អ្នកបង្កើតមាតិកាបង្កភាពសើចសប្បាយដល់ទស្សនិកជនទ្រាំមិនបានបានពន្លះផាំងៗទៅកាន់គូស្នេហ៍វ័យក្មេងមួយគូដែលកំពុងតែមានភាពផ្អែមល្ហែមជញ្ជក់គ្នាគ្មានមានអៀនខ្មាសបង្ហោះនៅលើបណ្តាញសង្គម។ Yuro ថាការល្បីមានច្រើនណាស់ហេតុអ្វីធ្វើរឿងឱ្យគេស្អប់យ៉ាងនេះ។ ទន្ទឹមននឹងពន្លះគូស្នេហ៍នេះលោកក៏ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភព្រោះតែលោកថាក្នុងខ្លួនលោកគិតតែពីចង់ស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5-1irjsZg9SqP776IV9CPOAsak_rIve6Lo9AfP7G2zv4VMUFB21pOO2Mnn-YoEoEotUgzEAKZpl5PcUuVH44QiAuk77k7KemFm7OKnXw1fQ0QgjVnSLzNCpnZoVHXl75b7Eflk4Rdb5uWkjSq4kYvRQraLDM-fpXaON-wY7Z8NcH3Vy1zWUyTsxQiUzPG/s1375/image_2025-01-03_08-49-33%20(2).png

នៅយប់ថ្ងៃទី៦ ខែកុម្ភៈ Yuro បានចែករំលែកវីដេអូមួយដោយបានដាក់ខ្លឹមសារថា «ពេលខ្លះខ្ញុំអត់យល់ចំពោះពីរនាក់ប្អូនៗហ្នឹង ចង់ល្បីការទាមទារចំណាប់អារម្មណ៍ពីប្រជាជនមានវិធីច្រើនណាស់ ធ្វើចម្រៀងក៏បាន ធ្វើកំប្លែងឱ្យគេសើចក៏បាន ធ្វើ video ការងារពីការជួយសង្គមក៏បាន មានច្រើនទៀតសុទ្ធតែជារឿងល្អៗដែលអាចធ្វើបាន ហេតុអ្វីបានជាប្អូនៗពីរនាក់ចូលចិត្តធ្វើឱ្យគេស្អប់…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDdCKylAW4jzhov-4gS6ywaZCMFNm3PCn6BzcbaC4Pghs4tqN8F7MfP654DPK2zeH3uA4kd1tKuFf9ho7Cv0BKKldy-s-E_VhNYIvI5hx6TVEsdkrwhAppUMz7gHK5JZ7LGM8A3LOHRaEiEmQxYHl7CGvtiMRICVkEHpmCs4CuVHVWAePpBhIsl6ElQvZ5/s1600/image_2025-01-03_08-49-36.png

អ្នកបង្កើតមាតិការូបនេះបានសង្កត់ធ្ងន់ថា «ការធ្វើទាំងប៉ុន្មានរបស់ប្អូនៗវាជារឿងផ្ទាល់ខ្លួនរបស់ប្អូនៗទេ តែវាធ្វើឱ្យអ្នកមើលវាពិបាកភ្នែកមើលនិងណែនទ្រូងអំពីចរិតរបស់ប្អូនៗ»។ រូបភាពមិនសមរម្យរបស់យុវតីនិងយុវជននេះបានធ្វើឱ្យសាធារណជនប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិរិះគន់ចាស់ដៃព្រោះតែបានប្រព្រឹត្តអំពើដែលគ្មានភាពខ្មាសអៀនបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVr3gSFRAaZ-1646iIhzLa0sgGYe0q_Rz1LJZzL2MACp_8vFloT1YLeyCPGW6kmsHdQDFWFCvOaMQ9RoQqZGtAgjTAFQUQGih_-ksE5PzzRgb2AMNrjpxTokxrOesR-_72zu5WOol7_YgEMrGNr0qu2Zhx4Gk1wXM4o5jXR9v_AzH9uZukElqWyYSTX3Qw/s1280/photo_2025-02-07_09-05-49.jpg
គួរឱ្យដឹងថា អ្នកបង្កើតមាតិកា Yuro មិនទាន់ត្រឡប់វិលមកផ្តល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រនៅឡើយទេដោយសារតែលោកកំពុងសម្រាកព្យាបាលជំងឺរបស់ខ្លួនជាច្រើនមុខស្ថិតនៅក្នុងដំណាក់កាលតាមដាននិងត្រូវពិនិត្យជាថ្មីនៅក្រៅប្រទេស។ អ្នកគាំទ្រក៏មានការព្រួយបារម្ភនៅពេលលោកបានបង្ហោះសំណេរថ្មីៗនេះនៅលើ Story ថាលោកប្រឹងធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យខ្លួនឯងសប្បាយចិត្តមកវិញតែចេះតែកើតទុក្ខនិងមានអារម្មណ៍គិតតែចង់ស្លាប់ទៅវិញ៕