សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកម្សាន្ត និងសិក្សាស្វែងយល់អំពីយុទ្ធសាស្រ្ត និងគុណតម្លៃនៃការបញ្ចប់សង្រ្គាម។
សួននេះរចនាឡើង ក្នុងសណ្ឋានទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩X២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ ៩ទឹក១ហ៊ុន១លី ដោយបែងចែកជា៣ផ្នែកសំខាន់ៗ៖
• ផ្នែកទី១ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង
• ផ្នែកទី២ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាប័ទវិមានឈ្នះ-ឈ្នះ សរុប១៨ផ្ទាំង
• ផ្នែកទី៣ ស្នូលកណ្តាល ដែលជាពូលនៃសួន
សួនតេជោសន្ដិភាព មានទីតាំងនៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
គួរបញ្ជាក់ថា បន្ថែមពីការសាងសង់សួនតេជោសន្ដិភាពនេះ រដ្ឋាភិបាលក៏នឹងកសាងស្តូបវិមានឈ្នះ-ឈ្នះ ចំនួន៣កន្លែងទៀត ដោយយកលំនាំវិមានឈ្នះ-ឈ្នះ ធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន ដើម្បីពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់ការរៀនសូត្រអំពីនយោបាយឈ្នះ-ឈ្នះ អំពីប្រវត្តិសាស្ត្រនៃដំណើរការអនុវត្តទៅតាមទិសនានា៕










