Home ព័ត៌មានអន្តរជាតិ ប្រទេសបីបិទកម្មវិធី AI ចិន DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធកុំព្យូទ័រ

ប្រទេសបីបិទកម្មវិធី AI ចិន DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធកុំព្យូទ័រ

46
0

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេស៣ រួមមាន ៖ កូរ៉េខាងត្បូង អូស្ត្រាលី និងអ៊ីតាលី បានបិទកម្មវិធី AI របស់ចិន DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធកុំព្យូទ័រ ដោយសារបារម្ភពីការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ ខណៈអ្នកគ្រប់គ្រងកម្មវិធីនេះពុំអាចបកស្រាយឱ្យច្បាស់លាស់ពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មវិធី និងសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMPRt2A33LWXr8UctG1bLGfks2kHJhGRkme1x4-JX0Lpqeg3ZP4kgF8fOzEC1osQUa_8mfQzws0QMceXjjNlCcWFbj2pZs05XHjvalGLYZonBy_uEZCuiDZXPjlw_B_vixw0lmVVhIB1FW3GNE-IftoCwDZtl3OQnTzTF72BRGKumbZJ0QDdzKRmdE3F0D/s1480/image_2025-02-10_08-21-20%20(2).png
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានកំណត់ឱ្យបិទការប្រើប្រាស់កម្មវិធី AI ចិន DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធកុំព្យូទ័រទាំងអស់ ដែលតភ្ជាប់ជាមួយអ៊ីនធើរណេត ។ រីឯក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានប្រកាសនាពេលដំណាលគ្នាថា បានបិទការប្រើប្រាស់កម្មវិធី DeepSeek របស់ចិននៅលើកុំព្យូទ័រទាំងអស់របស់មន្ត្រីក្រសួងពាណិជ្ជកម្មដោយគ្មានការកំណត់ ដោយសារកម្មវិធីនេះពុំអាចការពារទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZicwTtfJ5yzUQIqsZuIofC3oE06POoXpBNw0BRhgJxJv87e8TjCf7PIXI3F-unATumK9-tNyluuEsYZelVbbEo87iq8veFjS_9rmITkzXFjwrQ27sY1YZYGB1p94iO4O-rbiW97e9pG1fkRpiIjztzM9H9t6Uw-8aLxWArbFlB75-1urnCu7Pq4zKVYEu/s1200/image_2025-02-10_08-21-20.png

ដោយឡែក នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃអូស្ត្រាលីបានប្រកាសហាមដោនឡូតកម្មវិធី DeepSeek នៅលើឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ទំនាក់ទំនងគ្រប់ប្រភេទរបស់រដ្ឋាភិបាល ។ បើបានដោនឡូតរួចហើយនៅលើឧបករណ៍ណាមួយ ក្រសួងសូមឱ្យលុបចោលជាបន្ទាន់ ដោយសារការវាយតម្លៃរបស់ភ្នាក់ងារជំនាញបង្ហាញថា DeepSeek មានផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ និងពុំអាចទទួលយកបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT0l3hvm1rGkrHLOnPomUCjxQ5yRKXujLFiYeYk3idv5Tk1BvQOs2Hoi9S0I6SbZme7ct_ITd0CpOe22DvL7xkLvIuhAKLteGWmszLjvnI9_tsg8l-lZCS5aF2R_G4TqVpYzmUVVX0otGWCwJ512j2OeQTMGfqAn_INy0Sadfni90_jeDd8Qgh4WbIeX8f/s860/image_2025-02-10_08-21-21%20(2).png
ចំណែករដ្ឋាភិបាលអ៊ីតាលី ក៏បានបិទការប្រើប្រាស់កម្មវិធី DeepSeek ដូចគ្នាដែរ កាលពីខែមករា ឆ្នាំ២០២៥ ដោយលើកហេតុផលថា អ្នកគ្រប់គ្រងកម្មវិធីនេះពុំអាចបកស្រាយឱ្យច្បាស់លាស់ពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មវិធី និងពុំអាចលាក់បាំងទិន្នន័យផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT-U0Qf7WY568s4tkAXrNSP-g3U7PizvST1_ZOOJ-v7i3GvcuZo-koozpZ6StTq1E0TmYAB-9KucKokCY3qCNwlSDQ1belSzzzYAlXSxePBSbs2Zd2nRLvGxQfMRfahPzP19ktH0MZUUeQasW4G4IlZ0YlfFNWKzlrcIONC9YwRT6AaFdLL613VWuQJNbz/s1440/image_2025-02-10_08-21-21%20(3).png

DeepSeek បានក្លាយជាកម្មវិធីដ៏ពេញនិយមយ៉ាងឆាប់រហ័សនៅបណ្តាប្រទេសរីកចម្រើន ប៉ុន្តែអ្នកជំនាញសន្តិសុខអ៊ីនធើរណេតអះអាងថា កម្មវិធីនេះលាក់លេខកូដដើម្បីបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យ China Mobile ជាក្រុមហ៊ុនទូរគមនាគមន៍របស់រដ្ឋាភិបាលចិន ។ ហេតុនេះ ចិនអាចចូលមើលទិន្នន័យលម្អិតតាម App ផ្សេងៗរបស់ក្រុមហ៊ុនចិន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfkK827fLpCYEvPPjpO-wTq90G27swcjoWYJP0rDoD4zLcyW-OTH3Aos8PhFqw6abEPJLFrS6S_F84LOQBW4N_TyWAVgtkWPz89PydOxXXY03y5fj7_ZtaZ3FM6XUN2v1QlAmcvvaocF5tYlYaZl2LiY9h3SLboxMaP1ygZxIUzxAllrh7UhFMOoLOIYoN/s1280/image_2025-02-10_08-21-21.png

ប្រទេសនានាបានបិទ DeepSeek ដោយសារបារម្ភពីការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ ដូចគ្នានឹងការបិទ TikTok ព្រោះមូលហេតុដូចគ្នា ។ ប៉ុន្តែក្រសួងការបរទេសចិនបានបដិសេធនឹងការលើកឡើងនេះ និងបញ្ជាក់ថា រដ្ឋាភិបាលចិនពុំបានបង្ខំឱ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់ប្រមូលទិន្នន័យអ្នកប្រើប្រាស់ដោយខុសច្បាប់ទេ ៕