Home ព័ត៌មានអន្តរជាតិ ប៉ាណាម៉ាដកខ្លួនចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនក្រោយរងសម្ពាធខ្លាំងពីអាមេរិក

ប៉ាណាម៉ាដកខ្លួនចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនក្រោយរងសម្ពាធខ្លាំងពីអាមេរិក

60
0

ប្រទេសប៉ាណាម៉ា ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump តែងតែដាក់សម្ពាធលើប្រទេសផ្សេងៗ ដើម្បីឱ្យប្រទេសទាំងនោះធ្វើតាមតម្រូវការរបស់លោក ហើយប៉ាណាម៉ា ក៏ដូចគ្នាដែរ ។ លោក Trump បាននិយាយនាពេលកន្លងមកថា នឹងគ្រប់គ្រងប៉ាណាម៉ា ដោយសារប្រទេសនេះទទួលឥទ្ធិពលចិនខ្លាំងពេក ហើយអាមេរិកចង់ដកឥទ្ធិពលចិនចេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4DBNQL3V1d3ug6RRcl94HJhZy3QFYfVykLe3F-gDKTT9iJvyJPZBV0ThQ488pM8kASveURdD387LxfVBnbqjZBkqWe11YaHfG7krzsBxUzeGdk0AOhXevBoxMUdMal1dEiJPGHj3TAMPJTAJXsbX46QmsChtKsY2Wwb40umAFxE-US2pFBjbXn4ows3wq/s800/photo_2025-02-11_14-19-36%20(2).jpg

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីប៉ាណាម៉ាបានយល់ស្របចំពោះការលើកឡើងរបស់លោក Trump ដោយសម្រេចចិត្តដកប៉ាណាម៉ាចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ខណៈមន្ត្រីទូតអាមេរិកនិយាយថា នេះហើយជាជោគជ័យរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjupHrfSmpFu2g5RggHV5uluvS6ippRlPHf4xKPAAbphUWGWw80Ksc3TXSIaTlnYNH1SjOl7ZEvRbiU3A-L-eTeEwOsHDtjmkxh5EuQyg1dObCEtXFamlPw4cvOBwlDt3qw-h_5shMLM21oggM0nhxLGj-Ste36MzlAVl4zqeFoMLuwsW3wTIg31nQOV_dm/s1023/photo_2025-02-11_14-19-36.jpg

ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino ប្រកាសកាលពីថ្ងៃទី៦ ខែកុម្ភៈ ថា លោកបានផ្តល់ដំណឹងទៅចិនឱ្យជ្រាបជាផ្លូវការរួចហើយពីការសម្រេចចិត្តដកខ្លួនចេញពីគម្រោងវិនិយោគ និងសាងសង់ខ្នាតធំរបស់ចិនស្របតាមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ក្រោយពីប៉ាណាម៉ាចុះកិច្ចព្រមព្រៀងជាមួយចិន កាលពីឆ្នាំ២០១៧ ។ លោក ពុំជ្រាបពីអ្នកដែលតាំងចិត្តចុះកិច្ចព្រមព្រៀងវិនិយោគជាមួយចិនទេ តើអ្វីដែលប៉ាណាម៉ាទទួលបាននារយៈពេលប៉ុន្មានឆ្នាំនេះ? តើអ្វីដែលល្អបំផុតបានពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់ប៉ាណាម៉ា? ដូច្នេះ លោកសម្រេចចិត្តដកខ្លួនចេញពីគម្រោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFZkouBuYESCMVmbLG_Z6pWk8YFbvVeKfVUczke3J5IwA8JDV1UoAThYJEtF6v5DvJuASQpUzNxrvPFT9qGPMXI-IP5ntxhVqSdg6C7yZ9Vt5ylFeaamV_FnVHEOrCOciNhefYXbWtWZgYQ1tpMv4bo2_tySpYhaHEr6XpZhnvVC_v2ed9gc6DeBtfJ-vR/s1920/image_2025-02-11_14-22-11.png

មន្ត្រីក្រសួងការបរទេសចិនបានលើកឡើងពីការជ្រៀតជ្រែករបស់អាមេរិកចំពោះការចាប់ផ្តើមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប៉ាណាម៉ា ដោយការដាក់សម្ពាធ និងបង្ខំ ហើយមន្ត្រីរូបនេះប្រាប់ថា ការសម្រេចចិត្តរបស់ប៉ាណាម៉ាធ្វើឱ្យចិនខកបំណងយ៉ាងខ្លាំង ។ ចិនចង់ឃើញប៉ាណាម៉ាសម្រេចចិត្តបានត្រឹមត្រូវផ្អែកតាមសម្ព័ន្ធភាពទ្វេភាគី និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងចៀសផុតពីការជ្រៀតជ្រែកខាងក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQT6_UnsPgOSbCIPBW2NN_sA5r4VTxDacG2j6YVMMGRSJ2akVLm_LJPv1UHBxWhiPgNAAWp452VwI-5Q2yerPrtH0I0DnUzQMRdCLBIL7LL1Bc8iBrTVOZ0fktb4mUABWhgbHzxpV0qwkB1tIX8wwhAgsLXVEQ8v1u2mgYJClCggIbwjbc9ZZ6tmUe7WO1/s1280/photo_2025-02-11_14-19-37.jpg

គួរបញ្ជាក់ថា ការសម្រេចចិត្តដកខ្លួនចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន គឺបានកើតឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកធ្វើដំណើរទស្សនកិច្ចនៅប៉ាណាម៉ា ហើយលើកឡើងពីការបារម្ភរបស់លោក Trump ពាក់ព័ន្ធនឹងចិនមានឥទ្ធិពលកាន់តែខ្លាំងលើប៉ាណាម៉ា ។ មន្ត្រីទូតអាមេរិកបានហៅការដកខ្លួននេះថា ជាជោគជ័យរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhydOb25UOVF0JeM_S4CuIaOd3zWCQNbIV_y7fsTYvZ2PTk3Tss5y7_B9lsL_lxC-xSn5VIHnhMmNAHo5YskuWYSkMIfj8BcOoG3ByAGct9U5p2tjaMxNKmAbVtf1Pu7dVWcZnOyFbuyapBIdqN02GBFTvgTWM1WUfJMhDEFZ77dfSftHlkLq3VRAibY5Th/s1280/photo_2025-02-11_14-19-38.jpg

ប៉ាណាម៉ា គឺជាប្រទេសអាមេរិកឡាទីនដំបូងគេ ដែលបានចូលរួមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្រោយពីប៉ាណាម៉ាផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់មិនយូរប៉ុន្មានកាលពីឆ្នាំ២០១៧ ហើយប្រកាសទទួលស្គាល់អធិបតេយ្យភាពចិនលើតៃវ៉ាន់ ៕