEEa4NPC9J5r95zTTuS_h28CCrpUMgmuNIkU9O7Jwv89lcaHzDDdK097s_20M_mE6Hg-JuB-2LokjvMsiX7l-Fnq6yCQgxfXyGBtCLWmdNziObWA8NZf6PhvkAGO6GNm/s1800/image_2025-02-13_14-18-42.png

តើគួរផឹកទឹកប៉ុន្មានលីត្រក្នុង១ថ្ងៃ ទើបផ្តល់ផលល្អសម្រាប់សុខភាព?

-អាយុពី៤ឆ្នាំ ទៅ៨ឆ្នាំ ៖ ផឹកទឹក ៥កែវ ក្នុង១ថ្ងៃ (ប្រមាណ ១.២លីត្រ)
-អាយុពី៩ឆ្នាំ ទៅ១៣ឆ្នាំ ៖ ផឹកទឹកពី ៧កែវ ទៅ ៨កែវ ក្នុង១ថ្ងៃ (ចាប់ពី១.៦លីត្រ ទៅ១.៩លីត្រ)
-អាយុពី១៤ឆ្នាំ ទៅ១៨ឆ្នាំ ៖ ផឹកទឹកពី ៨កែវ ទៅ ១១កែវ ក្នុង១ថ្ងៃ (ចាប់ពី១.៩លីត្រ ទៅ២.៦លីត្រ)
-ស្ត្រីអាយុពី១៩ឆ្នាំ ឡើងទៅ ៖ ផឹកទឹក ៩កែវ ក្នុង១ថ្ងៃ (ប្រមាណ ២.១លីត្រ)
-បុរសអាយុពី១៩ឆ្នាំ ឡើងទៅ ៖ ផឹកទឹក ១៣កែវ ក្នុង១ថ្ងៃ (ប្រមាណ ៣លីត្រ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOdBmY5DQwXqxNlhIVm86jLDkgAZFUMXbyNMNTs_GOCpC2SI9Snj2Sol6ExfVag9ZL4OILGUI2reC-A4XsQqfwREFvdtas4JXF2qC6xmciyz-7Gs4jAW47z3FJB-8_GwNWqeXjmmknoS6IaIUN9OCOaUxOmAbV-u_yM9NjrFgM9PsYqQPnuPlNl2zgiimV/s1600/image_2025-02-13_14-18-40%20(2).png

បរិមាណទឹកទាំងនេះ គឺរួមទាំងបរិមាណទឹកទទួលបានពីចំណីអាហារ បន្លែ និងផ្លែឈើផងដែរ ។ យើងអាចផឹកទឹកឱ្យច្រើនជាងមុន នៅពេលហាត់ប្រាណខ្លាំង, មេឃក្តៅ, ឈឺ, ក្តៅខ្លួន និងមានបញ្ហាសុខភាព ៕