«ភូមិបាក់ព្រា» ដែលមានទីតាំងស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺជាភូមិដាច់ស្រយាលជាងគេមួយ និងជាភូមិចុងកាត់មាត់ញក ដែលមានទេសភាពស្ងប់ស្ងាត់ និងស្រស់ស្អាតបំផុត។ ភូមិនេះត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈបទចម្រៀង «កូនស្រីអ្នកនេសាទ» ដែលបញ្ចេញសូរ្យសៀងដោយអ្នកស្រី រស់ សេរីសុទ្ធា និងនិពន្ធដោយកវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5B-mKkSSQjaTlVNRH6mS1-cbFl91ZCkl_hUP0qZrZHNfipHdWyqawKMwEuru6RfAxe_w66vhiXRZOtSPmhUyTonoO1J-r6i0aoDGmuY8XvlL3tqDaLS6yCHxFHtXOF64F5Jm8phTdTIg8cfl7LC0h29N5qChTaJF2oyv-K5veOl9TXw_0wMwv60Yj5L6l/s2048/467719187_877482191082162_4073021644295903836_n.jpg
មិនខុសពីការរៀបរាប់ក្នុងបទចម្រៀងឡើយ ភូមិមួយនេះបច្ចុប្បន្ននៅតែជាតំបន់នេសាទសម្រាប់ពលរដ្ឋប្រមាណ ៤០០ គ្រួសារក្នុងការប្រកបរបរចិញ្ចឹមជីវិត។ ទោះជាយ៉ាងណា ភូមិបាក់ព្រា គឺបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកទស្សនាឥតឈប់ឈរ ដោយសារនៅទីនេះគឺមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ដោយយើងអាចឃើញពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបានឃើញនូវសត្វកម្រជាច្រើនប្រភេទ និងធម្មជាតិដ៏ស្រស់បំព្រង ហើយក៏ជាជម្រកត្រីដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជាផងដែរ ជាពិសេសនោះភូមិបាក់ព្រាក៏ល្បីថា មានបុប្ផាស្រស់ស្អាតទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-b11X3iXd1-urUt0_3YD5ARM3OD3nnYfYkDCfI4RTkUUQK85je1SNstKmntsQVE8ipgWQ1ZOuc9wroPJF9lR0WFST2N_m4gL07NTSnZ1f_Rx8h2zIv5rCfoCP88Kr532lvi5JxH85wTElEfGYhCSRSIS_gI_Pck8s2Y_thkOk7mAu4yS5AotDXXh-KMZe/s2048/467765454_877482271082154_6464574057693958518_n.jpg

យោងតាមអត្ថន័យបទចម្រៀងដែលលោក គង្គ ប៊ុនឈឿន និពន្ធ «ភូមិបាក់ព្រា» គឺជាភូមិមួយដែលពោរពេញទៅដោយបុប្ផាស្រស់ស្អាត។ កាលនៅរៀនពីក្មេងលោកបានទៅលេងភ្លេងក្នុងពិធីបុណ្យផ្កាមួយនៅភូមិបាក់ព្រា ហើយលោកក៏បានជាប់ចិត្តនឹងបុប្ផាមួយទងដែលជាកូនស្រីអ្នកនេសាទនៅតំបន់នោះ ទើបលោកចាប់ផ្ដើមកត់ត្រាទុកក្នុងបេះដូងនូវបទចម្រៀងមួយ ដើម្បីឧទ្ទិសដល់បេះដូងស្រគត់ស្រគំនៃក្រមុំស្រុកទន្លេ ដែលរស់នៅឃ្លាតឆ្ងាយពីអរិយធម៌នៃអ្នកដីគោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQAdvcDuBKEu6mOZClctIApsbjgUFlMC0kR5NeZc8qWAFfDfPLbi6Uz6juoyXs9RhPwTu_zjkAUeAY3R6WGCwy1SAevLb7WCB-P8CSdHdGLUW_UpHZM2mRzDemqdQhOjTawIMCf9jv2f_wWoKhJCv6pPb-pATHHnRrHvedQ9d-GbJhyWwZTFKkZ1fOCnTT/s2048/454741220_949019077028563_573539623705327911_n.jpg

នៅឆ្នាំ ១៩៧៤ បទចម្រៀងដែលមានចំណងជើងថា “កូនស្រីអ្នកនេសាទ” ក៏បានធ្វើឱ្យភ្ញាក់ផ្អើលដល់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់នោះជាខ្លាំង មិនតែប៉ុណ្ណោះវាក៏ក្លាយទៅជានិមិត្តរូបនៃខ្សែជីវិតពិតៗរបស់កុលាបដងស្ទឹងបាក់ព្រាផងដែរ។ បទនេះពណ៌នាពីស្នេហា ព្រាត់ប្រាស់នៅលើភូមិស្ថានមួយដែលមើលទៅឃើញលំហទឹកល្ហាចល្ហឹម… ប្រៀបបីដូចជាទន្លេទឹកភ្នែករបស់នារី ដែលមានបេះដូងបរិសុទ្ធចំពោះសង្សារ តែគ្មានអ្នកណាមើលឃើញនូវសេចក្ដីស្មោះត្រង់របស់នាងនោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdlG1AeJtJNK9tZksH4soqUwyMB57XcZLpYexrwgS9vjI4F2h_fw_9E5sGPRiiIv0HyhcSHpCOUAibohFGdPL3W0WYLGApTPaUvA6molc6hC_WuV5Yebrzwk79dsBt13ChMj-hZ0tHENDn4BXW-9LstVcx8vIbHgEeOwjuSZfJplWnM2KlPmg2q4Uhenek/s1000/image_2025-01-23_08-38-35.png

គួរបញ្ជាក់ដែរថា ដើម្បីទៅដល់ «ភូមិបាក់ព្រា» លោកអ្នកត្រូវចំណាយពេលប្រមាណ ៣ ម៉ោង ដោយជិះកាណូតលើស្ទឹងសង្កែ។ នៅតាមផ្លូវឆ្ពោះទៅកាន់ភូមិនេសាទមួយនេះ លោកអ្នកអាចទស្សនានូវទេសភាពដ៏ស្រស់ស្អាត ហ៊ុមព័ទ្ធទៅដោយព្រៃលិចទឹកគួរជាទីគយគន់ និងផ្ទះជាច្រើននៅលើផ្ទៃទឹក ក៏ដូចជាសាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទីនោះផងដែរ៕