Home ព័ត៌មានអន្តរជាតិ តើអ្នកជឿទេថា ដើមឈើក៏ចេះនិយាយប្រាប់គ្នាពីគ្រោះធម្មជាតិ និងមានបណ្តាញទំនាក់ទំនងក្នុងព្រៃ?

តើអ្នកជឿទេថា ដើមឈើក៏ចេះនិយាយប្រាប់គ្នាពីគ្រោះធម្មជាតិ និងមានបណ្តាញទំនាក់ទំនងក្នុងព្រៃ?

104
0

អ្នកជំនាញអះអាងថា ដើមឈើក៏ចេះនិយាយគ្នាដែរ ប៉ុន្តែវាចូលចិត្តនិយាយរឿងកុហកពីគ្រោះធម្មជាតិប្រាប់ដើមឈើនៅក្បែរៗ ដើម្បីឱ្យវាមានជីវិតរស់បន្តទៀត ឬនិយាយជាមួយដើមឈើផ្សេង ដូចកីឡាករនិយាយបំបាក់ស្មារតីគ្នានៅទីលានប្រកួត ដូចជា ៖ ចេញទៅ, ផ្លែឈើលើដើមរបស់ខ្ញុំទុំហើយ, ជួយផង និងប្រុងប្រយ័ត្ន ។ ពេលដើមឈើមួយទៀតទទួលដំណឹងពីគ្រោះធម្មជាតិ វានឹងការពារខ្លួនតាមវិធីផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqQIwACgbLoUdMMsT7MQwwTgRurHycFtvZcq30mlrFlCGar1Y2TtOUABiCmk82xY3xL0HTGSefE8l6wE2pVo7VS2TGFMQFuEMq74MYRY5mzii04TUkLX6cdRYWT39g7gwtm1igYZVSmO_juzpeiyNpHoe9ia9UagqVIj88SweKzA_J-izKLkve81nzX4l/s1038/image_2025-02-13_10-49-32%20(2).png

ការនិយាយឃ្លាទាំងនេះរបស់ដើមឈើ គឺអ្នកជំនាញបានវាស់កម្រិតសំឡេង Ultrasonic ដែលដើមឈើតែងតែនិយាយរកគ្នាពេលកើតហេតុការណ៍ផ្សេងៗ ដូចជា ៖ ពេលពួកវាឈឺចាប់ ។ ដើមឈើទាំងឡាយចូលចិត្តនិយាយរឿងកុហកពីគ្រោះធម្មជាតិប្រាប់គ្នា ហើយពេលដើមឈើមួយទៀតឮថា នឹងមានគ្រោះធម្មជាតិកើតឡើង វានឹងបញ្ចេញសារធាតុពុលការពារដើមរបស់វា ប៉ុន្តែការពិត គ្មានគ្រោះធម្មជាតិកើតឡើងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlnI0EPxGmWZ18MQa3kTlpBvsyT8oBCJ2aX8togJ79L5ZbwUM2nZfK6i-jX69ohBLcT160mEuku6FhbOrHl_bugDHXJXbMG40lC8xIiug59-i3JTA8KLrwF-zmHDd6BZ2gjCfXTZUAC6DlbwqzTvTVfvAF27DgjrtV1kMTUn7959omuV9xtSOlEVx_I6iT/s640/image_2025-02-13_10-49-33.png

Thomas Scott ជាអ្នកជំនាញផ្នែកការវិវត្តដើមឈើ មកពីសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស ដែលបានសរសេរការស្រាវជ្រាវនេះនិយាយថា ៖ «ពេលដើមឈើ១ដើមនិយាយរឿងកុហកប្រាប់ដើមឈើមួយទៀត នឹងធ្វើឱ្យវាទទួលបានប្រយោជន៍ ។ លទ្ធផលការស្រាវជ្រាវបង្ហាញឱ្យឃើញថា ដើមឈើតែងតែនិយាយរឿងមិនពិតប្រាប់គ្នា ច្រើនជាងនិយាយការពិត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6762qnB8TYtSepVqjZwX01E_M13GgstD7VxCfkXIsXUmr-l3_878u2lEuKdh4INhzFFcbTPzMc6hzg1LpboJ-OEw35r9yxpbLCH2OJAYskrX3SqpZTkKdvUR37IIBk5OEvI6M7UE6rgX7g4SUL7_RJQd6Y4DveSZaDBRtga82lF9lRBHFzki4PeCpvMh7/s1024/image_2025-02-13_10-49-32%20(3).png

ដើមឈើនីមួយៗតែងតែប្រជែងគ្នាដណ្តើមយកពន្លឺព្រះអាទិត្យ និងសារធាតុចិញ្ចឹម ទើបពួកវានិយាយរឿងកុហកប្រាប់គ្នាដើម្បីឱ្យដើមឈើនៅក្បែរៗបាត់បង់ធនធានសម្រាប់ការពារខ្លួនឯង បើទោះជាគ្មានគ្រោះធម្មជាតិកើតឡើងក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKVVSp41zjPVxay4NstgKdrQXDX3_27ui9e2xxYwLy1gt7Gh5V3ji_cntfC4FGC9d1GLysIrI1u2dhkxVRPhNgmjtd2vh8KrtJg75lNZkFafi6Dzt3nvOi-9vg3lEnDkkeXbY3mJfXGBcKIx_7Zax0FNeNAvXBkVrNX1VjYL-yFzv0xkMpGCQoSNry150b/s800/image_2025-02-13_10-49-32.png

តាមទិន្នន័យផ្នែកវិទ្យាសាស្ត្រឱ្យដឹងថា ដើមឈើអាចទំនាក់ទំនងគ្នាបានតាមរយៈមែកធាង និងប្រព័ន្ធឫសនៅក្រោមដី ឈ្មោះថា «Mycorrhizal Network» ។ ប្រព័ន្ធនេះអាចឱ្យដើមឈើ១ដើម ទំនាក់ទំនងជាមួយដើមឈើផ្សេងៗនៅក្នុងព្រៃ ហើយមានដើមឈើធំបំពេញតួនាទីជាទីតាំងកណ្តាលសម្រាប់ឱ្យដើមឈើផ្សេងៗទាក់ទងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq_9uios70Lq4uUgzAniP4xTdAcL8q8yh_o6QhGeVnpk1Oz7sxquB2jdjFxAi4G7JisbhMg8QY-g-7TtXP2ZMXh538XHBlvxBT0JLypvhJf31Dxahs-kt4DqSXij5EXknSiJc8mFsO4xeI1erQ1a8UfOkB9l_icmh_gOSwrsjXFroWkV2mfyTsXDVm_ULt/s800/image_2025-02-13_10-49-33%20(2).png

ការស្រាវជ្រាវរបស់ Society for the Protection of Underground Networks (SPUN) បញ្ជាក់យ៉ាងច្បាស់ថា ដើមឈើចាប់ពី៨០% ទៅ៩០% បាននិយាយទាក់ទងគ្នាតាមរយៈ Mycorrhizal Network ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6dnmMXXDMu2enefTB4Ey0Ch6__zbyTgckvlnEiMYQ4IoqFvWz1wv9NPcinW5jW7ARicolpK5eIgDoi1cZXUz8Ul8m86q8jNs9flYigkM_zA28HgfRSdw3MmqCtabUkFEm1Rcm_t0X1BHSbM2d128iH_oUVALgLaLo3swcKMXtDpJptOUv93zmnnkxD7GI/s1440/image_2025-02-13_10-49-34.png

អ្នកជំនាញអង់គ្លេសបកស្រាយថា ដើមឈើធំមានតួនាទីបញ្ជូនសារធាតុចិញ្ចឹមទៅឱ្យដើមឈើផ្សេងទៀត ដើម្បីឱ្យឆាប់ធំលូតលាស់ និងរឹងមាំ ។ ដើមឈើក្នុងព្រៃសហការគ្នាបែបនេះ ពុំបោះបង់ចោលគ្នា ហើយពួកវាតែងតែនិយាយពីរឿងរ៉ាវទាំងអស់ដែលកើតឡើងក្នុងព្រៃឱ្យដើមឈើផ្សេងដឹង ដោយសារពួកវាមានបណ្តាញ Network ៕