ជឿជាក់ថា ប្រជាជនខ្មែរភាគច្រើនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ បាំងត្រាញ់លាយជាមួយនឹងគ្រឿងទេស ដែលកំពុងតែផ្ទុះ.នូវការចាប់អារម្មណ៍ខ្លាំងនាពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEIep2LVVrIeBGfkTzD6li1mHO9-JeOfVxTOG3nffx1j5AaIDeCFuP8AJoZhc2YNWswAMo5S0cysdDLv1BZfZWGUo-XJ0Y8OK8PiL8VFVDH1rsPqbjF9hA81L_gWLIZkMTUFnlEkrbZNIS2eh8d9C1Jl1sRVHMW3-efrcPCj30AbWvjL305olK9AaowMg7/s2048/474500095_2128559777602338_2453612492483235063_n.jpg
Bánh Tráng Trộn ដែលខ្មែរយើងនិយមហៅថា បាញ់ត្រាំង ត្រូវបានប្រជាជនវៀតណាមចាត់ទុកជាម្ហូបប្រពៃណីរបស់ពួកគេជាច្រើនសតវត្សមកហើយ។ បច្ចុប្បន្ន បាញ់ត្រាំងគឺអាហារប្រភេទ Street Food និងជាទីពេញនិយមសម្រាប់ក្មេងៗនិងយុវវ័យ។ បាញ់ត្រាំងកំប៉ុងអាចរក្សាទុកបានយូរ តម្លៃសមរម្យ ថែមទាំងងាយស្រួលដាក់តាមខ្លួនទៀតផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHgnFw6sbShgEVTmX8woGLy7DMpJ7mlGtuFh8Fakexosic7m7PROwmhFtNPYnCaHcmTaF8nPPItpmMqGavcuW9ssS6UrQ6lPTSGH7jJrCTfbbhLQ3lLDcREh2bZt6ZzSkZXiK2ZydM8Alpa5DaZrXfIjtalg2MYtXVgzXbuoERU02ND0QDpzw7Q01gyKlg/s2048/474653536_9039570686149749_8242916066644923695_n.jpg

ដើម្បីទទួលបានបាញ់ត្រាំងដ៏មានរសជាតិឈ្ងុយឆ្ងាញ់មួយមុខ គេត្រូវលាយបញ្ចូលគ្រឿងទេសជាច្រើន បន្ថែមជាមួយមានបង្គារក្រៀម សាច់ផាត់ ស្លឹកខ្ទឹម ម្ទេសហុយតាមចំណង់ចំណូលចិត្ត។ អ្វីដែលមិនអាចខ្វះបាននោះគឺ សំបកគួងឬសំបកណែម ដែលត្រូវយកមកកាត់តូចៗ នឹងយកទៅច្របល់ជាមួយនឹងគ្រឿងដែលបានរៀបចំទុកហើយនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipEodqh9aasUf7_nC3RVkQyyHxDjkK3o6fvxWAT6whLU47hZHJaExGsHC3ENFrzG7HOTf4VqQ65XEhY50-w-ekCnoJOfSJmEHJoiXOLvNw4UBtPn54i4Im1f0Qnrnuou5QihUnC2IBv4IrEWKRbNaDrfW9tGWxyopEynnHmeSKX45uOYUZnUyLKxRwIyMU/s2048/474734744_9046390522134432_7752728293431659922_n.jpg

ក្រៅពី Bánh Tráng Trộn នៅប្រទេសវៀតណាម ក៏នូវមានបាញ់ត្រាំងជាច្រើនប្រភេទទៀតដូចជា៖ Bánh Tráng Nướng ដែលគេហៅថា ភីហ្សាវៀតណាម ដោយយកសំបកបាញ់ត្រាំងមួយបន្ទះទៅចម្អិននៅលើភ្លើង ហើយដាក់គ្រឿងផ្សំផ្សេងៗពីលើ ដូចជាសាច់ ស៊ុន បន្លែ និងទឹក Source ជាដើម ស្រដៀងនឹងភីហ្សាជាទូទៅអ៊ីចឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfefqnzoTq3CK9vZV4wwqCcLiEUNMPbxRBY9A2aEerGSNygZHrlcfCKft7_KA-jogy_fv74yWMi4aWLpDkE1kgE6gfrGCvlsBDngi0pUxm6_bqa0UsHLraYoFM-viwD3OONFcmbV49du_3AvUofag8swdp4weQb9Dv3KG-yTBRgwxWp4DCTmF4YU8lnZuE/s2048/474810457_9046411475465670_4248151718098975040_n.jpg

ខណៈបាញ់ត្រាំងមួយប្រភេទទៀតគឺ Bánh Tráng Cuốn៖ នៅខ្មែរយើងក៏ពេញនិយមបរិភោគដែរ ដែលត្រូវបានគេស្គាល់ថាជា គួង មូលដោយបន្លែនិងសាច់ខាងក្នុង ហើយក៏បរិភោគវាជាមួយនឹងទឹកជ្រលក់ផ្អែមប្រៃ៕