គិតមកទល់ពេលនេះ ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ បានដាក់ឱ្យប្រើប្រាស់រយៈពេល៣ឆ្នាំហើយ ដោយពលរដ្ឋនៅតែមានចម្ងល់ ចំពោះហេតុអ្វីក្រសួងមិនដាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿននេះ។
ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា៖”នៅបណ្តាប្រទេសនានា អំពូលភ្លើងបំភ្លឺផ្លូវល្បឿនលឿន ត្រូវបានបំពាក់នៅតាមទីតាំងសំខាន់ៗមួយចំនួន ប៉ុណ្ណោះដូចជា៖ ផ្លូវប្តូរទិស កន្លែងបង់ប្រាក់ និងកន្លែងឈប់សម្រាក់ ដើម្បីសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី”។
ឧបនាយករដ្ឋមន្ត្រី រូបនេះបានបន្ថែមទៀតថា៖” បើទោះបីផ្លូវល្បឿនលឿនរបស់កម្ពុជាយើង មិនមានបំពាក់អំពូលភ្លើងបំភ្លឺយ៉ាងណាក៏ដោយ ក៏យើងបានបំពាក់ចំណាំងផ្លាតតាមរបាំងខណ្ឌចែកទ្រូងផ្លូវ របារ បង្គោលកំណត់ដែនផ្លូវ និងតាមគំនូសបែងចែកគន្លងផ្លូវ ដើម្បីជាជំនួយឱ្យអ្នកបើកបរយានយន្តងាយ ស្រួលក្នុងការបើកបររបស់ខ្លួនផងដែរ”។
គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ សាងសង់ឡើងក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន ចំណាយការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក៕









