មនុស្សគ្រប់រូប មិនថាប្រុស ឬស្រីនោះទេ សុទ្ធតែប្រាថ្នាចង់បានធ្មេញរឹងមាំ មិនងាយពុកផុយ មិនងាយឈឺធ្មេញផ្តេសផ្តាស់ រួមទាំងសភ្លឺថ្លា និងស្រស់ស្អាតជានិច្ច ដើម្បីបង្កើនសម្រស់របស់ខ្លួនផងដែរ។ កាលណាដែលយើងឈឺធ្មេញ គឺពិតជាពិបាកគ្រប់គ្រងអារម្មណ៍ណាស់ ហើយប្រសិនបើធ្មេញលឿងក៏ជាក្ដីកង្វល់របស់មនុស្សគ្រប់វ័យ ព្រោះពេលញញឹមទៅអាចធ្វើឱ្យបាត់បង់នូវភាពទាក់ទាញ និងទំនុកចិត្តទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwHPYGKXUaNqlQu6UYQ-hW6gO-g_rTFyyuWxS5o_my3l3mL-_-yAiXC1xzajQBT130JYjAPzMay7rK3f5XPGWmQcHdlSP9caHjb6abfBzp25mekEg5hz4N6Qs_Xqjxj0ChPXXtT2S3-mEJW5Jq4aIcRLPiQnvBKknqvSptLCCbuFKRjnGcNqCIywqT3w4d/s1280/image_2025-02-12_13-37-43.png
នេះបើយោងតាមវេជ្ជបណ្ឌិតថៃនៅទីក្រុងបាងកក Suporn Wongmetanukrok បានឱ្យដឹងថា ឱសថធម្មជាតិទាំង ៤ ខាងក្រោមនេះគឺអាចព្យាបាលធ្មេញឱ្យសស្អាត រឹងមាំ និងមានខ្យល់ដង្ហើមស្រស់ថ្លាដោយខ្លួនឯងបាន៖

១.រមៀត៖ រមៀតមានសារធាតុ curcumin ដែលជាសមាសធាតុប្រឆាំងការរលាក ប្រឆាំងបាក់តេរី ក៏ដូចជាអាចជួយកាត់បន្ថយកំណក និងរលាកអញ្ចាញធ្មេញ។ លើសពីនេះវាក៏ជួយធ្វើឱ្យធ្មេញស មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមាត់ធ្មេញ ដូចជាការពុកធ្មេញ និងក្លិនមាត់មិនល្អថែមទៀតផង។ ដូច្នេះអ្នកគ្រាន់តែលាយម្សៅរមៀតបន្តិចជាមួយទឹក ឬប្រេងដូង ដើម្បីបង្កើតជាម្សៅបិទភ្ជាប់ លាបល្បាយលើធ្មេញរបស់អ្នកជាមួយនឹងច្រាសដុសធ្មេញ ទុកចោលពីរបីនាទី រួចលាងទឹកចេញជាការស្រេច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnvjTmPhRitF1q0j2Pw0GZDOHm3QePD_Px4EqIUEsv2WJMWyzDWtN6tFG6S7s96NW_gfdZd6O4zdJqS_FJMnUlvacHiGj8VEvWvZ76mczaW9FlJIcR2uqKds6wj7X3ICsA3gYjZis5IdVIbGw8j7x8t7-421ODqJO2Q7_-dlyQks6XbkueHVwi_pz18e_T/s1920/image_2025-02-12_13-37-44.png

២.ផ្កាក្លាំពូ៖ ផ្កាក្លាំពូមានផ្ទុកសារធាតុ eugenol ដែលជាសារធាតុមាននៅក្នុងប្រេងផ្កាក្លាំពូ។ ប្រេងរបស់វាមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីដែលបណ្តាលឱ្យមានបន្ទះធ្មេញ និងក្លិនមាត់មិនល្អ។ ហេតុនេះអ្នកត្រូវកិនផ្កាក្លាំពូ ទៅជាម្សៅហើយលាយជាមួយប្រេងអូលីវបន្តិចដើម្បីបង្កើតជាម្សៅបិទភ្ជាប់។ ដុសធ្មេញរបស់អ្នកជាមួយនឹងល្បាយនេះ ឬគ្រាន់តែទំពារស្លឹករបស់វាពីរបីនាទីនោះធ្មេញរបស់អ្នកនឹងស មានខ្យល់ដង្ហើមស្រស់ថ្លា។ ការប្រើប្រាស់វាជាទៀងទាត់អាចជួយរក្សាអនាម័យមាត់ រួមចំណែកធ្វើឱ្យធ្មេញសក្នុងរយៈពេលខ្លី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBHmQAFBpV2yUDcJLYSX2-R_UUzHAxLI1iBACyISF-z0ew8Pawej2GQrXup9kenamHMsfzVmc996T1OAjWycYOZUgUkU37jh26wG13j5fc4pExo2CqMVQWY6NvyJlXcqayxhqDSQcqOzNqR02_zZ43jwzPdLPCGQq7EkC4v_4ZA6zBUWiHFwFIlnFQJuVM/s960/image_2025-02-12_13-37-46.png

៣.ស្លឹកម្រះព្រៅ៖ យកស្លឹកម្រះព្រៅមួយបាច់ល្មមទៅហាលថ្ងៃឱ្យស្ងួត បន្ទាប់មកកិនឱ្យទៅជាម្សៅលាយជាមួយថ្នាំដុសធ្មេញដុសធម្មតា។ ម្រះព្រៅមានសមត្ថភាពពិសេសអាចកម្ចាត់ស្នាមលឿងពីធ្មេញ ហើយក៏អាចការពារជំងឺរាក់ស៊ីធ្មេញផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgskomZk0-_IEIbiUMAWb97HOhFhioEE_d9Tx35iWc-Lc8jhdQl1BWwjiXz0NCuvMX4Dbx_MTJh9_vlgaWcNdtYH08JsaigRkMZIhTc3joKqFHSfpVoBxellHQpioPgjQekFpwdekG_ekSLbjDXR6_gcHVmnuHpC4Zr49WzzOdy83odX4v8lQwrWDIsVza4/s2048/image_2025-02-12_13-37-47.png

៤.អំបិល៖ អ្នកអាចយកអំបិលចំនួនមួយស្លាបព្រាតូច លាយជាមួយទឹកក្រូចឆ្មារ រួចដាក់ថ្នាំដុសធ្មេញដែលមានពណ៌សបន្តិចចូលហើយលាយវាបញ្ជូលគ្នា បន្ទាប់មកអ្នកអាចយកម្រាមដៃបៀក រួចយកមកត្រដុសលើធ្មេញ នោះធ្មេញនឹងសភ្លឺថ្លា។ ទោះជាយ៉ាងណាអ្នកអាចធ្វើបែបនេះចំនួនម្តងក្នុងមួយអាទិត្យបានហើយ នោះអ្នកនឹងអាចឃើញលទ្ធផលដ៏ល្អបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcT6GW4OfZit2r9C1QL8SotuQ6goh2I6-bLVkieDUwlDkl9LHmTKRqbEGt5zjKpFybf_RvcNY76zqITxygzcU_ExqccCfyZ41C2B4ASzzG14o9H177p0aAufz4iLBDBKIeYBYt6DGHKb2fmRah0_ZPxbcxLe0w-F_2vDUehd-bFQA65b9aNNp-V-4JejF8/s1000/image_2025-02-12_13-37-50.png