Home ព័ត៌មានអន្តរជាតិ មកស្គាល់កន្លែងទស្សនាសត្វអំពិលអំពែកដ៏ល្បីល្បាញចំនួន ៦ នៅលើពិភពលោក

មកស្គាល់កន្លែងទស្សនាសត្វអំពិលអំពែកដ៏ល្បីល្បាញចំនួន ៦ នៅលើពិភពលោក

70
0

នាពេលខាងមុខនេះសត្វអំពិលអំពែករាប់លានក្បាលនឹងបញ្ចេញពន្លឺភ្លឹបភ្លែតនៅក្នុងតំបន់មួយចំនួននៃប្រទេសម៉ាឡេស៊ី ជប៉ុន ហ្វីលីពីន ឥណ្ឌា និងអាមេរិក ដែលនឹងផ្តល់ឱ្យលោកអ្នកនូវបទពិសោធន៍ដ៏សម្បូរបែបមិនធ្លាប់មាន។ សម្រាប់ភ្ញៀវទេសចរដែលចង់ទស្សនាសត្វអំពិលអំពែកហោះហើរពេលរាត្រី អាចមកកន្លែងទាំងនេះបាន ធានាថាសប្បាយ ប្លែកអារម្មណ៍ ជាមួយទិដ្ឋភាពដ៏គួរឱ្យទាក់ទាញដូចខាងក្រោម៖

១. Kampung Kuaantan Firefly៖ មានទីតាំងនៅក្នុងស្រុក Selangor ប្រទេសម៉ាឡេស៊ី គឺជាកន្លែងដ៏ពិសេសមួយ អាចឱ្យភ្ញៀវទេសចរអង្គុយលើទូក គយគន់សត្វអំពិលអំពែកហោះជុំវិញបឹងនាពេលរាត្រី បង្កើតបានជាអារម្មណ៍ដ៏អស្ចារ្យបំផុត ប្រៀបដូចជាយើងកំពុងស្ថិតនៅក្នុងពិភពមួយដែលពោរពេញទៅដោយធម្មជាតិ និងសត្វអំពិលអំពែករាប់លានក្បាលបញ្ចេញពន្លឺភ្លឹបភ្លែតគួរជាទីចាប់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjmcWhWqT4oimztVJHX6I6fjhaUDSBJPoEa0Xp3UZ_j_ngKjLQV0tw-yREh4WoqAUv_YBMfKU08-hdpWVuj6XRZf3xGlXtP_XPMDHkWxCdTODgmYl9_A7N1KJqcduh9p-6ti1-2jMz88xen9AjK4Mv3y1F0OFdhZvaBq8tuYI0bLDup1o9K9c0CoZU4ben/s1280/image_2025-01-21_10-42-44.png
២.Minakami Firefly៖ គឺជាពិធីបុណ្យប្រពៃណីមួយរបស់ប្រទេសជប៉ុនដែលប្រារព្ធឡើងនៅពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែកក្កដា ដោយស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកទស្សនាសត្វអំពិលអំពែកឥតគិតថ្លៃ បូករួមនឹងធម្មជាតិដ៏សម្បូរបែបបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZSurKNALQjQOKR_sfDY7m6ksgnWl6c05IwP-NXigyS_N7nyPVnWBZ4v80wGRNPravNwMXLxhHgvy-XOlf3V4kW5ymLQku_uiWwFVZ5B9wEmVbkmX2nLrP-hEz2GUnml0Zaf9EzeFWJkpYbhqSVjWcrVJkDBz7Lf_ilNdCm5BOVWFP9-3MjgWnOj0oif_W/s2200/image_2025-01-21_10-42-44%20(2).png

៣.ខេត្ត Sorsogon៖ គឺជាកន្លែងមួយដែលផ្តល់ឱ្យអ្នកនូវបទពិសោធន៍ដ៏ទាក់ទាញ និងស្រស់ស្អាតនៃសត្វអំពិលអំពែកពេញមួយឆ្នាំតែម្តង ដូច្នេះសម្រាប់ភ្ញៀវទេសចរដែលចង់ទស្សនាសត្វអំពិលអំពែកអាចមកខេត្ត Sorsogon ប្រទេសហ្វីលីពីនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOuBfRHx_Giz1vq6G8hevkJN0XRq_4Wv9AYTl9vxn6wDj6rjpNbmdBJ9F4XnEwKzSRmgIwX7Jrq5KFUCMVfkBHHGYG9fNff-0z-d_a0gyQch2FcsYOWpuWGAv_7VWyPXjombD85nMA19eM3XiKrUAT66ypzcGxzurZAyC7IB0MIxMMT5wVLZ0TpCJm8Axp/s1295/image_2025-01-21_10-42-46.png

៤. Purushwadi Firefly៖ Purushwadi គឺជាភូមិតូចមួយដែលមានចម្ងាយប្រហែល ៤ ម៉ោងពីទីក្រុង Mumbai ប្រទេសឥណ្ឌា មានភាពល្បីល្បាញសម្រាប់ពិធីបុណ្យផ្កាភ្លើងប្រចាំឆ្នាំដែលប្រព្រឹត្តទៅនៅសប្តាហ៍ទីបីខែឧសភាដល់សប្តាហ៍ទីបីនៃខែមិថុនា។ បុណ្យ Purushwadi នឹងមានសត្វអំពិលអំពែករាប់លានក្បាល ហោះហើរពេលរាត្រីដោយបញ្ចេញពន្លឺភ្លឹបភ្លែកៗ បានទាក់ទាញអ្នកទេសចរជុំវិញពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjXDEY2ol6TOhf5GzSo7FxjchiisCGcTXyuLKsz7V-dNgoogjLQ3lym-w5w5zklf5QdOmdfk7ott-hdI9AdyYDwX0f3yyLp0pdSCFkRltvIbJqKXAegF5DibSZF23b6krqyZYAxamcr7Xk6-pmotFIyw9h2yGY7LMloaDpNwLAq9kkvZZmTMTs12jUNouk/s960/image_2025-01-21_10-42-47%20(2).png
៥.ព្រៃ Nanacamilpa៖ នៅក្នុងព្រៃ Nanacamilpa ទីក្រុងម៉ិកស៊ិក គឺមានសត្វអំពិលអំពែករាប់លានក្បាលចេញហោះហើរពេលរាត្រី ចាប់ពីពាក់កណ្តាលខែមិថុនាដល់ពាក់កណ្តាលខែសីហា បង្កើតជាកម្មវិធីពន្លឺពិសេសមួយ។ រូបរាងរបស់សត្វអំពិលអំពែករួមចំណែកទាក់ទាញទេសចរណ៍ទៅកាន់ Nanacamilpa ដោយជំរុញអ្នកស្រុកឱ្យផ្តោតលើការអភិរក្សជំនួសឱ្យការកាប់បំផ្លាញព្រៃឈើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5FrsIrRtjcxtWoay0eXymJWH-OWwg6L2wMvVSzyHMwf77JbQ7R5L8KCi68kvruHrB4kZRF-3gnVBNJB09_tz4F7SCubab0YHGn0Nu220cwMGjRbB29okdtr75vEV7S73eTmIpG7LWE_bGR4StWdo8UsZWfxUEAadFZ2AB_LcQnGnH5qRwvjsQfyMYtlFY/s1067/image_2025-01-21_10-42-47.png

៦.ឧទ្យានជាតិ Great Smoky Mountains៖ គឺជាកន្លែងពេញនិយមបំផុតសម្រាប់ការទស្សនាសត្វអំពិលអំពែកនៅពេលយប់ ដែលមានទីតាំងនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ នៅទីនេះមានពិធីបុណ្យមួយដែលហៅថា Pennsylvania Firefly ប្រារព្ធឡើងនៅចុងខែមិថុនាជារៀងរាល់ឆ្នាំ តម្រូវឱ្យអ្នកទិញសំបុត្រ ប៉ុន្តែសំបុត្រមានកំណត់ ដូច្នេះមានតែមនុស្សមានសំណាងប៉ុណ្ណោះដែលមានឱកាសទស្សនានៅទីនេះ។ ក្រៅពីទស្សនាសត្វអំពិលអំពែកហោះហើរពេលរាត្រីដ៏ស្រស់ស្អាត លោកអ្នកក៏អាចរីករាយជាមួយនឹងតន្ត្រីផ្ទាល់ មើលការតាំងពិពណ៌ធម្មជាតិផ្សេងៗ និងស្វែងយល់បន្ថែមអំពីប្រភេទសត្វតាមរយៈបទបង្ហាញពីអ្នកជំនាញផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirJy2VXKCK4IHwkjNVgZrfQooI5BpxJUfrIWIqYzjxjdSd_S7-56NZv09hzGQYHINtXTWrBRXpCYXcjshvxIerS6GLqLsdP5WpAORGtkNSoRjhcxtLCH8cDZS748O9x5X993vZpcWg5imcLzqFLO0Bsw4emgi3wiy23e1zcRtUV8owfbPKBJo1FYEFvnkd/s1024/image_2025-01-21_10-42-48.png