ផ្លូវជាតិលេខ២៣ កាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៃខេត្តកណ្តាល នឹងដាក់ឱ្យដំណើរការមុនថ្ងៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។.png)
ផ្លូវនេះ មានប្រវែង ១៩.៨៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ ចាប់ពីគល់ស្ពានកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក។
បន្ថែមពីនេះ ផ្លូវជាតិលេខ២៣ ក៏នឹងតភ្ជាប់ ស្រុកស្អាង និងស្រុកកោះធំ ដែលជាច្រកទ្វារអន្តរជាតិជ្រៃធំ មកកាន់ផ្លូវខេត្តលេខ១៤ និងស្ពានអ្នកលឿងផងដែរ។
ផ្លូវនេះ ត្រូវបានស្ថាបនាពង្រីកទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូAC កម្រាស់ ៨សង់ទីម៉ែត្រ មានគន្លងសម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយានធ្វើចរាចរណ៍ ២គន្លង ទៅ-មក។
កន្លងមក ពេលមិនទាន់មានផ្លូវនេះ ពលរដ្ឋដែលធ្វើដំណើរទៅវិញទៅមកពីស្រុកលើកដែក ទៅស្រុកកោះធំ ត្រូវធ្វើដំណើរវាងតាមទីក្រុងភ្នំពេញតាមផ្លូវក្រវាត់ក្រុងទី២ និងទី៣។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ២៣ បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ ដោយប្រើប្រាស់ថវិការដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨លានដុល្លារ៕










