ថ្មីៗនេះតារាចម្រៀងរ៉េបវ័យក្មេង ទេព ពិសិដ្ឋ ដែលកំពុងមានប្រជាប្រិយភាពបានទម្លាក់បទថ្មីរបស់ខ្លួននិយាយពីមនោសញ្ចេតនាស្នេហា។ មុននឹងទម្លាក់បទ «ភក្តីស្នេហ៍» ផ្នែកមួយនៃបទចម្រៀងនេះគឺទទួលបានការគាំទ្រខ្លាំងពីអ្នកលេងទិកតុករួចបាត់ទៅហើយ។.png)
នៅយប់ថ្ងៃទី៥ កុម្ភៈ ទេព ពិសិដ្ឋ បានទម្លាក់បទ «ភក្តីស្នេហ៍» ដែលមានរយៈពេល៣នាទីជាមួយនឹងរូបភាពសខ្មៅ។ នេះជាការសម្គាល់ត្រឡប់មកវិញរបស់តារាចម្រៀងរូបនេះក្នុងរយៈពេល១ខែបន្ទាប់ពីបទ «ក្រអូបក្លិនផ្លា» និង បទ «មួយទៅមួយ»។ សន្ទុះប្រជាប្រិយភាពបទថ្មីរបស់ ទេព ពិសិដ្ឋ មុននឹងទម្លាក់ Official Audio គឺទទួលបានការគាំទ្រខ្លាំងនៅលើបណ្តាញសង្គមទិកតុកដែលមានការចូលរួមលេងរាប់ពាន់នាក់។

ឃ្លាចម្រៀងនៃបទ «ភក្តីស្នេហ៍» ដែលពេញនិយមនៅលើបណ្តាញសង្គមនោះ «គយគន់ព្រះច័ន្ទ ហើយអង្គុយច្រៀងផ្ដែផ្ដាំ រង់ចាំម្ចាស់ស្នេហ៍ បើសិនកល្យាណអូនហ៊ានបន្ទាបខ្លួនប្រាណ បងសំណាងម្ល៉េះទេ ….»។ នៅពេលទម្លាក់បទពេញទស្សនិកជនមានការគាំទ្រនិងបញ្ចេញមតិកោតសរសើរយ៉ាងច្រើននៅលើបណ្តាញសង្គមយូធូប។.png)
ប្រិយមិត្តបានខម្មិនថា «ទីបំផុតបានស្ដាប់ហើយ, ទំនប់ច្រៀង អត្ថន័យចម្រៀង ដ៏សែនស្រទន់បែបនេះហើយអ្នកគាំទ្រម្នាក់នេះស្រលាញ់ខ្លាំង, បទដែលខ្ញុំស្រលាញ់ក្នុងឆ្នាំនេះ, នេះជាចម្រៀងបំពេរអារម្មណ៍ពិតៗ រួមទាំងមតិយោបល់ល្អៗជាច្រើនទៀត»។
ចាប់តាំងប្រឡូកក្នុងអាជីពចម្រៀងរ៉េប ទេព ពិសិដ្ឋ ទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈបច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់អតីតម្ចាស់ពានតារាចម្រៀងវ័យក្មេងនេះកាន់តែទទួលស្គាល់ពីសំណាកទស្សនិកជន។ បទចម្រៀងរបស់ ទេព ពិសិដ្ឋ ឈានដល់ការវាយឡុកទីផ្សារយ៉ាងក្រាស់ក្រែ មានដូចជាបទ «20 OUT NOW» «Love Taste» «Alisha» និងបទចម្រៀងជាច្រើនទៀតដែលមានការស្តាប់ខ្ទង់លានដង៕










