រមណីយដ្ឋានទន្លេបាទី ដែលមានទីតាំងស្ថិតនៅ ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាកន្លែងទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ។ កន្លែងនេះជាទីកម្សាន្តរបស់បងប្អូនដែលមិនចូលចិត្តដើរឆ្ងាយ ដោយអាចកាត់បន្ថយអារម្មណ៍ស្មុគស្មាញពីការងារ ឬការសិក្សាបានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXuIhOG_sxYANi3fuctkzkOVzL65GgbkULH80SH31tq2uG72x_zGBXtbUmTShV1su27rDn8Lm_HZpXfd7VazpabkyCwasQ3deV4O9v0ds2f7z5ZAp_jRDHujtkmkb72zlDs1bLYa6_0eAKIio5O3uUVfBlvkd1KCnwAnk7xRnlYWotVIrMkW45MP8DatyH/s1280/473234782_608793165074495_2356014776843761193_n.jpg

ជាមួយបរិវេណធំទូលាយដែលជាប់ទៅនឹងផ្ទៃបឹងលាតសន្ធឹងធំល្វឹងល្វើយ ខ្យល់អាកាសបរិសុទ្ធ មានតូបតូចធំជាច្រើនប្រក់ដោយស្បូវនិងស្លឹកត្នោត គឺបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឥតឈប់ឈរ។ ភាពទាក់ទាញនៃរមណីយដ្ឋានទន្លេបាទីដែលអាចធ្វើឱ្យភ្ញៀវទេសចរមានចំណាំអារម្មណ៌នោះគឺមានដូចជា៖ លេងទឹកឬហែលទឹក, ស្ទួចត្រី, គយគន់ថ្ងៃលិច, ជិះទូក និងញ៉ាំម្ហូបអាហារបែបជនបទដ៏សម្បូរបែប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_dGprOpKbPLbaODBFt4gRXejKsTX3xGfeImdH_xYpbDRzZTF4KjNNglfQpqEsdYORM-hPM3PoSAhxlv2gor9fGyW29R3FKTwW4Etd6r7VCiiGxx1tX_rg9tP7eT5nXyc281K4EaRB7AjiXnlvTYZpRiwKZJ_6v-WIv9fIZD9Ru9m6wVtZrdoNdydzzm3m/s1280/473363998_608793135074498_4903291445598127621_n.jpg
នៅទីនេះមានតូបសង់លើផ្ទៃទឹកគួរឱ្យចង់សម្រាកកម្សាន្ត ហើយអ្វីដែលអ្នកដំណើរមិនអាចភ្លេចបាននោះ គឺការទទួលទានអាហារស្រុកស្រែដ៏មានឱជារសប្រចាំតំបន់ទៀតផង។ ក្រៅពីបឹងដ៏ធំល្វឹងល្វើយនេះ រមណីយដ្ឋានទន្លេបាទីក៏មានប្រាសាទបុរាណ ២ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរគ្រប់រូបផងដែរ គឺប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZVZszIWdVHAIzobmq45EDu6roA8XBBBab90q6x3WdYTXtlekWbFGHItPyzzg-GvYDD1eQrxonFNQoIYNE3b_R0soi80S_0IIVjZUg1VjB_AH3v5Cc2-nDm8dxsm4nIgptlCoHUpcDPlu4acK08lif1vrDXk6aD8nnHEss-wif4SgTkU5StaZHC5pQ5Il/s1280/473317998_608793221741156_7114487118676412201_n.jpg

ប្រាសាទតាព្រហ្ម សាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន ខណៈប្រាសាទយាយពៅ ដែលមានចម្ងាយ ១០០ ម៉ែត្រពី ប្រាសាទតាព្រហ្ម កសាងឡើងក្នុងសតវត្សទី១២ ជាមួយទំហំ ៧ ម៉ែត្រ×៧ ម៉ែត្រ។ ក្រៅពីរមណីយដ្ឋានទន្លេបាទី នៅខេត្តតាកែវក៏មានតំបន់ទេសចរណ៍សប្បាយៗជាច្រើនដែរដូចជា៖ ភ្នំតាម៉ៅ វត្តពុទ្ធគីរី រមណីយដ្ឋានកំពូលពេជ្រ ឬអន្លង់ភ្ញៀវ រមណីយដ្ឋានទឹកជ្រោះផ្អោក ភ្នំជីសូរ និងកន្លែងទេសចរណ៍ល្បីៗជាច្រើនទៀត៕