«ផាត់សណ្តាយ» ដែលមានទីតាំងស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺជាសហគមន៍ទេសចរធម្មជាតិមួយ ដែលមានសក្តានុពលបំផុតក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកចូលលេងទស្សនាកម្សាន្តជាហូរហែ។ យោងតាមក្រសួងព័ត៌មាន សហគមន៍នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៩ ដែលមានទំហំផ្ទៃដីប្រមាណ ២៣,០០០ ហិកតា ជាសហគមន៍អេកូទេសចរណ៍ដែលមានធនធានធម្មជាតិដ៏សម្បូរបែប និងជាអេកូទេសចរណ៍ដ៏សំខាន់ ដែលមានការបម្រើសេវាកម្មផ្ទះស្នាក់នៅ សេវាម្ហូបអាហារ សេវាកម្មទូក និងបោះតង់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrMo19R7e5fxDUlHwuqBbe-anxl-hMq6LklCzxMtlPUQZ4CNtNRrZRiYiuaZodMlP7sS4zVkTl-AizPBiIEVu03Mpht3af5BmSN_CCz9lbGGcInClGd4BBoPXEg4SezQYcqip4dkE4GUGIV_bgt0FmBvU8x4z_rCsyUK6BEdqjbRx2xz_5zPin1i79HQxd/s900/image_2025-02-11_11-38-13%20(2).png

លើសពីនេះអេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ ក៏មានព្រៃសហគមន៍ ព្រៃលិចទឹកជាច្រើនហិកតា ទស្សនាសត្វស្លាបចម្រុះជាច្រើនប្រភេទ ឱ្យចំណី និងទស្សនាត្រីមេពូជ ក៏ដូចជាទស្សនាព្រែកអភិរក្សទាំង ៥ របស់សហគមន៍ រួមទាំងទស្សនាថ្ងៃរះនិងថ្ងៃលិចនៅផ្ទៃបឹងទន្លេសាប ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqZlDKi5cEgK8fp_PkCI8w907EOt54_f92a7y_QRTxmDGSsL3PG1fn-ufJaHThwgw1txlWWVLGlhAYZF9I4Z1Sz_WZiXGMa4O_-OwHQbHGaYu0eTjD5tkhXyqge9vuaUGcff2elJLYizzlCMToC1aos3qLOwKUXZwNf0nyEopenwKQ0Fcbu368DGU1BLYv/s1201/image_2025-02-11_11-38-13.png

ដូច្នេះដើម្បីទៅគោលដៅដ៏មានប្រជាប្រិយភាពនេះ លោកអ្នកអាចធ្វើដំណើរតាមផ្លូវគោក ប្រើប្រាស់មធ្យោបាយដោយរថយន្តឬម៉ូតូក៏បាន ឬតាមរយៈកាណូតរបស់សហគមន៍ចេញពីទីរួមខេត្តតាមស្ទឹងសែនមកកាន់សហគមន៍ក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTjbUGkbXzwsIySdRe0gnxQOUudNDnulIxIBgeoRymimLa4tVXJuQoIdKP1rbqPCXqTpPdSO8EakkvbPVJHMxT9XFAYVyOygsNl3tRfRp7FjU7eAR3fg6MxNgZXR9MhBLyxN5gD5tGxBxjWfOV50mT2fAIivfLtoNTMdRhcvxFX9d7OOwel7P0jOmuPkXz/s1280/image_2025-02-11_11-38-14.png

នៅពេលទៅដល់សហគមន៍អេកូទេសចរណ៍ធម្មជាតិនេះ លោកអ្នកមិនត្រឹមតែអាចសម្រាកលម្ហែកាយយ៉ាងសប្បាយរីករាយ និងមានក្តីសុខជាមួយទេសភាពធម្មជាតិដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេ លោកអ្នកក៏អាចមើលឃើញផ្ទាល់អំពីជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាសហគមន៍ដែលរស់នៅជុំវិញនោះប្រមាណជាង ១០០០ គ្រួសារដែលភាគច្រើនពួកគាត់ពឹងអាស្រ័យលើវិស័យទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn6h_l6n5pSqn6ZoXp8yM1DwRGcBzPIEQEnY-hK_dtEnSHq-3rBv4iUowLZN9gBIiqHDEOZ_SUpP27AAzSgDYb4_vih9EhJaWMs1r0mE6XZWVMujpNEkCCwXLnpqzqrBcPSjVEyjQSc54AcI6aBArsspZ0ZD7_UHvrqg7AoAUKReNznRYEliCnMMR716_t/s1080/image_2025-02-11_11-38-15%20(2).png

ហេតុនេះសហគមន៍អេកូទេសចរណ៍ធម្មជាតផាត់សណ្តាយ គឺជាកន្លែងដែលមានបរិយាកាសស្រស់ស្រាយ ជាមួយនឹងសោភ័ណភាពស្រស់ស្អាត ខ្យល់ត្រជាក់បរិសុទ្ធនៃផ្ទះបណ្តែតទឹក មានវត្តបុរាណ និងមានទីទួលបុរាណរាប់រយឆ្នាំ សក្តិសមសម្រាប់ដំណើរកម្សាន្តជាគ្រួសារ និងមិត្តភក្តិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4gw3rLF_ClIEjya2r513WLJiBtid_zqpOShCOAsnFppmKYfzI-vK2L80vWMuucRrmTx5A7jbSBGvSeb90Ka8vSu2SAHT9a38YPD1QPS-_L3DZKNtOPwx3e_pZFzigkgsce9gsl3WinCzd8NIm6eDzCqhggnxm3BWgGfJVOaKnAOGonYNgy5xck3TkSl_/s1080/image_2025-02-11_11-38-15.png