Home ព័ត៌មានអន្តរជាតិ គ្រោះថ្នា.ក់ ក្បែរខ្លួន! គ្រាន់តែកំទេចខ្ទឹមបារាំងចូលម្រាមដៃសោះ ស្ត្រីម្នាក់ឈឺខ្លាំងចូលបន្ទប់សង្គ្រោះបន្ទាន់

គ្រោះថ្នា.ក់ ក្បែរខ្លួន! គ្រាន់តែកំទេចខ្ទឹមបារាំងចូលម្រាមដៃសោះ ស្ត្រីម្នាក់ឈឺខ្លាំងចូលបន្ទប់សង្គ្រោះបន្ទាន់

143
0

ស្ត្រីម្នាក់បានសរសេរក្នុងបណ្តាញសង្គមពីគ្រោះថ្នា.ក់ នៅក្បែរខ្លួនដើម្បីឱ្យចុងភៅទាំងឡាយប្រុងប្រយ័ត្ន គឺក្រោយពីនាងបកសំបក និងចិតខ្ទឹមបារាំង ហើយកំទេចខ្ទឹមបារាំងចូលក្នុងម្រាមដៃ ។ ពីដំបូង នាងពុំបានគិតអ្វីច្រើនទេ ប៉ុន្តែនាថ្ងៃបន្ទាប់ ស្រាប់តែនាងឈឺម្រាមដៃខ្លាំង ដោយសារម្រាមដៃហើមចេញស្នាមក្រហម ទីបំផុត នាងត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbYxp0pkV59o0KBWhwQviQfwzuoJ6vBgV211MAw96_4X8GSjwn5u0ObN1JCftcs6501V6BejjAbImw4vQugpNky7qI2tpZjkwXsGVSo5C-vQSqf4EqHaSEuz7Yy0OkCsNF4w63nzOZ6KzhZQCE6l2Skn1jnSp7-_OlpB8DtxCmnzs9kfoW-w4MpIFZ_p8u/s768/photo_2025-02-07_11-15-30%20(3).jpg
នាងពុំនឹកស្មានថា គ្រាន់តែកំទេចខ្ទឹមបារាំងចូលក្នុងម្រាមដៃ បែរជាធ្វើឱ្យនាងមានអាការៈធ្ងន់ធ្ងរចូលមន្ទីរពេទ្យ ។ នាងបានរៀបចំបន្លែ និងគ្រឿងផ្សំទុកធ្វើស៊ុបមាន់ ប៉ុន្តែពេលកំពុងបកសំបកខ្ទឹមបារាំង កំទេចខ្ទឹមបារាំងបានចូលម្រាមដៃ នាងពុំអាចយកវាចេញបាន ហើយគិតថា គ្មានបញ្ហាទេ វានឹងចេញដោយខ្លួនឯង ។ ថ្ងៃបន្ទាប់ ស្រាប់តែម្រាមដៃហើមចេញស្នាមក្រហម និងឈឺខ្លាំង ទើបនាងសម្រេចចិត្តពិគ្រោះយោបល់ជាមួយគ្រូពេទ្យតាមអនឡាញ ។

គ្រូពេទ្យតាមអនឡាញប្រាប់ថា ដំបៅរបស់នាងរីករាលដាល ហើយឱ្យនាងប្រយ័ត្នគ្រោះថ្នាក់ដោយសារ សារធាតុជាប់ខ្ទឹមបារាំង និងប្រញាប់ទៅព្យាបាលជាបន្ទាន់ ។ ក្រោយមក នាងក៏ទៅគ្លីនិក ប៉ុន្តែដោយសារអាការៈកាន់តែខ្លាំង គ្លីនិកក៏បញ្ជូននាងទៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ។ គ្រូពេទ្យប្រាប់ថា នាងបានឆ្លងមេរោគធ្ងន់ធ្ងរ ហើយដំបៅរីករាលដាលធំ ដោយសារ សារធាតុជាប់ខ្ទឹមបារាំងមានគ្រោះថ្នាក់ខ្លាំង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT9tSbyhxv3dEnN013aPtq0k5db1lqsaM4srOLmY3u1r_hsFmVp6ROwGBnZU1betAnkcC6rX03cNpbbGnE_MxuXLSczyctGDh4GFt0CNNppidz2tyo_DGVkbSsXWpBpM8WSzavyC_56Qj5Q_azydf_QsSJZEjy_ZX-sdpx5mP2SGx-oS4CSD0YIzdma2pE/s696/photo_2025-02-07_11-15-30.jpg

បន្ទាប់មក គ្រូពេទ្យក៏យកកំទេចខ្ទឹមបារាំងចេញពីម្រាមដៃនាង និងផ្តល់ថ្នាំរលាកសរសៃឈាម និងមេរោគលើស្បែក ។ អ្វីគួរឱ្យភ្ញាក់ផ្អើល គឺខ្ទឹមបារាំងដែលនាងបកសំបកនោះស្អុយនៅផ្នែកខាងក្នុង ហើយវាអាចជាមូលហេតុធ្វើឱ្យនាងឆ្លងមេរោគធ្ងន់ធ្ងរ ។ ក្រោយពីរឿងរ៉ាវនេះត្រូវបានចែកចាយក្នុងបណ្តាញសង្គម ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រោះថ្នាក់នៅក្បែរខ្លួន ដែលកើតឡើងដោយសារការឆ្លងមេរោគផ្សេងៗពេលចម្អិនអាហារ ។

ទោះជាមានស្នាមរបួសតូចៗដោយសារមុតកាំបិតពេលធ្វើម្ហូប ក៏វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតដែរ យើងគួរអនុវត្តតាមចំណុចខាងក្រោម ៖
-លាងដៃឱ្យស្អាតមុនពេល និងក្រោយពេលចាប់បន្លែ
-បើមុតដៃ គួរលាងសម្អាតរបួសឱ្យស្អាត និងបិតបង់ការពារ
-កុំយកដៃប៉ះពាល់អាហារសមុទ្រដោយផ្ទាល់ ដោយសារសម្បូរមេរោគ និង
-ត្រួតពិនិត្យគុណភាពបន្លែមុនពេលចម្អិន ដើម្បីការពារការឆ្លងរោគដោយសារបន្លែស្អុយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHMXdjERDKk_kJ3H6uX2fVFnvUgdODte9elzuSsf0V_l5SrytIHSTycLUrrUdGWpQi_Rxova7kbnWqJ8XS7TAXw3DeGMbYDjXRC_wR_Rqei1TiwOI9a0dHIN6iK62iXdoU59BV_WQa0CTqjX_CmOklc0qVxX4Wazt3bsKeuNW4woOCznKy6Z6fbj0r1gsu/s696/photo_2025-02-07_11-15-30%20(2).jpg