Home ព័ត៌មានអន្តរជាតិ អ្នកស្រឡាញ់ភេ.ទ ដូចគ្នាបារម្ភពីការបាត់បង់សិទ្ធិក្រោយ Trump ចុះហត្ថលេខាទទួលស្គាល់តែ២ភេ.ទ

អ្នកស្រឡាញ់ភេ.ទ ដូចគ្នាបារម្ភពីការបាត់បង់សិទ្ធិក្រោយ Trump ចុះហត្ថលេខាទទួលស្គាល់តែ២ភេ.ទ

44
0

សហរដ្ឋអាមេរិក ៖ អ្នកស្រឡាញ់ភេ.ទ ដូចគ្នានៅអាមេរិកបារម្ភពីការបាត់បង់សិទ្ធិរៀបអាពាហ៍ពិពាហ៍ភេ.ទ ដូចគ្នា ក្រោយពីប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បានចុះហត្ថលេខាលើឯកសារទទួលស្គាល់តែ២ភេ.ទ ប៉ុណ្ណោះ គឺប្រុស និងស្រី ។ លើសពីនេះ លោកបានលុបចោលការសរសេរអក្សរ X តំណាងភេ.ទក្នុងឯកសារផ្លូវការ ដែលលោក Joe Biden ប្រធានាធិបតីអាមេរិកចាស់កំណត់ឱ្យប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHSgsYmQ891ADi5k8WdVrMIU6iYB17f_FFdOTk4oCn46nX9d0j75nZPGzdfLtX23aw-CPsXZPYV5QfxIC6RGiAt3jxB2GEbDz4dYYsODcgDWXHKhSUqVy1FLQ_P4n_tOTw52cxqzU_j14krcTHciy7yJXq_UDQrvZS-8Qov4Pyy_yHeZB0nyZJkJENwKjD/s1500/image_2025-01-23_08-46-51.png
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រោយការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម លោក Trump បានលុបចោលបទបញ្ជាប្រតិបត្តិរបស់លោក Biden រួមទាំងលុបចោលបទបញ្ជាជាង១០ច្បាប់ទៀត ដែលគាំទ្រភាពចម្រុះផ្លូវភេទ និងប្រឆាំងការរើសអើសភេទ ដែលអាមេរិកអនុវត្តតាំងពីឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh61ZmIlgFmKfZSTpxBXATS8Dbf52hyphenhyphenJtSnyGJjFqM1bkolKZ6xp-WkTdmKFi2-4U-pLnl1pd1qEHNDtPkMZeYGRp-rdxnkMDCd_aTn2JyhZpcqAJYNuyldvCPlRpjOKKjHDfp4Sw1J2vNuPijOFOKrmWDNh50SpG0oN5vVhPyJVkLNKF3eABB7yZkKW7Sc/s1536/image_2025-01-23_08-46-53.png

លោក Trump បានចុះហត្ថលេខាលើបទបញ្ជាពិសេស ដែលនឹងមានផលប៉ះពាល់ដល់ការបញ្ជាក់ភេទក្នុងឯកសារផ្លូវការរបស់អាមេរិក ដោយបទបញ្ជាពិសេសនេះកំណត់ឱ្យអាជ្ញាធរទទួលស្គាល់តែ២ភេទប៉ុណ្ណោះ គឺប្រុស និងស្រី ។ លោកក៏បានលុបចោលការប្រើអក្សរ X របស់រដ្ឋាភិបាលលោក Biden ដែលអនុញ្ញាតឱ្យពលរដ្ឋអាចបញ្ជាក់ភេទពិតរបស់ខ្លួន ពុំចាំបាច់ដូចក្នុងឯកសារសំខាន់ រួមមាន ៖ លិខិតឆ្លងដែន, ទិដ្ឋាការ និងកាត Global Entry ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCNzd1RCRV9j4j_1s68hgvdmet5vj4jAn7Y3Nxunfzu-Yne89vCtECsWGvbqYlOdp9-odteUYiQS-uvyDx5i1Ev0UKu1Ua5kqPwUqOb78oqXs1a66WD9dKz3IfStwR-mc7lkb3ja3UyeWSi2df8XlOayKrViPv5Ud8hF3q_ixBaGofxjkUCXxenzxanrj/s2400/image_2025-01-23_08-46-54%20(2).png

នេះជាការលុបចោលបទបញ្ជាប្រតិបត្តិរបស់អាមេរិក ដែលគាំទ្រភាពចម្រុះផ្លូវភេទក្នុងអាណត្តិរបស់លោក Biden ព្រមទាំងទប់ស្កាត់ការចំណាយប្រាក់របស់រដ្ឋាភិបាលលើការលើកកម្ពស់ភាពចម្រុះផ្លូវភេទ ។ លោកថ្លែងថា ៖ «យើងនឹងកសាងសង្គមមួយមិនខ្វល់ពីជាតិសាសន៍ ប៉ុន្តែនឹងផ្តោតលើគុណសម្បត្តិ ។ ចាប់ពីថ្ងៃនេះតទៅ (ថ្ងៃលោកឡើងកាន់តំណែង) រដ្ឋាភិបាលនឹងបង្កើតគោលនយោបាយផ្លូវការទទួលស្គាល់តែ២ភេទប៉ុណ្ណោះ គឺប្រុស និងស្រី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi28zZubQqwGGnNO51PoSWHQ0soR2ZD6Y5ldb9bjDPAGcUrr-GWCK-1XbhgPKyK8PuM4Qh2d9WZ-etU6T6WpnTURZ7Ri9rQm5rUfc4KItjX5dOto5Nf_SQSnfPTM4rtDnU-czobuoWm3rho_RlD4Hz78QeUop7730rTwC4UbBbavdOqhemfTtVbSi8KlXwz/s1242/image_2025-01-23_08-46-54.png

ពលរដ្ឋអាមេរិកដែលស្រឡាញ់ភេទដូចគ្នាជាច្រើនគូបានប្រញាប់ចុះសំបុត្រអាពាហ៍ពិពាហ៍ មុនពេលរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោក Trump អនុវត្តតាមឯកសារទទួលស្គាល់តែ២ភេទ ។ នៅរដ្ឋជាច្រើនរបស់អាមេរិកបានរៀបចំពិធីអាពាហ៍ពិពាហ៍ឱ្យគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាពុំគិតថ្លៃ ដើម្បីជួយឱ្យពួកគេអាចចុះសំបុត្រអាពាហ៍ពិពាហ៍មុនការផ្លាស់ប្តូរគោលនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfV7JVQdAK4bsokhuvGL1LEtubHx5yP2YVr44DlWWpUccpbFiv1k5O05QRvLUnO7u72WmKksaEUecXD2zVUk7G3jqjxhV0_aHy6tCUqGgrCplBQoQraIc2tJ-JCwINBODNlgp__nUmDkNp7oDgVrMDMcYoW1-zO_kjbNh5ZizAmI2dBTAUgOcngXJ93_Y/s1200/image_2025-01-23_08-46-57.png

បើទោះជាបច្ចុប្បន្ន អាមេរិកពុំទាន់លុបចោលអាពាហ៍ពិពាហ៍ភេទដូចគ្នា ប៉ុន្តែអ្នកជំនាញច្បាប់និយាយថា ហានិភ័យផ្នែកច្បាប់នៅតែមាន ជាពិសេស មន្ត្រីតុលាការកំពូលមួយចំនួនមានឆន្ទៈផ្ទុយគ្នាពាក់ព័ន្ធនឹងសិទ្ធិនេះ ៕