Home ព័ត៌មានអន្តរជាតិ ឆ្នាំ២០៣០ នៅក្នុងតំបន់ទេសចរណ៍ទាំងអស់របស់ប្រទេសវៀតណាមនឹងគ្មានផ្លាស្ទិកទៀតទេ កម្ពុជាគួរតែត្រៀមខ្លួនកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកដូចប្រទេសជិតខាងយើងដែរ!

ឆ្នាំ២០៣០ នៅក្នុងតំបន់ទេសចរណ៍ទាំងអស់របស់ប្រទេសវៀតណាមនឹងគ្មានផ្លាស្ទិកទៀតទេ កម្ពុជាគួរតែត្រៀមខ្លួនកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកដូចប្រទេសជិតខាងយើងដែរ!

45
0

ប្រទេសវៀតណាម ៖ វៀតណាមនឹងក្លាយជាប្រទេសមួយថែរក្សាបរិស្ថានបានល្អ ក្រោយពីសមាជិកសមាគមវិស័យទេសចរណ៍វៀតណាមសន្យាថា នឹងហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកក្នុងតំបន់ទេសចរណ៍ ព្រមទាំងកាត់បន្ថយកាកសំណល់ផ្លាស្ទិកចាប់ពីឆ្នាំ២០៣០ តទៅ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8dg6XbhoiQ8kZ8Qe4OYY7MTYVoE8ufu_Wp3i_s-Vyp2jKvCEd-8aDGqc9P7xpsUzVqvxjAxIZ759Zl7qEpd56-ieX-JAVDwz50m4f06XcstJSyhWL53mSjry135dbGSh7NK0wGY30Gu7hXF0b-cISdV-hNDe-kAS7PDvS9wFSV0IlcxSGaJrdAZXj7csg/s1199/image_2025-01-28_13-42-12%20(2).png
នាយកសមាគមវិស័យទេសចរណ៍វៀតណាម លោក Vu The Binh និយាយថា បើទោះជាវិស័យទេសចរណ៍រងផលប៉ះពាល់ខ្លាំងដោយសារសំរាមផ្លាស្ទិកក្តី ប៉ុន្តែការចូលរួមចំណែករបស់ក្រុមហ៊ុនទេសចរណ៍ក្នុងការកាត់បន្ថយសំរាមផ្លាស្ទិក គឺជាគន្លឹះដ៏សំខាន់ដើម្បីសម្រេចគោលដៅកែលម្អបរិស្ថានប្រកបដោយចីរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMBCEAcynoSOQR1UWG-7BbQYmC39Hsb_a5XEZz7pyR7xDmGZVVWgMiUk8dihyphenhyphenvlTnoz7zY2csFjjSiy_zBlX7FbltGtoueMiC3EOvNHB8oCBkowDf57f1L0eFXZeSRMsl-7dRBMToTkP4Etnio0PHqx-LPTaB_wK2r4edN-Sbq5hvpS3SiOCvN0QhFCsG7/s1098/image_2025-01-28_13-42-12.png

តាំងពីឆ្នាំ២០១៨ សមាគមបានបង្កើតគម្រោងវិស័យទេសចរណ៍រួមគ្នាកាត់បន្ថយសំរាមផ្លាស្ទិក ព្រមទាំងណែនាំក្រុមហ៊ុនទេសចរណ៍ជួយកាត់បន្ថយសំរាមផ្លាស្ទិក ។ ក្រោយការអនុវត្តគម្រោងឃើញថា អាចកាត់បន្ថយសំរាមផ្លាស្ទិកក្នុងសណ្ឋាគារនៅទីក្រុង Hoi An ស្មើ៦៤% ត្រឹមតែរយៈពេល៣ខែ ។ នៅឆ្នាំ២០២៥ សមាជិកសមាគមបានបង្កើនការយល់ដឹងពីបញ្ហាសំរាមផ្លាស្ទិក ខណៈតំបន់ទេសចរណ៍ ភោជនីយដ្ឋាន និងសណ្ឋាគារទាំងអស់មានគម្រោងឈប់ប្រើផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMGtCB4ZVKujW3oKkMf1XqgFZpW9IXOZUi_wizRbiVrSEn9RFmD4US-PMq_aFED8RocuDnbyxMbFDNxuj-onGCOV9W-ymJusqtAg2XPwxTiYwGs5fCJDHLthIB7C6CWl1tK-XgyvHGdNffBBhhO1vIYoUCxJCkkbgrDKW8-zpjv5gV-3WnVXEXbTVsZbfw/s2000/image_2025-01-28_13-42-13.png

ចំណែកនាយកសមាគមទេសចរណ៍ខេត្ត Ninh Binh បានលើកឡើងពីភាពជោគជ័យរបស់ខេត្ត ក្នុងការអនុវត្តគម្រោងកាត់បន្ថយសំរាមផ្លាស្ទិកក្នុងវិស័យទេសចរណ៍ ដែលធ្វើឱ្យបរិមាណសំរាមផ្លាស្ទិកក្នុងសណ្ឋាគារ, ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍ ធ្លាក់ចុះ២៣%, ១៤% និង២០% ។ ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការចំណាយដើមទុនខ្ពស់សម្រាប់បង្កើតផលិតផលពុំប៉ះពាល់បរិស្ថានជំនួសផ្លាស្ទិក, ការអនុវត្តវិធានការកាត់បន្ថយផ្លាស្ទិកពុំស៊ីសង្វាក់គ្នា និងភ្ញៀវទេសចរនៅតែបោះបោលសំរាមផ្លាស្ទិកក្នុងតំបន់ទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkmG8PYiwCU79f5wRXFo-yNolO39XXuThJv54Qf4EdWSN8fOMSIibu0wHnYpzKkAeHwqIKgBaYT1sq9c3sCM62ZxslAWyo57WdynBUsonPXh-qO6XKIVebu5Pykx89Jl37lcfRsA9xZ_sx01dZ1UEYr9zTbe5Igz3NksiVHUelVAFSOtDu6wgB4vgjUxhe/s820/image_2025-01-28_13-42-15.png

ហេតុនេះ សមាគមវិស័យទេសចរណ៍វៀតណាមបានលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ដោយសារសំរាមផ្លាស្ទិកដល់ពលរដ្ឋ និងភ្ញៀវទេសចរ រួមទាំងការបង្កើតផលិតផលទេសចរណ៍បៃតង ។ សមាគមបានសំណូមពរឱ្យពលរដ្ឋរួមគ្នាអនុត្តតាមពាក្យមួយឃ្លាថា «ដំណើរកម្សាន្តក្នុងតំបន់ទេសចរណ៍ដោយគ្មានផ្លាស្ទិក» ហើយសមាគមក៏បានលើកទឹកចិត្តក្រុមហ៊ុនទេសចរណ៍ឱ្យថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាព ៕