ពិភពលោករបស់យើងគឺពោរពេញទៅដោយតំបន់កោះស្រស់ស្អាតជាច្រើនកន្លែងទាំងក្នុងស្រុក និងបរទេស។ ដែនកោះដ៏ស្រស់ស្អាតទាំងនោះគឺ ហ៊ុព័ទ្ធទៅដោយគោលដៅទេសចរណ៍ធម្មជាតិ ដែលអំណោយផលសម្រាប់ទេសចរដែលចូលចិត្ត គយគន់កន្លែងធម្មជាតិ បរិយាកាសស្ងប់ស្ងាត់ គួរជាទីមនោរម្យ ក្រៃលែងដែលអាចធ្វើឱ្យយើងមានអារម្មណ៍បានធូរស្បើយ ភ្លេចអស់ទុក្ខកង្វល់ទាំងឡាយនៅពេលបានទៅកំសាន្តនៅទីតាំងនោះ។

Bora Bora គឺជាកោះដែលពិភពលោកទទួលស្គាល់ថាគឺជាកោះដែលមានទេសភាពល្អស្អាតជាងគេបំផុតនៅជុំវិញពិភពលោកក្នុងចំណោម កោះដែលស្អាតៗជាងគេទាំង ១០០,០០០កោះនៅជុំវិញពិភពលោក នេះបើយោងតាមរបាយការណ៍ស្ទង់មតិគោលដៅទេសចរណ៍ ចំណាត់ថ្នាក់ ជាកោះដែលស្អាត ដោយឈលើមូលដ្ឋាន៖ បរិយាកាស សម្រស់ធម្មជាតិ ឆ្នេរខ្សាច់សក្បុស អមដោយព្រៃព្រឹក្សាធម្មជាតិ សណ្តាប់ធ្នាប់បរិដ្ឋាន។.png)
កោះ Bora Bora មានទីតាំងស្ថិតនៅភាគខាងត្បូង នៃមហាសមុទ្រប៉ាស៊ីហ្វិក ប្រទេសបារាំង ក្រៅពីជាកោះដែលមានបរិយាកាសស្ងប់ស្ងាត់ ទេសភាពស្រស់ស្អាត ហ៊ុព័ទ្ធទឹកពណ៌បៃតងថ្លាឈ្វង់ដ៏សែនត្រជាក់ ខណៈភ្ញៀវទេសចរក៏អាចមើលឃើញពពួកមច្ឆា អណ្តើក ត្រីឆ្លាម បបែល ហែលលេងក្នុងទឹកថ្លាឆ្លុះដល់បាតទៀតផង។ លើសពីនេះភ្ញៀវដែលនិយមមុជទឹក និងជិះក្តារស្គី ក៏អាចរីករាយជាមួយនឹងការកំសាន្តនៅក្បែរតំបន់ថ្មប៉ប្រះទឹកផងដែរ។
កោះ Bora Bora គឺសាកសមបំផុតសម្រាប់ដំណើរកំសាន្តក្រេបទឹកឃ្មុំ បរិយាកាសរូមេនទិក រឺក៏ដំណើរកំសាន្តលក្ខណៈគ្រួសារ។ 
ហេតុនេះប្រសិនបើលោកអ្នកមានលទ្ធភាព គួរតែទៅកំសាន្តនៅទីនោះឱ្យបានម្តងក្នុងមួយឆាកជីវិត ដោយស្នាក់នៅក្នុងបង់ហ្កាឡូបណ្តែតលើទឹកជាមួយអារម្មណ៍ស្រស់ថ្លាបំផុត។ ក្រៅពីកោះ Bora Bora កោះ Fiji ក៏ជាប់ឈ្មោះជាកោះដែលមានទេសភាពស្អាតជាងគេទីពីរនៅលើពិភពលោកផងដែរ។ កោះ Fiji មានទីតាំងសិ្ថតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ជាតំបន់បុរាណវិទ្យាដែលប្រមូលផ្តុំដោយកោះប្រមាណជាង ៣០០ មានភាពល្បីល្បាញខ្លាំងដោយសារទេសភាពនៃកោះរដិបរដុប ឆ្នេរដែលមានរាងដូចជាម្រាមដៃ និងផ្កាថ្មប៉ប្រះទឹក ព្រមទាំងផ្ទៃទឹកថ្លាឈ្វង់ជាដើម៕










