Home ព័ត៌មានអន្តរជាតិ ថៃបន្តអនុវត្តវិធានការក្តៅ! កាត់ផ្តាច់បណ្តាញអ៊ីនធើរណេត និងសេវាទូរស័ព្ទដែលបញ្ជូនទៅក្រុមឆបោកអនឡាញនៅក្រុងប៉ោយប៉ែត

ថៃបន្តអនុវត្តវិធានការក្តៅ! កាត់ផ្តាច់បណ្តាញអ៊ីនធើរណេត និងសេវាទូរស័ព្ទដែលបញ្ជូនទៅក្រុមឆបោកអនឡាញនៅក្រុងប៉ោយប៉ែត

114
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងសមត្ថកិច្ចថៃ ភ្នាក់ងារទូរគមនាគមន៍ជាតិ និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើរណេត បានសហការគ្នាត្រួតពិនិត្យសេវាអ៊ីនធើរណេតនៅបរិវេណស្ថានីយរថភ្លើងព្រំដែនបានឃ្លងលឹក-ប៉ោយប៉ែត ក្រោយទទួលដំណឹងថា បរិវេណនេះមានការលួ.ច ភ្ជាប់សេវាអ៊ីនធើរណេតទៅឱ្យក្រុមឆបោកអនឡាញនៅទីក្រុងប៉ោយប៉ែត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxwn8MlOQdP4ln2EUY8jWWuM2pj5gpRv3-9x1GonCrMNNwb7d5nMJRANOBuJD3VAN23U7Xr4NARGkGqOV-k23dorhT3RxFds49-dh6Uc-Q9RAc2tgqgL0-bklXbZmFceR9J-ry7AsxnS4IKGzvRaZGSvr-YMMbuh49k41mWxEmRo11mwq3kBo1mbUZeIBU/s1188/photo_2025-02-12_09-29-51%20(2).jpg

បើអាជ្ញាធររកឃើញថា បណ្តាញអ៊ីនធើរណេតណាមួយពុំបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ អាជ្ញាធរនឹងកាត់ផ្តាច់បណ្តាញនោះភ្លាម ដែលលនេះជាការអនុវត្តវិធានការក្តៅរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដើម្បីដោះស្រាយបញ្ហាក្រុមឆបោកអនឡាញបង្កើតទីតាំងនៅប្រទេសជិតខាង និងបោកប្រាស់ពលរដ្ឋថៃ ។ សមត្ថកិច្ច និងភ្នាក់ងារទូរគមនាគមន៍ជាតិបានកាច់បណ្តាញអ៊ីនធើរណេលើបង្គោលសេវាទូរស័ព្ទខ្នាតធំនៅក្រោយផ្សារបេនចាវ៉ាន់ ជាប់ផ្សាររុងក្លឿ ព្រមទាំងរុះរើខ្សែបណ្តាញចុះពីបង្គោលទាំងអស់ និងរុះរើប្រព័ន្ធអ៊ីនធើរណេតបែរមុខទៅប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Nxt0VlPB1ARkx1R1l4FP-v_oT7LN6rLvXtWVdkBseb0KNvf_NZGYCejWMn2RO-cm6rIIf146s1Z_DvXI22mzx5j6xviThb_hqL32yLPjzfGameodUaYWlyHQH-103RvTlLL0-5mWa_TMtPGQa2hEuvIxOM-g1deAJ3UtsF2k_8IxIdXt4hiTdEXZg7xW/s696/photo_2025-02-12_09-29-51%20(3).jpg

ការកាត់បណ្តាញអ៊ីនធើរណេត និងសេវាទូរស័ព្ទ ក្រោយពីសមត្ថកិច្ចទទួលដំណឹងថា ក្រុមឆបោកអនឡាញមានទីតាំងនៅទីក្រុងប៉ោយប៉ែត ប្រើប្រាស់អ៊ីនធើរណេត និងសេវាទូរស័ព្ទរបស់ថៃដើម្បីបោកប្រាស់ពលរដ្ឋថៃ ។ ពួកគេប្រើប្រាស់ Sim Box នៅតាមព្រំដែនជាច្រើនកន្លែងជាប់កម្ពុជា ហើយសមត្ថកិច្ចជឿថា ក្រោយការអនុវត្តវិធានការរឹតបន្តឹង នឹងអាចកាត់បន្ថយការប្រើប្រាស់ Sim Box សម្រាប់ការហៅទូរស័ព្ទបោកប្រាស់ ពីព្រោះទីតាំងរបស់ក្រុមឆបោកអនឡាញនៅកម្ពុជា អាចប្រើប្រាស់សេវារហូតដល់១០០មេហ្គាបៃក្នុង១ខែ ហើយបណ្តាញអ៊ីនធើរណេតខ្លះបញ្ជូនពីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgJ3mBHpPgLtSBoDt7omy9kDnU5EFAmvmg7j_6s6tHY5amOFn-tflsaUDIVxnRCTjAR1q8mA4SE-6t9iE_ZDMqfUn_nl_48554IGJkAcYFAe2-58Oehnr4UOVJM6JY2TtWkq_RFQBWZgs0oXGhyphenhyphengRWFxxEApGSCwuRKMBCjAO5TI5WUIcFa_RMnXHOwZgl/s696/photo_2025-02-12_09-29-51%20(4).jpg

ភ្នាក់ងារទូរគមនាគមន៍ជាតិឱ្យដឹងថា បានកាត់បណ្តាញអ៊ីនធើរណេត និងសេវាទូរស័ព្ទនៅតាមបរិវេណព្រំដែនខេត្តស្រះកែវ ដែលពុំបានសុំការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ឬគ្មានម្ចាស់ច្បាស់លាស់ ដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញ ខណៈបច្ចុប្បន្ន ពលរដ្ឋថៃចាញ់បោកតាមអនឡាញកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7lx5Ka1ky32B-aCcTqLnIBaPPM0DibQ0T94a9UCZScosUN-x38He2QmPL1sgu9zx_tLBKiJDAKHhDO1zgqz5UcgO99RBcWHs1NUg2SspLsNUIQjPntQWdufIIsYEnGv3RMZxd2_-R7EmC8PyDPja_58ImYkKoRf-b2v_Lwwc6J4C8tR1WjMBTJsi4K451/s696/photo_2025-02-12_09-29-51%20(5).jpg

តាំងពីថ្ងៃលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាន់តំណែងជានាយករដ្ឋមន្ត្រី ថៃមានករណីបោកប្រាស់តាមអនឡាញ រហូតដល់៥៥៧,៥០០ករណី និងខាតបង់ប្រាក់ចំនួន៨៦,០០០លានបាត ។ ហេតុនេះ រដ្ឋាភិបាលថៃបានដោះស្រាយបញ្ហានេះជាបន្ទាន់ ដោយសារវាមិនត្រឹមជាការបោកប្រាស់ឱ្យផ្ទេរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែបានបង្កអសន្តិសុខក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvW2A3CTrFLrWLXCXyrvKmYGpEL-Rs_sZcrDpzqgHG51bDjJXqmWbXeBlEw0772N9HmOuvXNycJErgKZFnwSplnPcUVSWREP1SDK03Ql_9BKM3D5l3MbUfgPz-2jNy0KXoPIV-JrHSqli7UoV3le9LIA06v2P0eIkyYNXHBvZLPLBMC0olD7lo2Dm4hkMt/s696/photo_2025-02-12_09-29-51.jpg

លោកស្រី ផេថងថាន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការក្តៅចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដោយកាត់ភ្លើង, អ៊ីនធើរណេត និងប្រេងឥន្ធនៈរបស់ក្រុមឆបោកអនឡាញ នៅតំបន់៥ ព្រំដែនជាប់មីយ៉ាន់ម៉ា ព្រមទាំងប្រកាសស្រុកជាប់ព្រំដែន៥ របស់ខេត្តតាក គឺជាតំបន់គ្រប់គ្រងពិសេស ។ ប៉ុន្តែក្រោយពីថៃកាត់បណ្តាញអ៊ីនធើរណេតក្រុមឆបោកអនឡាញនៅព្រំដែនមីយ៉ាន់ម៉ា ក្រុមឆបោកទាំងនេះបានប្តូរទីតាំងមកកម្ពុជា ៕