Home ព័ត៌មានអន្តរជាតិ វៀតណាមមានគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីតភ្ជាប់ទីក្រុងហូជីមិញទៅតំបន់ឆ្នេរសមុទ្រ

វៀតណាមមានគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីតភ្ជាប់ទីក្រុងហូជីមិញទៅតំបន់ឆ្នេរសមុទ្រ

29
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Vingroup គឺជាក្រុមហ៊ុនឯកជនដ៏ធំនៅប្រទេសវៀតណាម មានគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី ដើម្បីតភ្ជាប់ពីចំណុចកណ្តាលទីក្រុងហូជីមិញ ទៅកាន់ខេនជីអូ (Can Gio) ជាតំបន់ឆ្នេរសមុទ្ររបស់ទីក្រុងហូជីមិញ ហើយក្រុមហ៊ុននឹងចំណាយប្រាក់ស្រាវជ្រាវពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្រោមដីនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_iyE0s8nb5oEjSdScIMBBNT1_NDqxqvf9DAEC3YX7qKbStom1frMmN0AyArZvydFLXPTidmc4Biu1R_P63_s-tswCfgmiI4sXUhpIohMeXnNLRj_tkzy63oEujcuAnnfHfXqE37Sb95V7qKRGFkz6iEydOK-BiuOhyphenhyphen0bjT3xnq3IRqlLbbm3wF-s4Jkdy/s1920/image_2025-01-28_08-41-39.png
ផែនការអភិវឌ្ឍន៍ទីក្រុងហូជីមិញ សម្រាប់ឆ្នាំ២០៣១ ដល់ឆ្នាំ២០៥០ បានបន្ថែមខ្សែរថភ្លើងក្រោមដីមានប្រវែង៤៩គីឡូម៉ែត្រ ដែលតភ្ជាប់រវាងតំបន់ចំនួន៧ ជាមួយតំបន់ខេនជីអូ ។ លើសពីនេះ ប្រទេសវៀតណាមមានផែនការប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរបណ្តោះអាសន្ន មុនពេលចាប់ផ្តើមដំណើរការសាងសង់ផ្លូវរថភ្លើងក្រោមដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6wAJhQ7ZVMHQT9sN3aClJNnJBIXrrI6Px6NpIfunRz4wIyp5hZn6Kj3oZH_l4q-rVaxFjBHG6SPPLD6xwbmGaMgFQ3nxs1I2WnwdAQ__KnX0zAEqCwdGGy1-puXOSNceWRvfkRjwymZoWr5qG8WN880QodBCFNxOq8DLDiY2yyx6Qz6zNDilgL47OpSS2/s1900/image_2025-01-28_08-41-40.png

ក្រៅពីនេះ ក្រុមហ៊ុន Vingroup ក៏មានគម្រោងសាងសង់ស្ពាននៅតំបន់ខេនជីអូ ផងដែរ គឺនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ហើយស្ពាននឹងសាងសង់រួចរាល់នៅឆ្នាំ២០២៨ ។ ស្ពានថ្មីនេះនឹងជំនួសសាឡាងដែលពលរដ្ឋវៀតណាមកំពុងប្រើប្រាស់បច្ចុប្បន្ន ហើយវាសមស្របនឹងនិន្នាការអភិវឌ្ឍន៍ទីក្រុង នាពេលអនាគត ។ ហេតុនេះ ពេលបញ្ចប់គម្រោងទាំង២ (គម្រោងរថភ្លើងក្រោមដី និងស្ពាន) វានឹងជួយកាត់បន្ថយរយៈពេល និងប្រាក់ក្នុងការធ្វើដំណើររវាងទីក្រុងហូជីមិញ និងតំបន់ខេនជីអូ យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYHG9aozVyqhanUJBCjWQjwGZkNrGhZksQ7hvd8PcGx7_SqmWkYH7iHYU_5VaC9Nn14ShtXk9yYMB7Q6HvT8c1sZdDeiqeTEA4IWDSXZQMDb6lMrO9PXcbPCNtLSXfWTehwaDge7Z34lElh5pEO81ZnPMtROU0APXSioDJP-3Uv0TlPoZIsJMaij-BBSaH/s1020/image_2025-01-28_08-41-36%20(2).png

គួរបញ្ជាក់ថា តំបន់ខេនជីអូ ស្ថិតនៅឆ្ងាយពីចំណុចកណ្តាលទីក្រុងហូជីមិញ ប្រមាណ៥០គីឡូម៉ែត្រ ។ ផ្ទៃដីប្រមាណ៧០% របស់តំបន់នេះ គឺគ្របដណ្តប់ទៅដោយព្រៃឈើ និងទឹក ហើយវៀតណាមកំពុងតែអភិវឌ្ឍផ្ទៃដីរបស់តំបន់នេះ ចំនួន២,៨៧០ហិកតា ដោយចំណាយប្រាក់ប្រមាណ ២៨៣លានលានដុង ដើម្បីទទួលពលរដ្ឋចំនួន២២ម៉ឺន ៨ពាន់នាក់ ដែលច្រើនជាងចំនួនពលរដ្ឋបច្ចុប្បន្ន រហូតដល់៣ដង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMop-uy5Tapu3z5CVAgF9v8sP6ZC0YHaj35eq-KzO61UruA0PVI4-u7foRJ7jvT6D5xVydMYKbo3sIPKshQIfiZlK_NmqbeYU9n0VogHdWz-BzRpxZY5EQThb7Nqw-Ib4wJ_VNanbkHoyezfN4iOIelYyn7k-Ae9T13chZN7hFGVVf4Lx91ieqtgafUufH/s1920/image_2025-01-28_08-41-37.png