ទស្សនិកជនជាច្រើនបានតវ៉ាចំពោះការចូលរួមរបស់ Will Smith ក្នុងកម្មវិធី Academy Awards បន្ទាប់ពីលោកបានទះកំផ្លៀង Chris Rock ក្នុងកម្មវិធី Oscar ឆ្នាំ ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib9c91CBhub1i_4FAruE6NPie2AOi7K44Th3Qw0Z99Njz8ndRgNy3VHsdzMTwcaNakrPON36yLNJMzgTI0JmWN2MIznE46HSp0SqoPrp8AO4duM3wUl-FpYA_8RGgzRPAtQn9CaX9LDNBLhwYceW352Zf6vvVV_AUxT4vvSV3e7wgVOrTFBWnV6SZo24nT/s1800/image_2025-02-04_16-40-13%20(2).png
ប្រភពពី Daily Mail បានឱ្យដឹងថាការបង្ហាញខ្លួនរបស់តារាសម្តែង Will Smith ក្នុងកម្មវិធី Grammys កាលពីថ្ងៃទី២ ខែកុម្ភៈ ទទួលបានការរិះគន់ជាច្រើន។ អ្នកទស្សនាភាគច្រើនគិតថា Will Smith មិនសមនឹងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នោះទេ ដោយសារតែអាកប្បកិរិយាហឹង្សារបស់លោកចំពោះមិត្តរួមការងារ។ នៅឯកម្មវិធី Oscars ឆ្នាំ ២០២២ Will Smith បានទះកំផ្លៀង Chris Rock សម្រាប់ការលេងសើចនឹងរូបរាងរបស់ភរិយារបស់ខ្លួនគឺតារាសម្តែង Jada Pinkett Smith នៅលើឆាក។ បន្ទាប់មកលោកត្រូវបានហាមប្រាម ពី Academy Awards រយៈពេល ១០ ឆ្នាំ ប៉ុន្តែនៅតែមានឱកាសក្នុងការតែងតាំង ឬឈ្នះពានរង្វាន់អូស្ការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw9DTpGLml42J47TE60SXhkOseO4hZwFO_DDEA27k8J4bnJiOkmDa7yHvKcrYCXjSO0LorN7IaB70yJxjC4G-4ZXmEfwLVQIf_G-pnTG9CigxuklqwhMU4JCEkgcDez9FdJKrYuewuOV_GrjezCWg4oiHfdl_Fswkpf8UcwIDTKlhWH6hpWX0kp6V3wHlp/s2048/image_2025-02-04_16-40-15.png
ឥឡូវនេះមនុស្សជាច្រើនកំពុងបង្ហោះវីដេអូរបស់ Will Smith ទះកំផ្លៀង Chris Rock ដោយចោទជាសំណួរថាហេតុអ្វីបានជាអ្នករៀបចំកម្មវិធី Grammy អញ្ជើញលោកឱ្យចូលរួម។ គណនីមួយចំនួនបានសរសេរថា «Will Smith គឺជាសិល្បករដ៏អស្ចារ្យនៅក្នុងវិស័យជាច្រើន។ ប៉ុន្តែនៅពេលដែលគាត់វាយប្រហារមិត្តរួមការងារម្នាក់ទៀតហើយនៅលើឆាកគាត់មិនសមនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Grammys និងមានមតិយោបល់ជាច្រើនទៀតបច្ចុប្បន្ន អ្នករៀបចំកម្មវិធី និងសិល្បករមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNtKkwrYSgfy_LNMZaxYQN-VVcnAX3247Rn3deM2FCLCBrvSI48831c2Ntt_grES3sZ2y48WogT1evJlnjxw2J9Vpr2WtRDspMXUDPKj4wtehNd2IEmvRpMtbhKyJirdIYX7L-tPYH3NZrvdiVvJEGPqcikwoACBbrkjgoZoFq2-dVkP3mT4MFSr5fWlLQ/s1024/image_2025-02-04_16-40-18.png

កម្មវិធី Grammys ឆ្នាំនេះ សម្គាល់ការបង្ហាញខ្លួនលើកដំបូងរបស់ Will Smith ក្នុងពិធីប្រគល់ពានរង្វាន់ធំមួយ ចាប់តាំងពីរឿងអាស្រូវ។ មិនត្រឹមតែលោកប៉ុណ្ណោះទេចូលរួមកម្មវិធីខាងលើនេះកូនប្រុសនិងកូនស្រីរបស់លោកក៏បានចូលរួមដូចគ្នា ខណៈ Jaden Smith អាយុ ២៧ឆ្នាំ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលបានពាក់មួករាងដូចអគារទៅកាន់កម្មវិធី Grammy Awards នេះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVTb8xPLiq60u_Ro8zqA7GTWtEa-Ky18FDgFtj2ce2i4mxphuz1LydJ2WmbYqdMjCb2urFjYxU_zqBW2Dui4ywdRJF9ckdy823hlLT2mC7HMm0G-m8X1Ji_DzNpzlF8UtdwhjsBzn8CsoUXY_jbBEcgPurQ8JGdSrYpkfSSsct_Opjp-2eZ-AnNt9-AVq9/s1020/image_2025-02-04_16-40-20.png