Home ព័ត៌មានអន្តរជាតិ ការប្រើប្រាស់ផ្លាស្ទិកក្នុងផ្សារទំនើបអូស្ត្រាលីជាមូលហេតុចម្បងធ្វើឱ្យកាកសំណល់ផ្លាស្ទិកកើនឡើង

ការប្រើប្រាស់ផ្លាស្ទិកក្នុងផ្សារទំនើបអូស្ត្រាលីជាមូលហេតុចម្បងធ្វើឱ្យកាកសំណល់ផ្លាស្ទិកកើនឡើង

42
0

ប្រទេសអូស្ត្រាលី ៖ ទំនិញនានាក្នុងផ្សារទំនើបនៅអូស្ត្រាលី ដូចជា បន្លែ ផ្លែឈើពុំវេចខ្ចប់ផ្លាស្ទិក គឺមានតម្លៃថ្លៃជាងបន្លែ ផ្លែឈើវេចខ្ចប់ ។ ហេតុនេះ អតិថិជនបានទិញទំនិញវេចខ្ចប់ដោយផ្លាស្ទិកច្រើនជាង ដោយសារមានតម្លៃថោក បើទោះជាមានគុណភាពអន់បន្តិចក្តី ប៉ុន្តែវាជាមូលហេតុធ្វើឱ្យកាកសំណល់ផ្លាស្ទិកកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ8u1KNIyvl-JxxlPLX8FkRnHDGo2oVMeQ-jKxbN-2_Lug243XCbAbxwMFV3QRe-UiCALJi9BBpbTp0NJ8lz7AdMOLrenyDHd2herbVmnCklriU7Gd225-6SEXMhZe9M6luWgK9-WNMRzPSyZPNck7H1iKGYUJ4i3xz4TeR6gA18nBg2AQku34GDCzciOE/s1280/image_2025-02-07_08-47-43.png

Australian Marine Conservation Society បានស្ទង់មតិពីការប្រើប្រាស់ផ្លាស្ទិកក្នុងផ្សារទំនើបនៅប្រទេសអូស្ត្រាលី ហើយលទ្ធផលការស្ទង់មតិបង្ហាញថា បន្លែ ផ្លែឈើពុំវេចខ្ចប់ផ្លាស្ទិកក្នុងផ្សារទំនើប គឺមានតម្លៃថ្លៃជាងបន្លែ ផ្លែឈើវេចខ្ចប់ ។ ជាក់ស្តែង ដំឡូងបារាំងពុំវេចខ្ចប់ មានតម្លៃថ្លៃជាងដំឡូងបារាំងវេចខ្ចប់ រហូតដល់៥៣% ជាហេតុធ្វើឱ្យអតិថិជនងាកទៅទិញទំនិញវេចខ្ចប់ ពីព្រោះការទិញទំនិញពុំវេចខ្ចប់ ត្រូវចំណាយប្រាក់កើនឡើងដល់១៥៥ដុល្លារក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgpKuSntq9wWKbAFYcbvPftsoJ2-fwyT1R2Yce_UN9-Q6It4r2jW6pH2OiZ18VTHbk9szXnhbCtAoEVv00e2oSwCxeevBkBxuiWLWIesSdSuxP42ZeokkGd80GbqllLQrNHyw7y1EEualSc7wDEVqJnd6HGz6vRsMYmMlUpK29RF_ArMWSLjVPQKcScG59/s800/image_2025-02-07_08-47-44%20(2).png

ផ្សារទំនើប Woolworths បានទូទាត់ប្រាក់ថ្លៃបន្លែ ផ្លែឈើស្រស់គ្មានការវេចខ្ចប់ផ្លាស្ទិក ថ្លៃជាងបន្លែ ផ្លែឈើវេចខ្ចប់ រហូតដល់៧៧% ខណៈផ្សារទំនើបផ្សេងៗទូទាត់ប្រាក់ថ្លៃបន្លែ ផ្លែឈើគ្មានការវេចខ្ចប់ ថ្លៃជាង៧៣% ។

លោកស្រី Cip Hamilton មកពី Australian Marine Conservation Society និយាយថា កាកសំណល់ផ្លាស្ទិកបានបំពុលបរិស្ថាន, បង្កើតជាតិពុលក្នុងមហាសមុទ្រ ធ្វើឱ្យទឹកកខ្វក់ សម្លាប់សត្វសមុទ្រ និងប៉ះពាល់សុខភាពមនុស្ស ។ ការស្រាវជ្រាវនេះបង្ហាញពីការផលិតផ្លាស្ទិកកើនឡើង នឹងប៉ះពាល់បរិស្ថានកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMcrYIibujerET7wONIjldpOXGSDa1JDUwiqBOdQWv-5zx9QMlTOQRYOwsvv6kqXACW890hmMZpY6S8fEudHqcyq7rJM_Ej7zNTfUUfNa5NNSPRvQoyq6PvcbBPk3Ubm7miQP-qzQCBcXIHH_igwXlYl2fICmsXjEbjVrz5O8zhLF9VgZSI0EyIkXQhv2c/s1024/image_2025-02-07_08-47-44.png

ផ្សារទំនើបនានាបានបង្កើតកាកសំណល់ផ្លាស្ទិកយ៉ាងច្រើន ដោយសារពួកគេគ្មានវិធានការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដូចជា ៖ ផ្សារទំនើប Woolworths, Coles និង Aldi បានទូទាត់ប្រាក់ថ្លៃបន្លែ ផ្លែឈើពុំវេចខ្ចប់ផ្លាស្ទិក ថ្លៃជាងបន្លែ ផ្លែឈើវេចខ្ចប់ រហូតដល់ជាង៧០% ពេលខ្លះ ពួកគេគិតថ្លៃខុសគ្នាខ្លាំងជាងនេះ ។ អតិថិជនមានជីវភាពធូរធាបានទិញបន្លែគ្មានការវេចខ្ចប់ រិឯអតិថិជនពុំសូវមានប្រាក់បានទិញបន្លែវេចខ្ចប់ ដោយសារធូរថ្លៃជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6MjeAmI7QMOZKLKzqqR_x-Tw4g3231JyOXX7ZDN_GSouW7T1Zx35W2LY_u79KXYDnscnFAGwFvtOUdI0LWYVd4I-8fh8Ot-1q0HQwSOGq5SqdUcmdLsvVtDeASY9o_hnuF9xGwKk4VaRKk5SP9pXxBZi5d_GRkpbrPpQlGqcBqnFUpOX-OJHdKCd7muYn/s2560/image_2025-02-07_08-47-45.png

អ្នកតំណាងផ្សារទំនើប Woolworths ប្រាប់ថា ផ្សារទំនើបបានកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកតាំងពីឆ្នាំ២០១៨ ហើយបន្លែ ផ្លែឈើភាគច្រើនអត់រុំផ្លាស្ទិកទេ ។ រីឯបន្លែ ផ្លែឈើដែលរុំផ្លាស្ទិក ផ្សារទំនើបនឹងលក់ថោកជាង ដោយសារការរុំផ្លាស្ទិកជួយឱ្យបន្លែរក្សាទុកបានយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJCeNXhDGTHfChIxWE_F8bPOrF0oCKTaGZrGbv76E0YtFeXajNX3B3P-7BVlaPFOcv0W9VB-pc02k9t7b7LXOxQGlJm74VcIJzZ1wAyzFSkriwXhmOUx8BmmysAs6DflDt9NrZWDOUUk_pX3t0Y5cz6pplDV7WOQewiUNkCwHG9sH5WgN1so1HeWzs4THo/s1000/image_2025-02-07_08-47-49.png

ដូចគ្នានេះ ផ្សារទំនើប Coles បញ្ជាក់ថា បន្លែ ផ្លែឈើរុំផ្លាស្ទិកភាគច្រើនមានទំហំតូចៗជាងបន្លែ ផ្លែឈើអត់រុំផ្លាស្ទិក ។ តាំងពីឆ្នាំ២០២១ ផ្សារទំនើបបានកាត់បន្ថយផ្លាស្ទិកជាង៥០០លានដុំ បច្ចុប្បន្ន យើងសាកល្បងប្រើប្រាស់ក្រដាសរឹងវេចខ្ចប់ ។ យើងកែលម្អការវេចខ្ចប់ជាបន្តបន្ទាប់ដើម្បីកាត់បន្ថយផ្លាស្ទិក ៕