យោងតាមផលិតកម្ម OA Entertainment នៅថ្ងៃទី២២ ខែមករា នេះអាល់ប៊ុមរបស់ Jennie មានឈ្មោះថា «Ruby» នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ អាល់ប៊ុមនេះនឹងមានបទចម្រៀងសរុបចំនួន ១៥ បទ រួមទាំងបទ «Mantra» ដែលបានចេញនៅខែតុលា ឆ្នាំ២០២៤ដែលបង្ហាញពីសក្ដានុពលតន្ត្រីគ្មានដែនកំណត់របស់ Jennie។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmgOOvWfJFaytuGcdvYqcfXmw2Fx7zhpRbQF4acDZp7BDBi6GlSn-tJ9ul0niMNuTyLbQE5NImTr4mVHwZoyrRZQS2Qg6CQNZLmprq5jSgeqIkrxM7uic-uSNbCFP6RMq5bXE1BqjMBCXRhmwKNJ_RMS7E8WPSV26IZ5IXTHXqucqfwE6wR_stkCzYlI8N/s1430/image_2025-01-22_10-38-52%20(4).png
អាល់ប៊ុម Ruby មានការសហការជាមួយសិល្បករល្បីៗលើពិភពលោកដូចជា Childish Gambino, Doechii, Dominic Fike, Dua Lipa, FKJ, និង Kali Uchis ដោយសន្យាថានឹងមានអាល់ប៊ុមដែលនឹងចាប់អារម្មណ៍ទស្សនិកជនទូទាំងពិភពលោកម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG9ROI-vdwPY61wKLkca6jeSpIr4386_bCmiAcTdstjVb9I-mjwHLcW0kfWiwlUviRLJ6gW3gY67csaqzJIQkMI9vuY3_r5pLEeXVMxqrwh5ldksk5Sgqg6DqTuKAJ_uQDdpUfRtO6FqIeylfu-3tIhWgTQ8XibAnoZ4AwwRSHGIp0I3D-XBaYI5QpnMuA/s1350/image_2025-01-22_10-38-53%20(2).png

Jennie បានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងបទ Mantra ដែលឈរនៅលើកំពូលតារាង iTunes Top Songs ក្នុង ៤៧ ប្រទេស និងតំបន់ រួមទាំងសហរដ្ឋអាម៉េរិក ប្រេស៊ីល សិង្ហបុរី ហ្វីលីពីន និងម៉ិកស៊ិក។ វាក៏បានចូលក្នុង Billboard Hot 100 ពីរសប្តាហ៍ជាប់ៗគ្នា ដោយក្លាយជាតារាចម្រៀង K-pop ស្ត្រីដំបូងគេដែលដណ្តើមបានចំណាត់ថ្នាក់លេខមួយនៅលើតារាង iTunes Top Songs របស់សហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPLbY9Q0QfYl3gS-qidjTqkm0qikJuj7ytcVjz6FIH74x8dqZ89WCgFL3Ri9Stpks1-XyRgu-l55HTkr5cug9rjjX3KvgWlyZrwpCxFGLhTg9hOKqE8bYuxYFZYFEegg6J_6bY0nlt_BgAQk-s2D6mDRwaCrdEBexVeS0HOKIcZZagokHdi-3LLfzTWN6S/s1000/image_2025-01-22_10-38-52%20(3).png
អ្នកគាំទ្រជុំវិញពិភពលោកកំពុងមានការរំជើបរំជួលជាមួយនឹងអាល់ប៊ុម ‘Ruby’ របស់ Jennieដោយរំពឹងថា Jennie នឹងបង្កើនអត្តសញ្ញាណតន្ត្រីពិសេសរបស់នាងបន្ថែមទៀតខណៈកន្លងមកថ្មីៗនេះសមាជិក BLACKPINK រូបនេះបានបង្ហោះរូបភាពនៅបន្ទប់ថតសំឡេងផ្សេងៗគ្នាជាច្រើនកន្លែងដែលបញ្ជាក់ថារូបនាងពិតជាខិតខំខ្លាំងណាស់សម្រាប់អាល់ប៊ុមរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQC0tyRVIvH94V6uoFVpnuVfizWjP7ICkUXjQ-PCzP7x-HL8f7Ip-W-VKXbWpEzFoT9_cKephrGqv99MzwoyNRVoUwp3xsn9j4e9y6j5sFO1Rmr5Rs6F-3wtA51G1ENrf-VLt081bKX7r3WJJQuvyzUOmXo2hCw6k1oIIwiARQ9dB9i9rkSu1e-kLMELod/s1440/image_2025-01-22_10-38-55.png
គួរបញ្ជាក់ផងដែរ Jennie ត្រូវបានប្រកាសថានឹងសម្តែងទោលនៅឯមហោស្រពតន្ត្រី Coachella នាខែមេសា ខាងមុននេះនៅរដ្ឋ California ។ ការប្រកាសនេះបានបង្កើនការរំពឹងទុកសម្រាប់ការសម្តែងនាពេលខាងមុខរបស់នាងនៅលើឆាកពិភពលោក៕