ទន្ទឹមនឹង ម៉ាដូណា បានបង្ហោះរូបភាព ស្រីខ្ញុង ពីរឿងលុយកាក់មិនទូទាត់ឱ្យខ្លួនស្រាប់តែលោក អ៊ឹម ជីវ៉ា បានចូលទៅខម្មិនថា ស្រីខ្ញុង តាំងពីនៅជាមួយនឹង Love Riya សម្តីឈ្លើយ លេងទឹកមុខសាហាវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA4fkB5cKwWMA_3cBpUZYBpdk5IchEkFQUiKVLmGFTi6obqeVf5qegl_0r4pf4osl9jm1x34kar4dD24Cnd_fwmIaYZoEkdsUrgCNX6edpkY865-wctEDZCl0RJseKPZsDy280Mz-sBVF_9CABk3ogsCKGKZZ50-dpnmu0PI7BBTplR31Ljwhtkfjzd6St/s2048/image_2025-02-05_09-44-56.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា កាលពីថ្ងៃទី៤ កុម្ភៈ ម៉ាដូណា បានបង្ហោះរូបភាព ស្រីខ្ញុង អមដោយសម្តីធ្ងន់ៗថានាងជាអ្នកសិល្បៈថោកទាបបំផុតកំពូលកុហករកលេខដាក់គ្មានមិនដឹងគុណអ្នកជួយហើយនិយាយយកខ្លួនឯងល្អ។ ការបង្ហោះរបស់ ម៉ាដូណា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនិងអ្នកសិល្បៈមួយចំនួនចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ លោក អ៊ឹម ជីវ៉ា ក៏បានចូលទៅខម្មិនលើការបង្ហោះរបស់ ម៉ាដូណា ហើយអ្នកទាំងពីរបានឆ្លងឆ្លើយគ្នាយ៉ាងក្តៅគគុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpihII_yZFoYV2nKkSdahF3jdKo4gE8eikifruV_jWBrgcmtL9D2e-Sd4otMjjbtzsnZoAwf9Fto4Zlg7Z_-GXeavhNLQ6LKKuqZs80O-ZSDXRFzH8ndMap9XS6Qaby75fQR1DVjgKG_ExBBkwebIWbK1j1PbSyavnyTnduacJEf6Pk61QUWxR_YycWH83/s2048/363777481_839763597509488_285424396568777864_n.jpg
លោក អ៊ឹម ជីវ៉ា បានខម្មិនថា «កាលពីមុនអាណិតខ្ញុង គាត់ធ្លាប់ឆាតមកពឹងខ្ញុំដែរ តែខ្ញុងតាំងពីនៅមួយ love Riya សំដីឈ្លើយណាស់..សំដីឈ្លើយមធ្យម ងំលេងទឹកមុខសាហាវ»។ ឃើញការខម្មិននេះ ម៉ាដូណា បានតបថា ប្រយ័ត្នគេប្តឹង ព្រោះតែសរសេរឈ្មោះគេស្មើនឹងបរិហាកេរ្តិ៍។ ទោះយ៉ាងណា លោក អ៊ឹម ជីវ៉ា ថាឱ្យប្តឹងមកស្វាគមន៍២៤ម៉ោងតែបើលោកប្តឹងវិញកុំថាលោកអត់យោគយល់ ព្រោះគ្រាន់តែជាមតិរិះគន់ និងថាខ្ញុងជាអ្នកសិល្បៈ សាធារណៈ តែសំដីរាងឈ្លើយគេថាឈ្លើយហើយ បើមានគេថាចឹងអរគុណគេហើយកែខ្លួនទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBJ0yur-GbhzdfE-XyJWKiiA7NeamAcYF9y96GX1hI5XZJUBuNV25-8BZ_eD2N6hI3knMczEQ0Slc9KvlKDDx5_fW4jJiC0we2j6-SSqoGWxvvE9tqj-5EkyIZR-6XDifpwWAiDNKT0mGXu5rkS-m5Q4Z40ifTGulRu72HZbkMSvkmrv5vnQJ4dMX2PB1f/s821/image_2025-02-04_15-19-31.png

លោក អ៊ឹម ជីវ៉ា លើកឡើងទៀតថា.. «តែបើគាត់(ស្រីខ្ញុង) គាត់ថាគាត់ខ្លាំងពូកែគាត់ ប្តឹងទៅ សំដីប៉ុណ្ណឹងដល់ថ្នាក់ប្តឹងក៏ល្អមើលដែរ លោកស្វាគមន៍បើគាត់ប្តឹង មិនអីទេ …! ខ្លាចតែ ម៉ាដូណាទេ ផុសរូបគេជេរគេពេញនឹងប្រយ័ត្នពីម្ចាស់បំណុលមកជាជនជាប់បណ្តឹង»៕