រដូវប្រមូលផលបានឈានចូលមកដល់ហើយ ខណៈស្រូវប្រាំងប្រភេទ OM នៅឆ្នាំនេះបានជួបវិបត្តិទីផ្សារ ដោយសារឈ្មួញវៀតណាមឈប់ឡើងមកទិញ ធ្វើអោយតម្លៃស្រូវធ្លាក់ចុះ ជាហេតុនាំឲ្យកសិករខ្មែរមានការតវ៉ានិងត្អូញត្អែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaIsvctLcq3tjrMfI7_BblnVtkfierHX5W5JqKz1ANbiHOt1XB362P2Pvs19d9P407eeEj3D97sM0KoBaq0KfTkmWb-LXPQ5oxg8M0CCqGgVdR3cqghaoTHJzWXyTU4hYXwjUke79W4eDnXEpZVuRUQTHuMxQAXSpJUfLRkE5So1Eme-U22Y2hMCDDOmA8/s600/image_2025-01-16_13-20-52%20(2).png
យោងតាមការគូសបញ្ជាក់ពីលោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានឲ្យដឹងថា ស្រូវប្រភេទ OMដែលពូជនាំចូលពីប្រទេសវៀតណាម ធ្វើបាន១ឆ្នាំ២ដង ដោយផ្តល់ទិន្នផលខ្ពស់ ហើយមានទីផ្សារខ្ពស់កាលពីឆ្នាំ២០២៣និង២០២៤។ កាលនោះ ស្រូវ OM ១គីឡូក្រាម តម្លៃរហូតដល់ទៅ១៣០០រៀល ឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE9YLOlrFhL36E7uG9iCybzXnLm77_13phLGK3ZOqCWC-2vPQNIyU7gknjPuPSozHNks2L4m3rO7oJ4IWbk9KrHOpCS0iEB6SXSbWadXGZM9QcDtstfLUjZe1ZyYj0TG0LYo3m4OzyrfSGkZHA5moj1tqzwcIF-7Q605iKfo3VrAH2FwqV5nx5aOWPoJun/s619/image_2025-01-16_13-20-52.png

យ៉ាងណាអំឡុងឆ្នាំ ២០២៣ និង ២០២៤នោះ រដ្ឋាភិបាលឥណ្ឌាដែលមានចំណែក៣០ភាគរយនៃទីផ្សារអង្ករអន្តរជាតិ បានបិទការនាំចេញអង្ករ ធ្វើអោយប្រទេសវៀតណាមមានឱកាសបានឡើងមកទិញពីកម្ពុជាដើម្បីយកទៅលក់បន្តបំពេញទីផ្សារជំនួសឥណ្ឌា។ ប៉ុន្តែនៅចុងឆ្នាំ២០២៤ និង២០២៥នេះ ស្រាប់តែរដ្ឋាភិបាលឥណ្ឌាបានបើកចំហរអោយនាំចេញអង្ករវិញ ធ្វើអោយវៀតណាមក៏ឈប់ឡើងមកទិញពីខ្មែរដែរ។ សូមជម្រាបថា នាពេលបច្ចុប្បន្ន ឥណ្ឌាបានក្លាយជាប្រទេសផ្គត់ផ្គង់អង្ករទី១ លើពិភពលោក និងមានតម្លៃថោកបំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9hiP7iWhc6eh0Jjg6OtrEtVrWN9rRVSeMnnM9_sqgoE79iahwdRESkNUdz0R3vGdMR4rTAO9Tw0ALD-a6xkVcewGERrZzgVWFDtb9V2jP74uBsHcfMPv06sTQ4BcevBQ6N-uYdPgisOPvw1vVYuZpiWJuujZlRs9L_c4E5_wD5e0rhKKgd-6i9YE1KKL5/s990/image_2025-01-16_13-20-53%20(2).png

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាថ្មីៗនេះ ស្រូវសើម ពូជ OM មានតម្លៃចន្លោះពី៧៦០ដល់៨៣០រៀលក្នុង១គីឡូក្រាម លើទឹកដីខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង ពោធិសាត់ តាកែវ និងព្រៃវែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIz6Ltfc4hMAVDQilEl93TJOwVzDcdGPQVo02eE2UQ89zPu73LoeIn67asibkjcuO73B9NnI3jmx5kbNoS7vhj0_SvWF-SbL2SvAmNk8zGwaf3qb5NWJPVNaE85Owg_XK2nSMwWFOi15lIMv0DgqlLxKhRM9j9TPZuICbA2VsWVPtY5n3VfyQcmVsEHD0Y/s990/image_2025-01-16_13-20-53.png
យ៉ាងណា ជាដំណឹងល្អមួយ នាថ្ងៃទី ១៥ ខែមករានេះ ក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានប្រកាសថានឹងប្រមូលទិញស្រូវOM ពីកសិករ ក្នុងរង្វង់តម្លៃ៨៨០រៀលក្នុង១គីឡូក្រាម ដោយអាស្រ័យលើទីតាំង។ ក្រុមហ៊ុនគ្រោងនឹងទិញស្រូវស្តុកទុកខ្ទង់១២០០០តោនផងដែរ៕