Home ព័ត៌មានអន្តរជាតិ ជជែកគ្នាពេញបណ្តាញសង្គមថា លោក Elon Musk ធ្វើកាយវិការត្រាប់តាមមេដឹកនាំផ្តា.ច់ការ

ជជែកគ្នាពេញបណ្តាញសង្គមថា លោក Elon Musk ធ្វើកាយវិការត្រាប់តាមមេដឹកនាំផ្តា.ច់ការ

57
0

សហរដ្ឋអាមេរិក ៖ នាយកក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានបង្ហាញកាយវិការរីករាយយ៉ាងខ្លាំង រហូតទប់អារម្មណ៍លែងបាននៅលើវេទិកាកាន់តំណែងប្រធានាធិបតីអាមេរិករបស់លោក Donald Trump កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ លោកនិយាយថា វាជាជ័យជម្នះមួយ ប្រទេសយើងនឹងមានសុវត្ថិភាពបំផុត មានសន្តិសុខតាមព្រំដែន ហើយយើងនាំក្រសួងប្រសិទ្ធភាពរបស់រដ្ឋាភិបាលទៅកាន់ភពអង្គារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipmhTU9uMsK8zJwY3P4VI6zxfq6vugxC08ZJCXmRudxfzztHNW9zuAapuwOXDkHcGJ6vP6AbFU-E_13wPe7rQaQVFlP3zxQa-GyKd75wfI9Wgak06_gXaEhTc1DMcFx093TdRNlTNhCdb4ibw_rA0g3cRop6ldOHlzD4Qyxcrk2xv8B-QSMKwFARVty0JH/s800/image_2025-01-22_13-48-23.png
លោក Elon Musk បាននិយាយអរគុណទៅកាន់អ្នកគាំទ្រគ្រប់រូបដែលធ្វើឱ្យលោកមានថ្ងៃនេះ ហើយលោកថា ការបោះឆ្នោតលើកនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ។ លោកគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់លោក Trump កន្លងមកថា អាមេរិកនឹងបញ្ជូនអាកាសយានិកទៅដោតទង់ជាតិនៅលើភពអង្គារ ។ ក្រៅពីនេះ លោកក៏បានស្នើឱ្យកាត់បន្ថយមន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើនរូប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGgpkWE3jxoZkwAeOV9XQ-W1FPhOBKtloCLMrN0EIHxet6ob6TrQt1mmxQTQCvhSBJKvs4nSnlw5WYPLZ9YtXITiFb5JQOkSjTcEGz1ltAL3fu79WBARhDPJOJ5fh3Yx0Md7kVueM9YeHnY_TVlnhwBdqTx9x2-v0pI_TgmyN4IkLtKaVN9NNby0UUXP-u/s770/image_2025-01-22_13-48-21%20(2).png
ក្នុងពិធីប្រកាសឡើងកាន់តំណែងរបស់លោក Trump គេបានឃើញលោក Elon Musk ឈរសើចទះដៃនៅក្បែរកូនប្រុសរបស់លោក Trump ហើយលោកថែមទាំងលើកមេដៃគាំទ្រទៀតផង ខណៈលោក Trump ថ្លែងថា នឹងនាំអាមេរិកទៅកាន់ផ្ទៃមេឃដ៏ស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf6U_aHzyQIDRZfnY1BlVv9feiBY-dPlBRoVjbBGvw9uRu3PRcprTihCZ7Vm62aUqBVqTZ36JPuo9TrALg5WQwXw3nGGb6b-I26Nc2d8zYePVsDiLs40CZlyZPWx5DdGSPWIoWLclmwUV3UWVsb3VYzXRkRBm_SKq48_ZHyxy3-AKgJ29HK9k1AmBS4U-T/s862/image_2025-01-22_13-48-21.png

ប៉ុន្តែកាយវិការរបស់លោក Elon Musk នៅលើវេទិកាបានធ្វើឱ្យមហាជនជជែកគ្នាយ៉ាងច្រើនក្នុងបណ្តាញសង្គមថា លោកសប្បាយចិត្តខ្លាំងពេក រហូតដល់លើកដៃស្តាំឡើងលើ គឺដូចគ្នានឹងកាយវិការរបស់លោក Adolf Hitler មេដឹកនាំផ្តាច់ការប្រទេសអាល្លឺម៉ង់ ។ រីឯអ្នកលេងបណ្តាញសង្គមខ្លះទៀតថា លោកបង្ហាញពីការគាំទ្រគំនិតជាតិស្តាំនិយមយ៉ាងច្បាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja5CzlKlDi7JGMFo1tYp22WsyL7ISqPhUFTyb7jZwmo_7bfA4fa9nbvjaiHC2w0ebsaBjY4Zc1sZevre3LhgjqlhrvbslATZ63oxC4lk7nAz2-opG3pfCw8dkdQj19BVGLyIR0vqUa6Wnm62B9eg1jXz2yLpZ5TaproYSeFSi9sYKhZrpguPzbw_mq1fhG/s1600/image_2025-01-22_13-48-22%20(2).png

ប៉ុន្តែមនុស្សមួយចំនួនថា ពុំចាំបាច់គិតច្រើនទេ លោក Elon Musk គ្រាន់តែបង្ហាញកាយវិការរីករាយប៉ុណ្ណោះ ។ រីឯលោក Elon Musk ពុំបានយកចិត្តទុកដាក់នឹងការរិះគន់ទាំងនេះទេ ដោយលោកគ្រាន់តែនិយាយថា ការរិះគន់រឿងណាស៊ី គឺហួសសម័យហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQq5c-A8-8ZNooaLztXWsjJuCj5JhHa10xYqtJPgiFUJ236AJBE7WfTDTOu1OpUDwFb9LeO1XBMVIXekdcXZRMIL0-k1i0bLWs6cDBlFqbvSU0sa9S-mGiSpsxBAO1GU3kzJY56FFF4hoJBoE33tY8TTcjgKv3u08Zf3ZBVT4cbyosz0mID-B6KlXTtFGL/s1024/image_2025-01-22_13-48-22.png

មនុស្សជាច្រើនគិតថា លោក Elon Musk មានភាពជិតស្និទ្ធជាមួយលោក Trump ហើយលោកនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនក្រោយពីលោក Trump ក្លាយជាប្រធានាធិបតីអាមេរិកនាពេលបច្ចុប្បន្ន ៕