នៅព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០២៥ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងនៅបណ្ដោយមហាវិថីព្រះនរត្ដម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។.png)
មុនកើតហេតុ គេឃើញមានមនុស្សជាច្រើននាក់រងចាំទទួលលអាំងប៉ាវ ពី អ្នកឧកញ៉ា សុខ គង់ ដោយម្នាក់ៗទទួលបានលុយ ៤ម៉ឺនរៀល និងអង្ករ ២គីឡូក្រាម។
បន្ទាប់ពីទទួលបានដំណឹងនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១។.png)
ថវិកាទាំងនេះត្រូវបានឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។
ដោយឡែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន ៦ពាន់ដុល្លារ និងអ្នករងរបួសចំនួន ៤លានរៀល។.png)
គួរបញ្ជាក់ថា គិតត្រឹមរសៀលនេះ ចំនួនអ្នកបាត់បង់ជីវិតកើនឡើងដល់៤នាក់ និងរបួស៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕










