«ប្រាសាទបាសែត» ដែលមានទីតាំងស្ថិតនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង គឺជាមណីយដ្ឋានទេសចរណ៍វប្បធម៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សរ៍ទី១១ កំឡុងឆ្នាំ ១០៣៦-១០៤២ ដោយព្រះបាទសូរ្យិវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសានា។ នៅក្នុងបរិវេណប្រាសាទ នឹងឃើញតួប្រាសាទចំនួនពីរ អមដោយក្បាច់ចម្លាក់មួយចំនួននៅតាមផ្តែរទ្វារ និងសសរពេជ្រជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl86PYZEKpX9CAfdGGgNsH7wmKi6B0ea9rACwnA-lgrbVjjSTN7l4MidDCnxgnNhp3Xqpne-E2hxAVmEHd3Y0lktlBuonbUUNQXpOradQJx6ESjIGF9uDvJlDE-IssVbtJegT9sJd26Fz-ZEErh_F-SsgxF1Fnr6UT5pByVv4sBMP0Tb2W0q1f4DSZc2WA/s900/470169849_1253878169375554_3965091229381979806_n.jpg
បើក្រឡែកមើលជុំវិញបរិវេណប្រាសាទវិញ គឺមានថ្មប្រាសាទនៅរាយប៉ាយ អមដោយដើមឈើធំៗ មានម្លប់ត្រឈឹងត្រឈៃ ជាទីគយគន់ និងអាចផ្តិតយករូបភាពស្អាតៗជាច្រើនកន្លែង។ ប្រាសាទបាសែតក៏មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជម្រៅ ១០ ម៉ែត្រ ជាមួយជណ្តើជុំវិញ ធ្វើអំពីថ្មបាយក្រៀម ហើយបានផ្តល់ទឹកខួបប្រាំង និងខួបវស្សាទៀតផង។ នៅទីនេះក៏ជាទីសក្ការៈបូជា ដែលអ្នកភូមិជឿថា បើយើងប្រាថ្នាសុំអ្វីមួយនឹងដូចបំណង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUhO5yw4X10yaF12iej1kfS-6TrgGuvJnQsZvczfjCBhV-p6k0S6BO9i4lbYMTRQW0sk1pRGTMU7uoRycHvyDCSnPnSw0Wa6Co2CvmldDpN2Hh1eaJRxEGy2RRbOo1B9ptyqIBoMGBf2tkXTmCo7QEeY5O1E2qFQ8p7mpekaPPgGK6HmO_FJai81XhAXAY/s900/470184210_1253877839375587_7720456325392070131_n.jpg

បច្ចុប្បន្នប្រាសាទបាសែត មិនត្រឹមតែជាកន្លែងវប្បធម៌ប្រវត្តិសាស្ត្រនោះទេ ក៏ជាកន្លែងទេសចរណ៍មួយដ៏មានសក្តានុពលក្នុងខេត្តបាត់ដំបងផងដែរ។ ដូច្នេះបើលោកអ្នកបានទៅលេងខេត្តបាត់ដំបង មិនគួររំលងប្រាសាទបាសែតឡើយ ព្រោះនៅទីនេះមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ក៏ដូចជាមានដើមឈើតូច ធំជាច្រើន ផ្តល់ម្លប់ត្រឈឹងត្រឈៃ បូករួមជាមួយខ្យល់អាកាសដ៏សែនត្រជាក់ ជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសក៏ជាទីថតរូប Pre-Wedding ដ៏ទាក់ទាញរបស់អ្នកខេត្តបាត់ដំបងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO3t3Qii-VGuPlOGHAFvYv4aeDhtsePhJh1R6iqXWbSYk96Hq4mVKs9o1K8epLVyoTHlZDJ3i9VU_YIkjMJ4454kQxJ3BuYXFgQefsoiGqYo49BOT4Oo_eEBPlpn1dQv_LLYozwpN_xVJI4h6_9GmcrE37fJDh935OAR4xktfJnwKBeyTXvxzdZgdzqOJN/s1000/image_2025-01-18_08-40-24%20(2).png

គួរបញ្ជាក់ដែរថា «ប្រាសាទបាសែត» មានឈ្មោះដើមថា “ស្រីជ័យេក្សត្រ មានន័យថា ដែនដីនៃជ័យជម្នះ” ។ កាលពីមុនប្រាសាទដ៏ល្អឯកនេះមានការបាក់បែកយ៉ាងខ្លាំងដោយសារធម្មជាតិ សង្គ្រាម និងមនុស្សស្វែងរកវត្ថុមានតម្លៃ យកថ្មប្រាសាទទៅប្រើប្រាស់ ឬវាយបំបែកក្នុងបំណងផ្សេងៗ ពិសេសក្នុងសម័យខ្មែរក្រហម។ ទោះជាយ៉ាងណាឥឡូវនេះរដ្ឋាភិបាល បានជួសជុលឡើងវិញហើយ ដោយរក្សាការប្រើប្រាស់រាល់ថ្មប្រាសាទ និងរក្សាទម្រង់ដើមទៅតាមបែបបទបុរាណ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Uin7EPWLXzGuNA-LTAFzLTjbgtuwilJj8sJLENps7QpctwPrXdp1ZvX-_cc2pQG9JZg1Ar3oTVAw5-qSU0Gli_qIWKyV7mzL4p6sSRaC6wl4HL4sQdlon_OQQnpV2ROW5p7RY71cAmvpS7mY48Rvf3CUwQF5wbnggXnz7f2w_h_ahUeBydtHhg5HPPCY/s990/image_2025-01-18_08-40-24.png