Home ព័ត៌មានអន្តរជាតិ ជ.នជាតិមីយ៉ាន់ម៉ាជាង២០០នាក់ចោលសញ្ជាតិដើម ប្រគល់អត្តសញ្ញាណប័ណ្ណឱ្យស្ថានទូតវិញក្រោយទទួលបានសញ្ជាតិថ្មី

ជ.នជាតិមីយ៉ាន់ម៉ាជាង២០០នាក់ចោលសញ្ជាតិដើម ប្រគល់អត្តសញ្ញាណប័ណ្ណឱ្យស្ថានទូតវិញក្រោយទទួលបានសញ្ជាតិថ្មី

82
0

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ The Irrawaddy បានបង្ហោះរូបភាព និងសរសេរថា ពលរដ្ឋមីយ៉ាន់ម៉ាជាង២០០នាក់ នាំគ្នាឈរតម្រង់ជួរនៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងប្រទេសសិង្ហបុរី ដើម្បីប្រគល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណឱ្យស្ថានទូតវិញ ក្រោយពីពួកគេទទួលបានសញ្ជាតិសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL9Qock9ewHnvhXjPsg3f1iLcuKB1qnBBwpsLVnOa0WPxKy7CAm4zi53H1RNE-TiArRuVFre_JWc6RKTuMxB1CYPVQKdqJFm07N_jgDWHJMjKBg7qS17BdzL7jzHu8525i1V9YlXId21QUwnW1EK3sby_q3bzbqN5IY2KyyFEto4bZllxG-LSjPrZDNHHA/s696/475835151_1050128517142305_8424430793719227149_n.jpg

ស្ថានទូតមីយ៉ាន់ម៉ានៅសិង្ហបុរីឱ្យដឹងថា កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមក ពលរដ្ឋមីយ៉ាន់ម៉ា ចំនួន២៧៨នាក់ បានប្រគល់អត្តសញ្ញាណប័ណ្ណមីយ៉ាន់ម៉ាឱ្យស្ថានទូត ក្រោយពីពួកគេទទួលបានសញ្ជាតិសិង្ហបុរី កាលពីខែធ្នូ ឆ្នាំ២០២៤ ។ អ្នកបោះបង់សញ្ជាតិមីយ៉ាន់ម៉ាត្រូវយកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណមកប្រគល់ឱ្យស្ថានទូតវិញ នៅថ្ងៃត្រឹមថ្ងៃទី២៨ ខែកុម្ភៈ រីឯអ្នកបោះបង់សញ្ជាតិភាគច្រើនមានជំនាញផ្នែកអប់រំ ។

កាលពីឆ្នាំ២០២៤ ពលរដ្ឋមីយ៉ាន់ម៉ា ជិត៣០០នាក់ បានមកធ្វើឯកសារនៅស្ថានទូតដើម្បីបោះបង់សញ្ជាតិដើម និងទទួលសញ្ជាតិសិង្ហបុរី ។ បច្ចុប្បន្ន ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនទៀតកំពុងរកវិធីចេញពីប្រទេស រីឯពលរដ្ឋមីយ៉ាន់ម៉ាដែលទទួលបានសញ្ជាតិបរទេស ហើយបោះបង់សញ្ជាតិបរទេស ពួកគេស្តាយក្រោយយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEJuuYHnzGql_AsXx36LOxv1anQZ8bJfjx_KCXS6RlYoqVDRi7EbsAqaaKmnCS6J-Mf8Z_nDpSGeb_iP_VZ-IB-Vdr339GLSLuGXFpNmYsnxWznvTYycjgGl81wgl0MqaHZxCF_xtCuhbyED1_InHWzP6HoO-uZau1IokMJQUPyNzV2VEkJAo9Ss12WklW/s726/476358255_1050128513808972_3802023137257912207_n.jpg

ក្រុមអ្នកមកតម្រង់ជួរនៅមុខស្ថានទូត បានប្រាប់ពីមូលហេតុដែលបោះបង់សញ្ជាតិដើមថា ពួកគេពុំចង់រស់នៅក្រោមរបបគ្រប់គ្រងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយពួកគេពិបាកបន្តសុពលភាពលិខិតឆ្លងដែនតាមរយៈស្ថានទូត និងពុំចង់បង់ពន្ធឱ្យរដ្ឋាភិបាលយោធា ។ មីយ៉ាន់ម៉ាប្រឈមនឹងបញ្ហាជាច្រើន ហើយបើមីយ៉ាន់ម៉ាមានសុវត្ថិភាពដូចសិង្ហបុរី សេដ្ឋកិច្ចរីកចម្រើន និងសេវាសុខភាពល្អ គឺពួកគេនឹងពុំមករស់នៅប្រទេសផ្សេងទេ ។

ពលរដ្ឋមីយ៉ាន់ម៉ាម្នាក់ទទួលបានសញ្ជាតិសិង្ហបុរី និយាយថា ខ្លួនសម្រេចចិត្តបោះបង់សញ្ជាតិដើម ដោយសារពុំចង់ត្រឡប់ទៅប្រទេសវិញ ពីព្រោះរដ្ឋាភិបាលយោធាបានប្រមូលពលរដ្ឋទៅច្បាំងជាមួយកងកម្លាំងជនជាតិភាគតិចក្នុងប្រទេស ។ កន្លងមក ពលរដ្ឋមីយ៉ាន់ម៉ាដែលរស់នៅសិង្ហបុរី បានធ្វើដំណើរត្រឡប់ទៅប្រទេសវិញ និងពុំស្នើសុំសញ្ជាតិសិង្ហបុរីទេ ប៉ុន្តែដោយសារស្ថានការណ៍នយោបាយមិនល្អនៅមីយ៉ាន់ម៉ា ទើបពួកគេឈប់ត្រឡប់ទៅវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCBTeTPO6yNts9mHAB16noq9djIyTrrBTJ2lMn8DJa2s1kJDME53t7H_fKiij2j7_cSjoFObhfZvuQ2oIobSnHS66Rr_TclZsTiTlSg61jzL27JjTEVduvBCpFs_s1TbjUjd1kZi51yLC0nIOOloNdZ3H_Nao4VeMVTuWDo4Lfj9W-fRLZB5EvVO9KUGV/s1080/476450579_1050128503808973_8567098171014248311_n.jpg
គួរបញ្ជាក់ថា ការទទួលបានសញ្ជាតិសិង្ហបុរី គឺពលរដ្ឋមីយ៉ាន់ម៉ាត្រូវតែរស់នៅសិង្ហបុរី ចាប់ពី២ឆ្នាំ ទៅ៣ឆ្នាំ និងមានកន្លែងរស់នៅអចិន្ត្រៃយ៍នៅសិង្ហបុរី ហើយពួកគេត្រូវមានប្រាក់ចំណូលយ៉ាងតិច ស្មើ២,២៦៥ដុល្លារអាមេរិកក្នុង១ខែ ។ ទិន្នន័យរបស់ក្រសួងអភិវឌ្ឍន៍ធនធានមនុស្សសិង្ហបុរីបង្ហាញថា ពលរដ្ឋមីយ៉ាន់ម៉ា ជាង២សែននាក់ បានមករស់នៅសិង្ហបុរី ៕