តារាកំប្លែង ពាក់មី លោក ជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករ និងសាធារណជនជាច្រើនទៀតបានចែករំលែកគំនិតរបស់ខ្លួនប្រសិនជាអាចគ្រាន់តែអប់រំបុគ្គល ពេជ ពិសិដ្ឋ ដែលតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិបានហើយបើសិនជាមានការជាប់ទោសនឹងធ្វើឱ្យសាធារណជនមានការប្រៀបធៀបទៅមួយទៀតដែលបញ្ចប់ត្រឹមការសូមទោសរួចខ្លួន។

នៅព្រឹកថ្ងៃទី៨ កុម្ភៈ លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានបង្ហោះរូបភាពរូបភាពពីរសន្លឹកអមដោយខ្លឹមសារថា «ប្រសិនជាអាចគ្រាន់តែអប់រំគាត់ទៅ ខ្ញុំមិនហ៊ានវែកញែកអីទេគ្រាន់តែមានអារម្មណ៍ថាអាណិត នៅពេលដែលឃើញរូបភាពគាត់ជិះកង់មកចូលខ្លួន ខ្ញុំជឿថាគាត់ប្រហែលជាអាចមានបញ្ហាស្មារតី ( វីដេអូគាត់ច្រៀង ខ្ញុំមើលហើយញញឹម គិតថាគាត់ភ្លៀវ មិនដូចវីដេអូអ្នកខ្លះខ្ញុំមើលហើយជ្រិញ )»។ តារាកំប្លែងរូបនេះបានបន្តទៀតថា « បើសិនជាគាត់ត្រូវមានទោសដូចដែលព័ត៍ម៌នចុះផ្សាយមែន ប្រជាជននឹងមានកាប្រៀបធៀប ទៅអ្នកផ្សេង ដែលសុំទោសរួចខ្លួន»។.png)
ខ្លឹមសាររបស់តារាកំប្លែង ពាក់មី លោកជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករ បានចែករំលែកបន្តនិងបានដាក់ចំណងជើងថា «អាណិតគាត់ណាស់ បើអាចលើកលែងបានល្អ គ្រាន់តែអប់រំណែនាំបានហើយ. ព្រោះឮថាគាត់ក៏មិនមែនជាអ្នកដែលមានសតិមិនគ្រប់គ្រាន់ដែរ»។ ជាមួយគ្នានេះតារាចម្រៀង សុខ សីឡាលីន ក៏បានស៊ែរការបង្ហោះរបស់ នាយពាក់មី ដូចគ្នា ខណៈសាធារណជនជាច្រើនទៀតក៏សម្តែងការយល់ស្របផងដែរ ព្រោះប្រសិនជាមានការជាប់ឃុំឃាត់មែននឹងមានការប្រៀបធៀបថា ចាប់ជាតិដូចគ្នាតែវាសាសនាខុសគ្នា ព្រោះមួយជាប់ទោស មួយទៀតគ្រាន់តែធ្វើកិច្ចសន្យាអប់រំ សូមទោសជាសាធារណៈ។ យ៉ាងណាមតិមួយចំនួនបានលើកឡើងថាបុគ្គលតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ នេះបានប្រើពាក្យមិនសមរម្យទោះបីមានការដាស់តឿនពីអ្នកមួយចំនួនឱ្យឈប់តាំងខ្លួនបែបនេះក៏ដោយ។
គួរបញ្ជាក់ផងដែថា ពេជ ពិសិដ្ឋ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសញុះញង់ឱ្យមានការរើសអើង វាយប្រហាររាជរដ្ឋាភិបាល មិនសហការក្នុងការផ្ដល់ចម្លើយ ខណៈបុគ្គលរូបនេះក៏រងបណ្ដឹងពីលោក ផែង វណ្ណៈ ដែលបានប្ដឹងទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក៕










