Home ព័ត៌មានអន្តរជាតិ ពលរដ្ឋនៅកោះហ្គ្រីនឡែនគាំទ្រគំនិតរបស់ Trump និងចង់ក្លាយជាផ្នែកមួយរបស់អាមេរិក

ពលរដ្ឋនៅកោះហ្គ្រីនឡែនគាំទ្រគំនិតរបស់ Trump និងចង់ក្លាយជាផ្នែកមួយរបស់អាមេរិក

113
0

លទ្ធផលការស្ទង់មតិរបស់ក្រុមហ៊ុនអាមេរិកឈ្មោះ Patriot Polling ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បង្ហាញថា ពលរដ្ឋរស់នៅកោះហ្គ្រីនឡែន ប្រទេសដាណឺម៉ាក ប្រមាណ៥៧.៣% គាំទ្រគំនិតរបស់ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump ដែលចង់បញ្ចូលកោះនេះជាទឹកដីរបស់អាមេរិក ។ ប៉ុន្តែនាយករដ្ឋមន្ត្រីហ្គ្រីនឡែនបញ្ជាក់ថា ពលរដ្ឋហ្គ្រីនឡែនមិនចង់ក្លាយជាជ.នជាតិដាណឺម៉ាក និងជន.ជាតិអាមេរិកទេ គឺចង់ក្លាយជាប្រទេសឯករាជ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS1ke_Z4ZQad7FlP792E3rzMA_4GUYXMpogiSgbG1hU-4eyKac49k2D8btJCRn7e7B-1_Qqc7lGZ8thyphenhyphenX46KWHSGs54ggOMw_ayPiwTQmz3HocyaBscqKbUMRcuts0W3YElTM-33Hw0bR5S-XfRiRhPmjOBkF4fWraMxDRyqTHkyl0nS17_TrQXVNClamA/s800/image_2025-01-17_15-07-08%20(2).png

ការស្ទង់មតិនេះបង្ហាញទៀតថា ពលរដ្ឋរស់នៅកោះហ្គ្រីនឡែន ស្មើនឹង៣៧.៤% បានបដិសេធគំនិតរបស់លោក Trump ដែលចង់បញ្ចូលកោះហ្គ្រីនឡែនជាទឹកដីរបស់អាមេរិក ខណៈអ្នកឆ្លើយតបការស្ទង់មតិ៥.៣% ទៀត ពុំទាន់សម្រេចចិត្ត ។ តាមលទ្ធផលការស្ទង់មតិបញ្ជាក់ថា ពលរដ្ឋនៅកោះហ្គ្រីនឡែនភាគច្រើនចង់ក្លាយជាពលរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9A9J9hh-iftCZBt_X0WiBmNiGmTCiGbKzRN8NNcxZO0pNk8fNTphxm-gDA9etyVva8B5DfeKZS3w9QL1m5cztxvKgsO_dFNSEJz_djmM49tUPyLR3XHJJh3GE6IxTDrtiFBBVU1kaDAfAwjmE0BR4pUCHcUbYcx5B803GMg8NiB9V8GYAvdifapFpsfCX/s1440/image_2025-01-17_15-07-08%20(3).png

លោក Trump ធ្លាប់ស្នើទិញកោះនេះពីប្រទេសដាណឺម៉ាក កាលពីលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិមុន ហើយលោកបាននិយាយពីសំណើទិញកោះនេះម្តងទៀត នាដើមខែមករា ឆ្នាំ២០២៥ ។ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែមករា កន្លងមក លោកពុំបានច្រានចោលគម្រោងប្រើកម្លាំងទ័ពដើម្បីយកកោះដ៏ធំបំផុតលើពិភពលោកនេះទេ ហើយលោកចង់ឱ្យកោះនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងវ៉ាស៊ីនតោន ។ លោកនិយាយថា លោកអាចធ្វើអ្វីម្យ៉ាងដើម្បីយកកោះនេះដើម្បីរក្សាសន្តិសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7bGc2eZNbFaLurWFq0ecvnG3Ku_5P_5cAbGMKTCP9QuAE1gXsfn1yFCqXjhPzgef87GudvsKvXC8alBogepQbxxkY1jdM7ZkicMCOs55YhwoDE_NOqEuFKyeGR2X_YVUFeUTpbYPZTHAC_VpWUTOc6jdmbkAkhW1UoyA52ogr8NwUPDQ5NTfW15wGj1l3/s900/image_2025-01-17_15-07-08.png

ចំណែកនាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក Mute B. Egede បានថ្លែងកាលពីថ្ងៃទី១០ ខែមករា ថា កោះនេះសម្រាប់ឱ្យពលរដ្ឋហ្គ្រីនឡែនរស់នៅ ហើយយើងមិនចង់ក្លាយជាជនជាតិដាណឺម៉ាក និងជនជាតិអាមេរិកទេ ។ បំណងប្រាថ្នារបស់យើង គឺចង់ក្លាយជាប្រទេសឯករាជ្យ និងរំពឹងថា នឹងមានដំណោះស្រាយនាពេលឆាប់ៗ ។ យើងនឹងសហការជាមួយអាមេរិកក្នុងការជីកយករ៉ែ ប៉ុន្តែពុំនៅក្រោមការគ្រប់គ្រងរបស់អាមេរិកទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3xj1sZd2W4UhJ9L5zGjTou1pnoV53tFI4IM5Dpz5I2ITSbWH4Nt2Rcp25tQKciW0cQOQzHOQlkjNkBCBZNXL0mNGVZXKkxoHB078gcT1cMJbiAOgXjrYBusZa5_KJQ7Z2vayP0SICquveL7yQYQOW5iv-J_ECn39Sj1Ts4_D6WPPbFNvd2QWwbbjhkpl5/s2000/image_2025-01-17_15-07-09.png
គួរបញ្ជាក់ថា ហ្គ្រីនឡែន (Greenland) គឺជាកោះដ៏ធំរបស់ប្រទេសដាណឺម៉ាក និងជាកោះធំជាងគេបំផុតលើពិភពលោក ។ កោះនេះស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងមហាសមុទ្រអាត្លង់ទិក នៅភាគខាងកើតនៃប្រជុំកោះអាកទិករបស់ប្រទេសកាណាដា ។ បច្ចុប្បន្ន នាយករដ្ឋមន្ត្រីហ្គ្រីនឡែន កំពុងរកវិធីផ្តាច់កោះនេះចេញពីប្រទេសដាណឺម៉ាក និងក្លាយជាប្រទេសឯករាជ្យ ខណៈកោះនេះសម្បូរដោយធនធានរ៉ែ និងប្រេងឥន្ធនៈ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDcl1WNdAgX9mTzyMehD5LpQO5VuunMuSXYqRn5m9zEy1AsziHHMInS69-WlKRS8-PO_HsciO8G5-Z0iki-KSdKjkgdG0bkffuutoS6QJHOFxDGUxcDxpcXMCD3IztQbFiR8vsEQnbcvO_VD9iOtb2uyJMrDzPb82u7WRYimnrlek7U6bdzWwU2Rn005VE/s1208/image_2025-01-17_15-07-10.png