អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែងស្រី Tubtim Anyarin និងតារាសម្តែងជើងចាស់លោក Ekkapun Bunluerit ដែលចំណាំដើរតួជាឪពុកតារាស្រីរូបនេះប្រកាសមានទំនាក់ទំនងស្នេហាជាសាធារណៈខណៈដែលអ្នកទាំងពីរមានគម្លាតខុសគ្នាដល់ទៅ២៨ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_c15gB9SpXlsrqn3SXjSs1t3OCbj8FalhdRFqzG17HxZGxluDbQ3BCayVcJKfPKStGbbdvaUiA0kdI_PLm-ZGP_E_GFUdQjtOjndI5JCcTQJezG4ziu8DKvIcjTI7Y9XDYz5PudmQ1YaeZIRvDip9jhfTw6JJBtxCU5HnnQEM2TPW6BhsvNceUo0IucpX/s1699/image_2025-01-27_13-46-20.png
តារាសម្តែង Tubtim ដែលមានអាយុ៣៤ឆ្នាំនិងលោក Ekkapun អាយុ៦២ឆ្នាំបានបង្ហាញភាពជិតស្និទ្ធអស់រយៈពេលជាយូរប៉ុន្តែគ្មាននរណាម្នាក់រំពឹងថាពួកគេនឹងក្លាយជាគូស្នេហ៍នោះទេរហូតមកដល់ពេលថ្មីៗនេះទំនាក់ទំនងអ្នកទាំងពីរបានលាតត្រដាងជាសាធារណៈ។ អ្នកទាំងពីរបានចេញមុខសារភាពថាជាគូស្នេហ៍នឹងគ្នាហើយបច្ចុប្បន្នកំពុងស្វែងយល់ចិត្តគ្នាគ្នាទៅវិញទៅមក។ បើក្រឡេកមើលភាពស្និទ្ធស្នាលរបស់គូស្នេហ៍មួយគូនេះគេឃើញយូរមកហើយជាពិសេសនៅលើ TikTok របស់ Tubtim ដែលអ្នកអាចមើលឃើញអ្នកទាំងពីរលេងជាមួយគ្នាយ៉ាងគួរឱ្យស្រលាញ់ប្រកបដោយភាពគួរឱ្យស្រលាញ់។ ទោះបីជាអាយុរបស់ពួកគេខុសគ្នារហូតដល់២៨ឆ្នាំ ប៉ុន្តែវាមិនមែនជាឧបសគ្គក្នុងស្នេហាផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkFMc3OP4JoLr8jJc4QjWuNVtO5D5e5edcERk30OsglOetPwSbhHGx4soklaKVUgvOPwyhdo90vaWS73q9Fu9dbGaKbIb9pS-oQQ2A3XwH4r6MARVYY2Up_f7a5pfaZZX9wbl74Zp2rWD1ntYxPy9C_gW2z-PtRSMxt5If5xU098GfGdKmmYOK_daZvZ-5/s861/image_2025-01-28_09-38-30.png

អ្នកទាំងពីរបានប្រកាសថាពួកគេមានទំនាក់ទំនងស្នេហាមួយរយៈមកហើយ ខណៈការប្រកាសទំនាក់ទំនងរបស់តារាសម្តែងទាំងពីររូបគឺទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីពីទស្សនិកជនក្នុងស្រុកនិងក្រៅស្រុក។ ស្នេហារបស់អ្នកទាំងពីរចាប់ផ្តើមពីការធ្វើការជាមួយគ្នា។ លោក Ekkapun ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍ថា លោកតែងតែដើរតួជាឪពុករបស់ Tubtim ហើយលោកមានអារម្មណ៍ថាតារាស្រីរូបនេះគួរឱ្យស្រលាញ់ មុននឹងក្លាយជាស្នេហាផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4DOTyDoqBkvZXAZbUNOuvi6-CMnn9HeZAXIz-eimPNY_7o2NWR3XN1cH0w9RRMMEkDpMhIQn75qEP4ZEyk3WtcPR23tBYBJPFDw_0f5PXg-_Go_lEoeV55Hx3VYnh3-FLjBsvXwNit9XSnEu8w4u7u4ACGBDmqu-3DNAPqhwoIzF_PBFqKc0tBaEgaBk-/s1143/image_2025-01-27_13-46-17.png

Tubtim Anyarin បានចូលប្រឡូកក្នុងវិស័យកម្សាន្តថៃតាមរយៈការបង្ហាញម៉ូត ការផ្សាយពាណិជ្ជកម្ម វីដេអូចម្រៀង និងកម្មវិធីប្រកួតកាលពីឆ្នាំ២០០៨។ ក្នុងឆ្នាំ២០០៩ Tubtim បានចុះកិច្ចសន្យាជាមួយស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ ដោយបានលេចមុខតាមរយៈរឿងភាគជាច្រើនមុននឹងបង្ហាញមុខរឿងចុងក្រោយក្នុងឆ្នាំ២០២២ហើយនៅឆ្នាំ២០២៣ នាងបង្ហាញខ្លួនជាតារាសម្តែងឯករាជ្យ៕