លោកស្រី ទ្រី ដាណា បានបញ្ចេញវីដេអូរបស់ខ្លួនប្រតិកម្មទៅកាន់អ្នកកាត់តវីដេអូចាស់របស់ខ្លួនជាមួយនឹងអតីតស្វាមីនិងស្វាមីបច្ចុប្បន្នពីការស៊ុបប្រាយដែលមានការភ្ញាក់ផ្អើលនិងមិនភ្ញាក់ផ្អើលជាមួយនឹងពាក្យសម្តីលេងសើចផ្សេងៗ។ អ្នកជំនួញរូបនេះថែមទាំងដាក់បណ្ដាសាអ្នកណាដែលកាត់តនោះឱ្យគ្រួសារទាំងមូលសមាជិកជាមនុស្សស្រីទាំងជីវិតបច្ចុប្បន្ននិងអនាគតគ្មានពាក្យថាក្តីសុខ។

នៅល្ងាចថ្ងៃទី៤ កុម្ភៈ លោកស្រី ទ្រី ដាណា បានចេញវីដេអូមួយនិងបាននិយាយថាមានជនឆ្លៀតឱកាសមួយចំនួនហេតុតែចង់បាន Like Share យករឿងអតីតរបស់គេបានប្រៀបធៀបជាមួយនឹងរឿងបច្ចុប្បន្នកាល ខណៈមានការប្រៀបធៀបអតីតស្វាមីរបស់លោកស្រីស៊ុបប្រាយ មិនមានការភ្ញាក់ផ្អើល ហើយរូបភាពបច្ចុប្បន្នមានការភ្ញាក់ផ្អើលចំពោះការស៊ុបប្រាយរបស់ស្វាមីជាលោក រស់ រាជ្ជសាល។ អ្នកជំនួញរូបនេះបាននិយាយថា ធ្វើអ្វីធ្វើទៅកុំប៉ះពាល់ខ្លួន ល្មមៗមិនអីទេ តែនេះស៊ែររឿងអតីតរបស់នាងតើមានគោលបំណងអ្វី។
ថៅកែពេជ្រ រូបនេះបានពោលពាក្យដាក់បណ្តាសាដល់អ្នកដែលបានកាត់តឱ្យជីវិតនៅក្នុងគ្រួសារទាំងបច្ចុប្បន្ននិងអនាគតកុំឱ្យស្គាល់ពាក្យថាក្តីសុខព្រោះតែការចេះដឹងរឿងគ្រួសារគេយករឿងចាស់ៗរបស់គេកន្លងមកយកមកកាត់តនឹងវីដេអូថ្មីៗ។ លោកស្រី បានបន្តទៀតថា បច្ចុប្បន្នខ្លួនមានក្តីសុខខ្លាំងណាស់ ក្តីសុខដែលមិនធ្លាប់បានជួបពីមុនមករឿងអតីតកាលមិនល្អបោះវាចោលទៅកុំរម្លឹកកុំគាស់កាយ មកសប្បាយជាមួយនឹងគំនរទុក្ខអ្នកដទៃ។ 
អ្នកជំនួញអនឡាញរូបនេះបានបោះសម្តីធ្ងន់ៗជាច្រើនទៀតអ្នកដែលបានកាត់តមានសមាជិកគ្រួសារស្រីសុំឱ្យជួបរឿងត្រូវគេផិតក្បត់និងភាពឈឺចាប់ដែលមិនអាចទទួលយកបាន។ លោកស្រី ទ្រី ដាណា ថាគ្មានមនុស្សស្រីណាចង់បានគ្រួសារម្តងហើយម្តងទៀតនោះទេ ប៉ុន្តែបើមិនកើតគឺលែងចោលហើយ។
លោកស្រី ទ្រី ដាណា ថាខ្លួនមិនចង់តបតអ្វីច្រើននោះទេដែលនេះជ្រុលពេកយកជីវិតរបស់ខ្លួនទៅលេងសើចសប្បាយទាំងមិនតបតមួយឆ្នាំជាងហើយ៕










