នៅថ្ងៃទី៥ ខែកុម្ភៈ ទីភ្នាក់ងាររបស់ Jisoo BLISSOO បានចេញសេចក្តីថ្លែងការណ៍ផ្លូវការនៅលើគេហទំព័ររបស់ខ្លួន ដោយប្រកាសជំហររឹងមាំរបស់ខ្លួនប្រឆាំងនឹងសកម្មភាពបង្ខូចកេរ្តិ៍ រួមទាំងការបង្កាច់បង្ខូច និងការផ្សព្វផ្សាយព័ត៌មានមិនពិតសំដៅលើ Jisoo ។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថាពួកគេនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងតាមរយៈក្រុមហ៊ុនច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHTZSDFKAtD5pVyJCnoTaaV20Q_krjDHIo3kc4ixeNgiNkHNAfE7Cj3oyhLRhBiHkwpfEqUiSuVmHzqhvkq4DREMiPPD7AnKq4IA54bM0kUh7Tpu7mFZMrjaSJBAjC4VaFiGyS_BGbLu-wLMXLR6AiUi8VKSumd0ZMZww-gxEHGFFRvIE1uH0VV_dTaYmz/s1232/image_2025-02-05_16-24-54.png
ទីភ្នាក់ងារនេះបានបញ្ជាក់ថា «មានករណីជាបន្តបន្ទាប់នៃការបង្ហោះព្យាបាទ និងការបញ្ចេញមតិដែលផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះ និងមិនពិតទាក់ទងនឹង Jisoo សិល្បការិនីរបស់យើង ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់នាង។ ជាការឆ្លើយតប យើងកំពុងធ្វើការតាមដាន និងប្រមូលព័ស្តុតាងរបស់យើងផ្ទាល់ ដោយសហការជាមួយក្រុមហ៊ុនច្បាប់ជំនាញ ហើយយើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងសកម្មភាពណាមួយដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ Jisoo ។ លើសពីនេះ យើងសូមជម្រាបជូនអ្នកថា នឹងមិនមានការបន្ធូរបន្ថយ ឬការដោះស្រាយក្នុងដំណើរការនេះឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvJVgXLciz-00AVi1djRJfLmsKfV_yxLC1YRorAkQ2SGH-aSE_dG2rs84vk4B-wO900bS0DnW_c96vgNbFlGJLWFk2Anu3LIwlUuQYq4ERlKyhRoKgGM8JU717ZCddQui8zM49yp_DGS50D_Dz8iICk5sbWHsSS5HPsRuGgzxpGMYmntx1Fx9kFXa7fhpV/s1358/image_2025-02-05_16-24-58.png

លើសពីនេះ BLISSOO បានសម្តែងការដឹងគុណចំពោះរបាយការណ៍បន្តរបស់អ្នកគាំទ្រ ដោយនិយាយថា «របាយការណ៍ដែលយើងកំពុងទទួលបានពីអ្នកគាំទ្រពិតជាមានប្រយោជន៍ខ្លាំងណាស់។ យើងសូមស្នើសុំការគាំទ្របន្តរបស់អ្នកក្នុងការបញ្ជូនរបាយការណ៍បន្ថែមទៀតតាមរយៈគណនីផ្លូវការរបស់យើង។ យើងនឹងបន្តប្រឹងប្រែងដើម្បីការពារមិនត្រឹមតែសិល្បកររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកគាំទ្រដែលស្រឡាញ់ Jisoo ផងដែរ ដើម្បីកុំឱ្យពួកគេរងគ្រោះដោយវិធីណាមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRIeihqV88Coe-TKizBUFVQjaWmstf6l4HSbtfKMKehi7sogHfdSh4p9TpxJxBke74YdSol2QMmShx1OoIW34aynPBn5lct1cgwqwvIo0fvX2YqArEyniZ4H3PiCBzGR_28WeTm7KrfqxhkM88eYjZc2NxyF1oHoefAsfwdigwrlWeFREDzpaop6XqIQxq/s1252/image_2025-02-05_16-20-24.png

គួរបញ្ជាក់ផងដែរថា Jisoo គ្រោងនឹងត្រឡប់មកវិញនៅថ្ងៃទី ១៤ ខែកុម្ភៈ ជាមួយនឹងអាល់ប៊ុមតូចថ្មី «AMORTAGE» របស់នាង។ លើសពីនេះទៅទៀត Jisoo នឹងមាន Tour នៅអាអាស៊ីដែលមានឈ្មោះថា JISOO ASIA TOUR: «LIGHTS, LOVE, ACTION!» នឹងរៀបចំនៅទីក្រុងចំនួន ៧ ដូចជា ម៉ានីល ,បាងកក ,តូក្យូ , ម៉ាកាវ, តៃប៉ិ ,ហុងកុង និង ហាណូយ៕