Home ព័ត៌មានអន្តរជាតិ Trump អះអាងថា សង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់ឆាប់ៗក្រោយលោកជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី

Trump អះអាងថា សង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់ឆាប់ៗក្រោយលោកជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី

50
0

សហរដ្ឋអាមេរិក ៖ លោក Donald Trump ប្រធានាធិបតីអាមេរិកអះអាងថា សង្គ្រាមនៅប្រទេសអ៊ុយក្រែននឹងបញ្ចប់ឆាប់ៗ ក្រោយពីលោកបានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អស់រយៈពេលយ៉ាងយូរ និងទទួលបានលទ្ធផល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVCqy0D71xoFnCtS4rxaymBILQmhx9QyPpPuqMuS7ThTUhHBN35FUY2-AK1q8RHiISq7XXWwqYJlbG1KOyChLDu5iISVbqZysGnO4OXu8-fXBg8p3ocl12nqZt7edKTFK0SR0Pi6GK6gKyaJP94wW1hlLEkiDCIDUhNVxLFJOAkVfkpJFnHsSVQa4xoXm1/s1600/image_2025-02-13_11-46-29.png

នេះជាលើកទី១ ដែលលោក Trump បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២៥ ។ លោកបានបញ្ជាក់ពីគោលជំហរច្បាស់លាស់ទៅកាន់ទីប្រឹក្សារបស់លោកថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឱ្យបានឆាប់រហ័សបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDv-VGtWsv9tzQtvih1vSpWPplTTbpNm0nS5VQfDxzOWOy43A9L4ezxUgzqHQ1hNo9ii43bUTYKjRi6o1Oww02jn6rS32C1b9waVAVYxYow6po9j2RSbgpMb4_31eYA84v9WPl6Yd9tOhlE6svqgeRm9-cVisKHwwpWyiFKAewd71QFkIRAdFEgdVEdcxg/s1600/image_2025-02-13_11-46-31.png

មន្ត្រីរដ្ឋាភិបាលរបស់លោក Trump ជាច្រើនរូបរំពឹងថា ការផ្លាស់ប្តូរអ្នកទោសកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងមក គឺបង្ហាញពីការព្យាយាមជាថ្មីដើម្បីបញ្ចប់សង្គ្រាមអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ។ បច្ចុប្បន្ន មេដឹកនាំទាំង២រូបបានសន្ទនាគ្នា ក្រោយពីរដ្ឋាភិបាលអាមេរិក និងរុស្ស៊ី ស្ងប់ស្ងាត់ដាក់គ្នាជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8s7pHG5b1aF5ypoa77ihXwFfDLwJc4MakWv7AnmE6OW7t2byMuUFS811Dj23-bXXL0cLVE6_3c0EbENCv-7ycnublMpvl4BQnnGSZjiVmf2h0Sn5B_kAV2o138Yl_nyPOR6lZSxeRrPyNEPVCKhyphenhyphen-VxjkB6r-K-nBMOIOTgUceHr0Zj5LVa6eTkmKiVGx/s1600/image_2025-02-13_11-46-28.png

លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «យើងបានពិភាក្សាពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន, មជ្ឈិមបូព៌ា, ថាមពល, បច្ចេកវិទ្យា AI, ប្រាក់ដុល្លារអាមេរិក និងប្រធានបទជាច្រើនទៀត ។ យើងយល់ព្រមធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ ហើយយើងបានអញ្ជើញគ្នាធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក និងបញ្ជូនក្រុមមន្ត្រីតំណាងប្រទេសទាំងពីរចរចាគ្នា ។ យើងនឹងជូនដំណឹងទៅប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ពីការសន្ទនានេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOv4wzt8ntVZ2C-ZkTVsVWYBxpp6NVlSUhH4LLregYmKwEUQgaAIcgIinYyWFz8NtCpERpK4CZmQzWWwaSw8spyPjFTNJCUI5X_WHlWc4swuMZUuibopvdgVNZmP74AHXM7nn3RmVzKpZQGEFYdqhP6U5hz1EO4k8NujNBVu-bdpgG3_P3prknvk-GZtS-/s1024/image_2025-02-13_11-46-32.png

លោក Trump បន្តថា ប្រធានាធិបតីរុស្ស៊ីប្រើប្រាស់ពាក្យសម្តីជាមួយលោកដោយការប្រុងប្រយ័ត្ន ខណៈមន្ត្រីវិមានក្រឹមឡាំងបញ្ជាក់ថា លោក Trump បានជជែកតាមទូរស័ព្ទជាមួយលោក Putin រយៈពេលយូរជិត៩០នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-LAxMN3YwCYUnImQvNnbt5kaLOQrjkf034mNTr2I38NXxjuNSp4uF_5XZ6IFRnYnsFm5rvmrHVSbjuqDEIZosBGKduQR9LoYKLSrpJUENpT2GBUF_Lw6BKdvHPN3dZmfMlb4qvMGDYWUL4VA3fAcFOpnd_uspuTHrcgchx1e71emMSId1Z1_iLOD4McEF/s1686/image_2025-02-13_11-46-33%20(2).png
អ្នកជំនាញនិយាយថា តាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក និងវិមានក្រឹមឡាំងរបស់រុស្ស៊ី ស្តីពីការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោក Putin នេះគឺជាការជជែកគ្នាប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOZW2hH9_3HeKEIXKiZWdT7ZiXhEOUBp4a0Xhpkq2RvTJSLXQ-pepWQbdcvhah7XD8agRHVd4_V7ysaDHIoOBUyWPC81wvzZu-vZO-sYLBXWXIEicVpRFqfYstC_JZw8us1H8kRfYu8tHrSGPiTAcjfoVA3X5ECVfLUAMkTS8EiOxwgaAAATrDuuUmHrC0/s1440/image_2025-02-13_11-46-33.png
កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក Trump ប្រកាសថា លោកនឹងធ្វើជាអ្នកសម្របសម្រួលការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលកើតឡើងដោយសារការឈ្លានពានរបស់រុស្ស៊ី ។ ជំនួយការរបស់លោក Trump បាននិយាយនាពេលថ្មីៗនេះថា មេដឹកនាំអាមេរិកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក្រោយការបង្កើតរដ្ឋាភិបាលថ្មីរយៈពេល១០០ថ្ងៃ គឺសង្គ្រាមនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ ៕