អ្នកជំនាញផ្នែកចាប់ថ្នាក់មនុស្សប្រុសផិតក្ប.ត់ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចំណាយពេលអស់៣ឆ្នាំ ដើម្បីតាមដាន Profile បណ្តាញសង្គមរបស់មនុស្សប្រុសជាង៥,០០០នាក់ ហើយលទ្ធផលតាមដានបង្ហាញថា មនុស្សប្រុសធ្វើការ៤អាជីពនេះ ភាគច្រើនពុំស្មោះត្រង់ជាមួយគូស្នេហ៍ ។.png)
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គេហទំព័របរទេសបានបង្ហាញលទ្ធផលការតាមដានចរឹតមនុស្សប្រុសរបស់អ្នកនាង Madeleine Smith អាយុ៣២ឆ្នាំ គឺជាអ្នកជំនាញចាប់ថ្នាក់មនុស្សផិតក្ប.ត់ ឬជំនាញការសាកល្បងភាពស្មោះត្រង់របស់បុរសជាមួយគូស្នេហ៍ ។ នាងរស់នៅទីក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងមានអ្នកតាមដានក្នុង TikTok រហូតដល់២លាននាក់ ។
អ្នកនាង Madeleine បញ្ជាក់ថា ខ្ញុំគ្រាន់តែមើល Profile របស់មនុស្សប្រុសមួយចំនួន គឺខ្ញុំដឹងភ្លាមថា តើម្ចាស់ Profile ជាមនុស្សបោកប្រាស់មនុស្សស្រីឬក៏អត់ ។ អ្នកនាងបើកការពិគ្រោះយោបល់សម្រាប់ស្ត្រីទាំងឡាយណាដែលសង្ស័យពីភាពស្មោះត្រង់គូស្នេហ៍របស់ខ្លួន គឺត្រូវបង់ប្រាក់ចំនួន៦៥ដុល្លារអាមេរិក សម្រាប់ការពិគ្រោះយោបល់ក្នុង១លើក ។
រយៈពេល៣ឆ្នាំមកនេះ អ្នកនាងបានតាមដានចរឹតមនុស្សប្រុសក្នុងបណ្តាញសង្គម ស្មើជាង៥,០០០នាក់ ហើយរកឃើញការក្បត់ចិត្តគូស្នេហ៍ជាច្រើនលើក ។ អ្នកនាងក៏បានចាត់ចំណាត់ថ្នាក់អាជីពរបស់មនុស្សប្រុសដែលក្បត់ចិត្តច្រើនបំផុត រួមមាន ៖
១-សមត្ថកិច្ច និងការងារផ្នែកសេវាកម្ម ៖ មនុស្សប្រុសធ្វើការជាសមត្ថកិច្ច និងការងារសេវាកម្ម តែងតែរកឱកាសក្បត់ចិត្តគូស្នេហ៍ច្រើនបំផុត ។ ក្រៅពីនេះ ក៏មានភ្នាក់ងារពន្លត់ភ្លើង, ភ្នាក់ងារសង្គ្រោះបន្ទាន់ និងកងទ័ព ក៏ជាមនុស្សពុំស្មោះត្រង់ដែរ ។
២-អ្នកចូលចិត្តហាត់ប្រាណ
៣-អ្នកជំនួញ និងភ្នាក់ងារលក់
៤-មេធាវី ។
ចំណែកអាជីពដែលក្បត់ចិត្តគូស្នេហ៍តិចបំផុត គឺគ្រូពេទ្យ ដោយសារគ្រូពេទ្យមានការងារជាច្រើនដែលត្រូវបំពេញ ប៉ុន្តែបើគ្រូពេទ្យក្បត់ចិត្តវិញ គឺពួកគេតែងតែលួចទាក់ទងជាមួយគ្រូពេទ្យធ្វើការនៅមន្ទីរពេទ្យជាមួយគ្នា ។
ការក្បត់ចិត្តភាគច្រើនរបស់មនុស្សប្រុស គឺកើតឡើងដោយសារខ្វះភាពអត់ធ្មត់ ឬពុំចេះដោះស្រាយបញ្ហារបស់ខ្លួន ។ ទោះយ៉ាងណា វាគ្រាន់តែជាការអះអាងរបស់អ្នកជំនាញផ្នែកចាប់ថ្នាក់មនុស្សប្រុសផិតក្ប.ត់ នៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុណ្ណោះ ៕










