Home ព័ត៌មានអន្តរជាតិ លោក Elon Musk ស្នើបិទវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអឺរ៉ុបសេរី (RFE/RL)

លោក Elon Musk ស្នើបិទវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអឺរ៉ុបសេរី (RFE/RL)

138
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មហាសេដ្ឋីអាមេរិក លោក Elon Musk ប្រធានក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បានស្នើឱ្យបិទវិទ្យុសំឡេងសហរដ្ឋអាមេរិក Voice of America (VOA) និងវិទ្យុអឺរ៉ុបសេរី Radio Free Europe/Radio Liberty (RFE/RL) ដោយលោកអះអាងថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរល្អ ប៉ុន្តែខ្ជះខ្ជាយថវិការបស់អ្នកបង់ពន្ធ ហើយសម្បូរពួកសកម្មជនឆ្វេងនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMgSSvt9iZW7f3aCbzydiT3cWicClLAgu5CsVHJupNi8diWnAKfvIsFHhF8haG6ekX7j7BXkz5BcLB9aoivvWrV7WI2wfWpupWlGuMR0QOS3whsxPnUcX3mz1Ylu5FPCvMyIsRF6aGdEzajHwnQiPjN7hf35yu7Xy9S5EpWCHfLyzDLchY5ROZBaga1ZZR/s2000/image_2025-02-10_09-52-27.png

វិទ្យុអឺរ៉ុបសេរី (RFE/RL) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥០ ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្រអាមេរិក និងប្រឆាំងសូវៀតនៅអឺរ៉ុប ហើយដំណើរការដំបូងដោយទីភ្នាក់ងារសម្ងាត់ CIA ។ រីឯវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤០ ដើម្បីប្រឆាំងនឹងការឃោសនារបស់ណាស៊ី ហើយផ្លាស់ប្តូរទៅសហភាពសូវៀត នៅឆ្នាំ១៩៤៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiz7WLVe817VGRZ1ubhklSYTEYfvxrK8_WVj56u4jk_yd2fGoh7tmFojNOdIiC2tGwEkAJfj5fCLtNIc9m_0kyFWQSF7q0vQ2jJfDvFAXtZE6s1k8invpzHALhyTam6VYX3_ntI3g7Cc2by1QYB8oDs5vTBWEE2qoc4N585c3kFU1JYlB-FjM_7JWi6Fms/s1500/image_2025-02-10_09-52-28%20(2).png

វិទ្យុទាំងពីរនេះបានទទួលថវិកាឧបត្ថម្ភពីសភា និងរដ្ឋាភិបាលអាមេរិកជាអ្នកគ្រប់គ្រងដោយផ្ទាល់ ហើយវិទ្យុទាំងពីរស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (United States Agency for Global Media – USAGM) ដែលជាភ្នាក់ងាររបស់រដ្ឋាភិបាលកណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV8lvlNYkZ8PYNwBqOtGyR0ti7IXLlRs3RBRyUIV3Nf_1MXHez4AV6MR8kBIOf4bq1SFgJ6i81UfotBu6mMP2B-qtLC37wdV2G5az-0ux1QUpWG0naB-khwueqWwJHfYkCnbqR4vh9xdF9PmxlqGb32QFnOSbABXG8iX-45j69eeYU2DOY8uY1GNwDS_D1/s1500/image_2025-02-10_09-52-28.png

សំណើបិទវិទ្យុទាំងពីររបស់លោក Elon Musk ស្របនឹងការយល់ឃើញរបស់លោក Richard Grenell បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានរិះគន់វិទ្យុទាំងពីរលើបណ្តាញសង្គម X កាលពីថ្ងៃទី៩ ខែកុម្ភៈ កន្លងមកថា ៖ «វិទ្យុទាំងពីរជាប្រព័ន្ធផ្សព្វផ្សាយចាយវាយថវិការបស់អ្នកបង់ពន្ធអាមេរិក និងមានរដ្ឋាភិបាលជាម្ចាស់ ប៉ុន្តែវិទ្យុទាំងនេះសម្បូរពួកសកម្មជនឆ្វេងនិយម ។ យើងពុំត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលចាយវាយថវិការដ្ឋាភិបាលទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUckSUf4S_8y-pk89w7q7ucrVr91QJ8q019xR-9osuVTv_VecGMSElvtoesPkRbFITsbaecWvQaawM-3MOlfXpayQeSy8oz2XVL1SJ1-Zw8JFDwrvBb3jtmRrtD1Ybu3o03v3IBymHCRQw7jwpGLmlV_EPt4klMBDOdAJylkC75cx6G-DAfIqgjKwN30X3/s900/image_2025-02-11_09-51-59.png

លោក Elon Musk ក៏បានឆ្លើយតបក្នុងបណ្តាញសង្គម X ថា ៖ «មែនហើយ បិទវិទ្យុទាំងពីរទៅ ពីព្រោះបច្ចុប្បន្ន អឺរ៉ុបមានសេរីភាពហើយ គ្មានអ្នកណាស្តាប់វិទ្យុទាំងនេះទៀតទេ ។ វានៅសេសសល់តែពួកឆ្វេងនិយមឆ្កួតៗដែលនិយាយជាមួយខ្លួនឯង ហើយខ្ជះខ្ជាយថវិការបស់អ្នកបង់ពន្ធអាមេរិក ចំនួន១,០០០លានដុល្លារក្នុង១ឆ្នាំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGcdup2UnrygK16ZaC16HW4n0UzaQpncb5SohwScdzaHSom-_6IGB-h3THDQePG743MIEabC3dR8jj7iLNPP1gjsEo1qT-vl9BtKjhRhk9j_ZNhDSb1ymCIZ0AZ5tnRpPztkmQqwQxi8S6LM24H7AuqVAiBSVxH8PkkKBp28HUz9WLT7S0XBagHa_MWVzb/s1200/image_2025-02-11_09-51-59%20(2).png

រយៈពេលប៉ុន្មានឆ្នាំនេះ លោក Elon Musk និងលោក Grenell បានជំទាស់យ៉ាងខ្លាំងរឿងការស្វែងរកថវិការបស់រដ្ឋាភិបាលអាមេរិកដើម្បីផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដោយពួកគេអះអាងថា ពុំគួរយកថវិការបស់អ្នកបង់ពន្ធមកឧបត្ថម្ភប្រព័ន្ធផ្សព្វផ្សាយទេ ។ ក្រុមការងាររបស់លោក Elon Musk បានស្វែងរកវិធីលុបចោលការឧបត្ថម្ភប្រាក់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ហើយលោករិះគន់រដ្ឋាភិបាលដែលផ្តល់ប្រាក់ឱ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជា ៖ Politico AP និង New York Times ៕