Home ព័ត៌មានអន្តរជាតិ ពលរដ្ឋជប៉ុនជាង៩លាននាក់កើតជំងឺគ្រុនផ្តាសាយ ស្របពេលជំងឺផ្តាសាយបក្សីឆ្លងរាតត្បាតខ្លាំង

ពលរដ្ឋជប៉ុនជាង៩លាននាក់កើតជំងឺគ្រុនផ្តាសាយ ស្របពេលជំងឺផ្តាសាយបក្សីឆ្លងរាតត្បាតខ្លាំង

66
0

ប្រទេសជប៉ុន ៖ គេហទំព័រ CGTN បានផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា តាំងពីជំងឺគ្រុនផ្តាសាយរីករាលដាលខ្លាំងនៅប្រទេសជប៉ុននៅចុងខែធ្នូ ឆ្នាំ២០២៤ ធ្វើឱ្យមន្ទីរពេទ្យ និងគ្លីនិកលក់ថ្នាំជាច្រើនកន្លែងខ្វះខាតថ្នាំព្យាបាល ។ ការខ្វះខាតថ្នាំបណ្តាលមកពីពលរដ្ឋជប៉ុនកើតជំងឺនេះកាន់តែច្រើន ហើយមន្ទីរពេទ្យមួយចំនួនបានរក្សាទុកថ្នាំច្រើនពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO7pztP86F049JQmDBX-RLpIkfAaIhucYD9rwDAHNcvv8_0FAdj2GY70gO5_1tRjn4A6G137xsUTbs7cgWMghfdHK6iZfcLgE_mi5b9a_ei5f4bjMsc1zRm0UudedfrsY1Q7CC_WHqkygX8CFRXheTrDAs51Y2sKhItCJXaCbry5uEOxORkEG2mAnGcSy-/s1200/image_2025-02-05_09-53-04.png

វិទ្យាស្ថានជាតិជំងឺឆ្លងរបស់ជប៉ុនបញ្ជាក់ថា ចាប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ប្រទេសជប៉ុនមានអ្នកជំងឺផ្តាសាយរហូតដល់ជាង៩លាននាក់ ។ ពេលជំងឺផ្តាសាយរីករាលដាលខ្លាំង មន្ត្រីសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋអនុវត្តវិធានការការពារសុខភាព ដូចជា ៖ ពាក់ម៉ាស់ និងលាងសម្អាតដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7kBqcfuFr69jAMDNZANsipTquP1s0Dcl6TaFuyBG6RPQLLUzMgvaXYSORO3mKi1uydFOrbu_tjeeZCKStXeiEkOWEaz0geq7hqso9T09J5cs8WdLfMI0hpD_PGRaXY9JL11jGWbrf2VAay_2f1J5C4u9O7oEO98u-Fwd_3H83DI3XDwXLbgubKsbZu_iM/s1599/image_2025-02-05_09-53-05%20(2).png

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរាយការណ៍ថា នៅចុងខែធ្នូ ឆ្នាំ២០២៤ ជប៉ុនមានអ្នកជំងឺផ្តាសាយច្រើនបំផុត គិតចាប់ពីការកត់ត្រាទិន្នន័យនៅឆ្នាំ១៩៩៩ ។ ទិន្នន័យពីមន្ទីរពេទ្យប្រមាណ ៥,០០០កន្លែង បញ្ជាក់ថា បានព្យាបាលអ្នកជំងឺផ្តាសាយរហូតដល់៣១៧,៨១២នាក់ (ជាង៣១ម៉ឺននាក់) នៅចុងខែធ្នូ ឆ្នាំ២០២៤ ឬជាមធ្យមមានអ្នកជំងឺផ្តាសាយ៦៤នាក់ក្នុងមន្ទីរពេទ្យ១កន្លែង ដែលជាចំនួនខ្ពស់ជាងការប្រកាសរបស់រដ្ឋាភិបាល ស្មើ៣០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVgSAePv4DyuU-KLiFcPe5Ld6N-1dK_jS5Tm9DCEkEtk5BOqbUxke3OdEl2W344890xNYxT8wbHpzDmQnKTVTHXVCqCW2CGbRU2JVP3BJj8qK2BzGRPtt7SrNiIhZjlNzImAfzOu0ylTumeHzDXin6iDPFPHNDazi4nQShRsdrFAhBcFoof-NeWOEKm9Qa/s1020/image_2025-02-05_09-53-05.png

ក្រៅពីជំងឺផ្តាសាយកើតលើមនុស្ស ប្រទេសជប៉ុនក៏ប្រឈមនឹងការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សីផងដែរ ។ កាលពីខែមករា ឆ្នាំ២០២៥ អាជ្ញាធរខេត្តចំនួន៥ បានសម្លាប់មាន់ និងសត្វស្លាបប្រមាណ៥លានក្បាល ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDYB4BmaxxpnHAnaW2irDg-bbho7_O3DPUSYDZnxWl9XTjXauB469RB-3XzywSMaFQvulfXGGiPmyqX87natNuqDhvd43tl7iCCXE7Bq08JXPvdKtQkHG9K54mKWsta63xD219bFSkmOn_5RzKgLxgHLzIIDuPgv92qoDLReGPDQDnHP4CqvNhID59nOP0/s1020/image_2025-02-05_09-53-06.png

ក្រសួងកសិកម្ម ព្រៃឈើ និងនេសាទប្រកាសថា ការឆ្លងរាតត្បាតជំងឺផ្តាសាយបក្សីពុំទាន់ធ្លាក់ចុះទេ ហើយស្ថានការណ៍នេះកាន់តែអាក្រក់ខ្លាំងឡើង ។ វានឹងប៉ះពាល់ដល់តម្លៃពងមាន់ ហើយតាំងពីដើមឆ្នាំ២០២៥ ពងមាន់បានឡើងថ្លៃ១៥% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidqh_mhffV0RscBAv6uPHrORMTCeo5kueeM9hL65VDL_T5awOvNZXhG8BGHcaV8l-y-89nznbXL7W0oZRhhbyWh10YUJNUPqX3-P7k_rFfsZpyTG1UzPJMg51HeOMtfBhRMNG1ulzRz61aqqEuBWqKjrICFV7wM3cxEDDZFTsvvzpkj9NmS9HEsziMB-2p/s1480/image_2025-02-05_09-53-07.png