Home ព័ត៌មានអន្តរជាតិ បច្ចេកវិទ្យាទំនើបពេក មានអ្នកហ៊ានបន្លំសំឡេងជាលោក Trump ទៅឆបោ.ក នាយករដ្ឋមន្ត្រីថៃ

បច្ចេកវិទ្យាទំនើបពេក មានអ្នកហ៊ានបន្លំសំឡេងជាលោក Trump ទៅឆបោ.ក នាយករដ្ឋមន្ត្រីថៃ

89
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងឪពុករបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានលើកឡើងពីវិធានការបង្ក្រា.ប ក្រុមបោកប្រាស់តាមអនឡាញនៅឆ្នាំ២០២៥ ក្រោយពីនាយករដ្ឋមន្ត្រីថៃត្រូវបានជនខិលខូចប្រើប្រាស់បច្ចេកវិទ្យា AI បន្លំជាសំឡេងប្រធានាធិបតីអាមេរិក លោក Donald Trump ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1MpjxJ6N7a_oVaVnhiCupco7TWM23FibVY6dVwDQLmwABh_6MPvaLMU8XVcNwjE67kN7M5L8HOlVn1oT3gns_hZqTQ0-_-i6hfPEQqlnUZIvodDVJayOZTpFt17fK1c89KFcSiAByWM3GfDPKag7jw46mI4QYrJeSxZidQ2LHvPwNJMUhQTz_B1mHWdsX/s1000/image_2025-01-21_13-15-16.png
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្នុងពេលជួយរដ្ឋបាលខេត្តនគរភ្នំមកពីគណបក្សភឿថៃ រកសំឡេងគាំទ្រពីពលរដ្ឋ លោក ថាក់ស៊ីន និយាយថា លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ ត្រូវបានជនខិលខូចប្រើប្រាស់ AI បន្លំជាសំឡេងលោក Trump ប្រធានាធិបតីអាមេរិក ដោយទូរស័ព្ទឱ្យលោកស្រីផ្ទេរប្រាក់ទៅទីក្រុងហុងកុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1HexHZJntclToSLFf1PdZFBImr9y3fXKLQ1VpYjHeDDx6a6abOu5jDXBZDLIM-Zu8HNhs7DsMB6Ln3kKSeQgVWfYOepcLN1QWXGw8tJMDPbgBLGQkqMRxR5NRbKnL8NzxN6o2ajzYR2CeWDKRzd_wSYkhoBD94Zh-13Ul-qrT6g_iPA0EB_6o8yLGpExO/s2048/image_2025-01-21_13-15-16%20(2).png

កន្លងមក ក្រុមជនខិលខូចបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីឱ្យពលរដ្ឋថៃផ្ទេរប្រាក់ឱ្យ ដែលពួកគេបង្កើតទីតាំងនៅប្រទេសជិតខាងរបស់ថៃ ដូចជា ៖ មីយ៉ាន់ម៉ា និងកម្ពុជា ។ កម្ពុជាសហការបានយ៉ាងល្អជាមួយថៃក្នុងការបង្ក្រាបជនខិលខូច ហើយការបោកប្រាស់តាមអនឡាញកំពុងធ្លាក់ចុះនៅកម្ពុជា ។ រីឯមីយ៉ាន់ម៉ានឹងចាត់វិធានការបង្ក្រាបជនខិលខូចតាមអនឡាញ ខណៈថៃក៏ចាត់វិធានការបង្ក្រាបជនខិលខូចឱ្យអស់នៅត្រឹមឆ្នាំ២០២៥ ដើម្បីកុំឱ្យពលរដ្ឋចាញ់បោកបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-v3FxhXww_MfQieIVy6kR1q0FoYe-h5ekR9hzi2mHoWLgeO2db3LK9XctML00TiUJFwYO9MlMZWGDckQH_MvRRNNfYDXleTS1C-4NelMlfAUdKtsHx-sEtzdwkE6AiLXPBb8W5dy4kJB5azlnJPKxGnBN9BrBRSSWHTejKi5slTSX3Sz3p7fzmJFm8RIO/s2560/image_2025-01-21_13-15-18.png

លោកស្រី ផេថងថាន ក៏បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរថា ជនខិលខូចបានផ្ញើសារជាសំឡេងលោក Trump ដើម្បីឱ្យលោកស្រីជួយបរិច្ចាគប្រាក់មួយចំនួន ប៉ុន្តែដោយសារមានការសង្ស័យ ទើបលោកស្រីពុំបានផ្ទេរប្រាក់ឱ្យពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJFBuOgkClgcE7Qy5iQVIYVzH_9A_FTWikfPfz9Fdt3z8eFKjPRQ3SSh-ls5MN-QCF0gtRtt-dTfgdruq3WFfK19Gcl7HPguAZ6zlarH3UHcP96sCWaPf9o5Q1LSoNiUxU4nCR-mRIZTHcMkAV2KYGu6nSyEPDLteoERuBQvGoxL0QpxxVGH-_VX-6WB6D/s2000/image_2025-01-21_13-15-20.png

សមត្ថកិច្ចស៊ើបអង្កេតផ្នែកឧក្រិដ្ឋកម្មបច្ចេកវិទ្យាបញ្ជាក់ថា ជនខិលខូចបានប្រើប្រាស់បច្ចេកវិទ្យា AI បន្លំជាសំឡេងរបស់បុគ្គលល្បីៗដូចបេះបិទ តាមរយៈការដោនឡូត App សម្ងាត់ ពីព្រោះសំឡេងបុគ្គលល្បីត្រូវបានថតទុកក្នុងពេលផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ និង YouTube ។ បន្ទាប់មក ជនខិលខូលក៏វាយអក្សរដើម្បីឱ្យ AI និយាយតាមជាសំឡេងរបស់បុគ្គលនោះ ខណៈ App ទាំងនេះពុំអនុញ្ញាតឱ្យដោនឡូតជាសាធារណៈទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAkYGHggWys23jML-px9ACaTmbf2z6oqYBpFGPYQLuar2TNAP0ECljq3uCNa0GiWdpARqBcN8my9vUJ5_B1xHmofDA7W777VgYHpCv_P7XUd2JnWwMjydSjpwHg1iC5bY6sb1wQEq56FcVT6go-ZIKf9EYZFpoUK2dN8hIaIFid7N3WSg0TCPkX0rLQpd-/s3072/image_2025-01-21_13-15-21.png
លើសពីនេះ ជនខិលខូចបានផ្ញើ Link ផ្សេងៗមកកាន់ជនរងគ្រោះដើម្បីដឹងព័ត៌មានផ្ទាល់ខ្លួន និងដឹងថា ជនរងគ្រោះជិតស្និទ្ធជាមួយអ្នកណាខ្លះ ។ បន្ទាប់មក ពួកគេក៏ទាក់ទងឱ្យមនុស្សជិតស្និទ្ធជាមួយជនរងគ្រោះផ្ញើប្រាក់ទៅឱ្យ ឬពួកគេងាយស្រួលផ្ទេរប្រាក់ចេញពីគណនីធនាគារក្រោយការចុច Link ៕