ថ្មីៗនេះ គេហទំព័រទេសចរណ៍ពិភពលោកដ៏ល្បី Tripadvisor បានចាត់ថ្នាក់ ខេត្តសៀមរាប និង រាជធានីភ្នំពេញ ដែលជាទីកន្លែងកម្សាន្តដ៏ល្អបំផុត សម្រាប់ឆ្នាំ ២០២៥ ក្នុងតំបន់អាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB-oex1pAUgXLUBuMxKn0A9-9zr5nMzf391iI20JK1-NjeFdUeI1qW60cwVDIHF1bAxD8AuxkqDaJhK0F0e35efwSlIvDNypASYDLQT5hwphd15WohjU840_Ym_Ed861iyFANu4iX0aonwhU70DpZlLScQth6GhWfJ3vGhNYgPcnkecYMCMFBHMeOdwSo1/s1080/IMG_1513.PNG
យោងតាម Tripadvisor’s Travelers’ Choice Awards Best of The Best 2025 បង្ហាញគោលដៅទេសចរណ៍ចំនួន ២៥ កន្លែង ក្នុងចំណោមប្រទេសនៃតំបន់អាស៊ី ជាទិសដៅដែលអ្នកទេសចរណ៍មិនគួរមើលរំលង ក្នុងដំណើរកម្សាន្តឆ្នាំ ២០២៥។ ក្នុងនោះ ខេត្តសៀមរាបយើង ឈរលើលំដាប់លេខរៀងទី ៥ និងរាជធានីភ្នំពេញឈរលើលេខរៀងទី ១៨។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8HHOLh-AMbMrvqMurP1qP2uxH474oecgodlORnSTIFnfWo9dVUr8iDqZNljZcBLEKGLuJurAoeIeGmVW9nhKAnG7vgpXu-5_nI5fgvE_k-_pa7anOgsna4AiMlHvuh9XwRLNN20RlC7qbhUXQVvElYEoL1qfkChuTOZUqjp_lNX3Pnt0kkXPk_oSGxr7k/s1200/IMG_1515.JPG

ដូចដែលគ្រប់គ្នាដឹងមកហើយថា ប្រទេសកម្ពុជាគឺជាទឹកដីអច្ឆរិយ ជាពិសេសគឺក្រុងអង្គរនៃខេត្តសៀមរាប ដែលប្រជុំដោយប្រាសាទបុរាណរាប់រយកន្លែង ផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្រ្ត វប្បធម៌ និងជំនឿ សាសនា។ បន្ថែមពីនេះ សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ក្នុងខេត្តសៀមរាបក៏ជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់ៗរូបផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoOY_RdzOx33kV7ghyqDpxFHM4NiE8EHzR85wTbRyAk3DRh-NdQltCtisJ0DDtaBFU_6m-kgCbrRSQqsNVpkdWM2hVB-ueXa1JH-6n0ris8SQ-TIpPMvs2ZqZI2pxqDDvVTLo2lO2GpBnCmXDB3n0jQKn56VNyaR1_d9qNqbR-SYnnTaDidFyBXtzkiELb/s1200/IMG_1516.JPG

បើក្រឡេកទៅកាន់រាជធានីភ្នំពេញវិញ ជាទីក្រុងដ៏រស់រវើក និងទំនើបមួយ ប្រមូលផ្តុំដោយអគារខ្ពស់ៗ ផ្សារណាត់ ផ្សាររាត្រី ភ្លើងចម្រុះពណ៌នាពេលរាត្រី និងកន្លែងកម្សាន្តជាច្រើន។ កាន់តែពិសេស ព្រះបរមរាជវាំងខ្មែរ និងសារមន្ទីរជាតិ ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងនេះយ៉ាងមានភាពទាក់ទាញ។ យ៉ាងណា ថ្មីៗនេះ តាមរយៈព្រឹត្តិការណ៍សាទរកម្ពុជា ក៏បាននាំកិត្តិសព្ទប្រទេសយើងកាន់តែល្បីរន្ទឺ រហូតដល់គេហទំព័រ Agoda បានចុះផ្សាយអំពីរាជធានីភ្នំពេញ ជាទេសចរណ៍ឆ្លងឆ្នាំដ៏សប្បាយនិងមានតម្លៃសមរម្យបំផុតនៅអាស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSYTawpORWjXhLz_dwGDwjX3tjP17JcI2qAwtm67spfG2xHmtfC_-r789SLCMWrnOOBngd4rqDau_5BSGpzWCKVUsuDvwur83zaxon69Ti8ZDchydIToA98sgL4XrRFwxsiUznyAZBHEkME63k_Z4AOSWzxIAdAiTHitClnBmqOUuWdxumZwwh-fWmLgeS/s960/IMG_1519.JPG

សូមជម្រាបថា បើយោងតាមក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៤កន្លងទៅ ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជាង ៦,៧ លាននាក់ ដោយកើន ឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ភ្ញៀវទេសចរបរទេសដែលមកលេងកម្ពុជាច្រើនជាងគេ រួមមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក៕