ទស្សនិកជនអ្នកលេងបណ្តាញសង្គមរួមទាំងអ្នកសិល្បៈមួយចំនួនបានបញ្ចេញមតិប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមម្នាក់ដែលខម្មិនបន្តុះបង្អាប់សម្រស់ភរិយាតារាចម្រៀង ជា សុជាតិ ដែលទើបសម្រាលកូន។ សុភ័ក្ត្រ កុសុម៉ា ថាមានដៃសរសេរមិនបានគិតវាធ្វើឱ្យប៉ះពាល់អារម្មណ៍ បើចិត្តទន់នឹងបាក់ទឹកចិត្តខណៈរឿងឈឺចាប់បែបនេះនាងធ្លាប់ឆ្លងកាត់តាំងពីក្មេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsNAILdfANdyNxlenQEzx8NQbMk1Z0vyfOoeU3LZd395tRv5kPKv9A5iot28PKdPhvf70BGcXnPWGKqqVspomnoTfjsIp27-h-9biHp9l1_dN93rTs4bXXxHb6iYNSlY9HROzEY8luJRl-NLQvNi3HMPgQgneu7zEXp5tL-lup0O4zrPuN7cTUkKLuVLZE/s960/image_2025-02-11_15-46-58.png

នៅថ្ងៃទី១១ សុភ័ក្ត្រ កុសុម៉ា បានចែករំលែកការបង្ហោះមួយជាមួយនឹងខ្លឹមសារថា«គេបង្កើតហ្វេសប៊ុកដើម្បីងាយស្រួលបង្កើតទំនាក់ទនងល្អជាមួយគ្នានឹងគ្នា មិនមែនមានដៃចេះតែសរសេរដោយមិនបានឆ្លងការគិតនោះទេ ការសរសេររបស់អ្នកដឹងទេវាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គេ បើគេចិត្តធ្ងន់មានអី ចុះបើគេចិត្តទន់ គេមិនបាក់ទឹកចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU_m_o_Ia25m559mA2LsDq7ohEWCHb3OCQjRSRkNHAfvolpSyH7uEM2sYzjmBAi8_I9ZODyxc5tqPO30fUa6SE0-R8T2AbrDbCXgtI6YHFh3sh-NH45Waa37dZy_zhRweTNMSJkJM8QYy9LyyCCRhDtLvFIVDAKjYL9caS4PefdgCWJwQj2QB4HxldbgQc/s2048/image_2025-02-11_15-47-07.png

ពិធីការិនីនិងជាតារាចម្រៀងរូបនេះបានបន្តទៀតថា «ឈប់ទៅ ព្រោះថាខ្ញុំឆ្លងកាត់អស់ហើយតាំងពីខ្ញុំនៅក្មេង មីនេះខ្មៅម៉េះ អាក្រក់ម៉េះ មើលស្បែកខ្មៅឡើងគ្រើម មីក្របី មីខ្ទីង ខ្មៅឃើញតែធ្មេញ កាលបានលាបឡេសរដូចគេ ខ្មៅចឹងតតែដាំទឹកក្តៅកោស ខ្មៅចឹងត្រាំទឹកដោះគោមួយពាងក៏មិនសដែរ ស្គាល់ភាពឈឺចាប់អស់ហើយ រស់ជាមនុស្សដូចគ្នាគួរណាចេះលើកទឹកចិត្ត ចេះសរសើរពាក្យល្អៗគឺបានបុណ្យណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr5V0lXWtJ-c3c1Svgb3kKOU5ZXYpr6FDHMCp3Zy_VyNCWbD-njne2rzSYw13o0H8f_hkBmjw6Dbyhq3aUisJm7k4m5GpAXLWJfJdtBYK8AakZsmyuRV-z_O8kdnFWnlv0w1Rz5cX4V2me8x0gxVI7R-rOOeK43WLfparMXADQAt0-M74ApXUgu5dtJUVf/s731/image_2025-02-11_15-15-30.png
ការលើកឡើងបែបនេះរបស់ សុភ័ក្ត្រ កុសុម៉ា គឺនៅពេលតារាចម្រៀង ជា សុជាតិ បានបង្ហាញដំណឹងល្អលោកក្លាយជាឪពុកគេហើយខណៈមានគណនីមួយបានចូលទៅខម្មិនថា «បងតារាល្បីហេតុអីមានប្រពន្ធអាក្រក់ម៉េសតែបានកូន Cute យោង»៕