Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនកូកាកូឡាប្រកាសប្រមូលភេសជ្ជៈនៅតំបន់អឺរ៉ុបក្រោយរកឃើញសារធាតុគីមីខ្ពស់

ក្រុមហ៊ុនកូកាកូឡាប្រកាសប្រមូលភេសជ្ជៈនៅតំបន់អឺរ៉ុបក្រោយរកឃើញសារធាតុគីមីខ្ពស់

97
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា CocaCola គឺជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ពិភពលោករបស់អាមេរិក បានប្រកាសប្រមូលភេសជ្ជៈនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដូចជា ៖ បែលហ្សិក លុចសំបួរ អង់គ្លេស និងហូឡង់ ក្រោយរកឃើញសារធាតុក្លរ (Chlorate) ខ្ពស់ក្នុងភេសជ្ជៈ CocaCola, Fanta និង Sprite ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLOjDZjN4laMz-emy79buTv0SbFUdGkOYSbTBEzoYIpLvBCmryanjgfqs8Ol6teKv2iqVVFmPXf54K61sr7Pbb4E0oH32-W-lA6gjLJIULVL7QYtd6dJ06Y6B0ZZUD-5LUhcKNVWvOBEByEwvOXl1VRyuZCXxSaTo_PHMcQeBc3lF6GN5ichBJU4JV88bA/s1200/image_2025-01-28_16-01-47.png

អ្នកនាំពាក្យក្រុមហ៊ុន CocaCola អះអាងថា អ្នកជំនាញបានរកឃើញសារធាតុក្លរខ្ពស់ក្នុងរោងចក្រផលិតភេសជ្ជៈរបស់ក្រុមហ៊ុននៅទីក្រុង Ghent ប្រទេសបែលហ្សិក ប៉ុន្តែតាមការវិភាគរបស់អ្នកជំនាញឯករាជ្យ គឺសារធាតុក្លរក្នុងភេសជ្ជៈទាំងនេះ មានផលប៉ះពាល់សុខភាពកម្រិតទាប ។ ប៉ុន្តែការផឹកភេសជ្ជៈច្រើន វានឹងបង្កជាសារធាតុក្លរខ្ពស់ ហើយប៉ះពាល់សុខភាព ដូចជា ៖ មានបញ្ហាក្រពេញទីរ៉ូអ៊ីត ជាពិសេស កុមារ និងទារក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Xr5KUsLj5MTwBK2YJk9rdMhrNozppfijEn1kkx0aGtrP3vAgMYFT7Ohj_JsMngJRf-WHJ-GrK97S-xCxkoJTHVQkgNa3u92mrV9qcUBHWkO4agR7lBvklCLda88J3mEOOMJfvNduh8_ynVU9tiqGQHxhvuMH_A2HHdGfSPOFreqqpope4fvoLb7eenOf/s1000/image_2025-01-28_16-01-48%20(2).png
ក្រុមហ៊ុនពុំបានទទួលព័ត៌មានពីផលប៉ះពាល់សុខភាពដោយសារផឹកភេសជ្ជៈ CocaCola នៅអង់គ្លេសទេ ប៉ុន្តែក្រុមហ៊ុនបានជូនដំណឹងនេះទៅអាជ្ញាធរឱ្យជ្រាបរួចហើយ ដើម្បីសុំការសហការទប់ស្កាត់ភេសជ្ជៈមួយចំនួនរបស់ CocaCola ដែលបញ្ជូនមកលក់នៅអង់គ្លេស កាលពីចុងឆ្នាំ២០២៤ ។ ក្រុមហ៊ុនផ្តល់ភាពសំខាន់លើគុណភាព និងសុវត្ថិភាពរបស់ភេសជ្ជៈខ្លាំងជាងគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2MFCVP3bsEVAcV677s9TQ7faoMtoK1P9l0HcD-MTwegAQYZDEXNZjoAqXPsEo9pqSMAm7cF0_Uo-Z26K1RxrIdSkWIOqcVwd08-DG-a_EnfgG1YNLggh5neX2JuSFRUJgHTqAQdLeH78YpaFJQl38k-reZZuHkSgxji4uEXloCEaHzHlXrRf4lJlduMVV/s1280/image_2025-01-28_16-01-48%20(3).png

ដោយឡែក លោកស្រី Anne Gravette ភ្នាក់ងារស្តង់ដារចំណីអាហារនិយាយថា អ្នកជំនាញកំពុងតែស្រាវជ្រាវរកសារធាតុគីមីក្នុងភេសជ្ជៈរបស់ក្រុមហ៊ុន CocaCola បើរកឃើញអ្វីប្លែក យើងនឹងប្រមូលពីហាងលក់ដូរ បន្ទាប់មក នឹងផ្តល់ដំណឹងទៅអតិថិជន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMAPITtKmJl7CAXMAH0I7JGs87mmVeYO0wRtNy1eZwm29pVMn_iivNIWDndXxie9jGDBk_jftS9mFtMdDCM9yFBBwI6DILnRlIBNIka96nDHPlWQgpHJ3Ulc4MosTcZnxlPo20UVcbog1cqB21S4vmW62vF07xO8cOLUiLwGZt8qH2EJ1OvVZSHZTK9g69/s960/image_2025-01-28_16-01-48.png

គួរបញ្ជាក់ថា សារធាតុក្លរដែលផ្ទុកក្នុងភេសជ្ជៈទាំងនេះ គឺសម្រាប់ផលិតកាំជ្រួច និងថ្នាំកម្ចាត់សត្វល្អិត ហើយវានឹងធ្វើឱ្យប៉ះពាល់សុខភាព ទោះជាមានបរិមាណតិចក៏ដោយ ។ ផលប៉ះពាល់សុខភាពដោយសារ សារធាតុក្លរ គឺនឹងបណ្តាលឱ្យក្អួតចង្អោរ, រាគរូស និងកាត់បន្ថយការស្រូបអុកស៊ីសែនរបស់ឈាម ៕