ស្របពេលរឿងកំពុងវាយឡុកពេញបណ្តាញសង្គមអំពីបញ្ហាស្រូវលោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថាបញ្ហាស្រូវធ្លាក់ថ្លៃមិនគួរបន្ទោសកសិករប៉ុន្តែជួយរកដំណោះស្រាយជូនកសិករទើបប្រសើរជាង។ លោកជំទាវបានលើកឡើងទៀតថានេះជាបន្ទុកធំរបស់រដ្ឋាភិបាលនិងក្រសួងកសិកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8n7X60hZ8gz8lADoseMhV_J0HfqDJUleSCwvZqoprtGdoc02h_PCmcYg1ivBZu4wRZpik104uGHQ7ww_p9cJgUcZfMLoH0c9jwCYJ4LWDfSX3dgy7NfoEUhNW0xsvRuPuwn9EwX5jfJNnrTRqnf4DNWhDHke_mjA8ScE8FR82WWK6lI6NIgQ8AU3fbwGa/s960/image_2025-01-15_08-56-32.png
ថ្មីៗកន្លងមកនេះជុំវិញបញ្ហាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបិទផ្លូវតវ៉ាព្រោះតែតម្លៃស្រូវធ្លាក់ថ្លៃបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈរដ្ឋមន្រ្តីក្រសួងកសិកម្មរួមទាំងអ្នកនាំពាក្យបានចេញពន្យល់បញ្ហាមួយនេះ។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៤ មករា ឆ្នាំ២០២៥ ថា «បញ្ហា ( ស្រូវ )អ្នកដាំស្រូវដូចខ្ញុំបានដឹងរឿងច្បាស់ ។ អ្នកហូបទិញក្នុងតម្លៃថ្លៃ តែអ្នកធ្វើស្រែមួយចំនួនធំលក់បានថោក តើមកពីអ្វី??»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh35TyjSSfmqrzhD0uSXr21MM2K-44OiE9_-FkwkhKZw6Q3x59saPkQPtEwbWn7mTfleIKm8uwrKlhWZShinT9E2HyK1sZsjvmRxBhnJVsbNHmz-V8yduJAwtrjZqmU0AgZaHAYP6LeLGB8LD7rXBmhS2nrp2zOyJbMH6FHG8oMaOCeIdOAg8WwMBP7gxu/s990/image_2025-01-15_08-56-37.png

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប បានលើកជាទស្សនៈផ្ទាល់ខ្លួនថា «ជាមតិផ្ទាល់ សុំសួរមួយ ពេលប្រជាជនចុះធ្វើស្រែតាមភូមិឃុំ មន្ត្រីកសិកម្មមានដើរណែនាំប្រាប់ពួកគាត់អត់ កុំអោយដាំពូជOM ? បើឥលូវគ្នាដាំជ្រុលហើយ តើគួរជួយកសិករយ៉ាងណាអោយគាត់លក់បានតំលៃសមរម្យ?? វាជាបន្ទុកដល់ធំសំរាប់រដ្ឋាភិបាល តែកសិករគាត់មិនដឹងពឹងអ្នកណាក្រៅពីពឹងលើរដ្ឋនិង ក្រសួងកសិកម្មនោះទេ យើងគួរកុំបន្ទោសពួកគាត់ តែជួយគ្នារកដំណោះស្រាយជួយពួកគាត់ប្រសើរជាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI2xcrlItN9RFgnPTiRe_s5Tyoe0bymvI6z81FiLRCkPQJdSKu_gsTcYEzVQ688yubAxqZBYy3SLMh6IXh7t_kIgA3L9VcLVlzZgCKRUe8FGZN9xLBlRCUT1JH7UZgJIa7Z2klkCed-3DuIvfE5Qz6flh_TW5-wV0u05Fi6FFS5_LbtWFPxGwlkUOoRXep/s1284/image_2025-01-15_08-56-37%20(3).png

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ មករា ប្រជាកសិករជាច្រើនបាននាំគ្នាប្រមូលផ្តុំតវ៉ាដោយសារតែតម្លៃស្រូវចុះថ្លៃដោយបានសូមអភ័យទោសអ្នកធ្វើដំណើរតាមផ្លូវចំពោះការបិទកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំកូនខ្លុង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បញ្ហាស្រូវធ្លាក់ថ្លៃរដ្ឋមន្រ្តីក្រសួងកសិកម្មឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថាស្រូវមិនធ្លាក់ថ្លៃទាំងគ្រប់ប្រភេទនោះទេ ដោយស្រូវវស្សាមិនមានបញ្ហា ដូចស្រូវប្រាំងនោះទេ ព្រោះកសិករចង់ចំណេញច្រើន នាំគ្នាសម្រុកធ្វើជាង៧០ម៉ឺនហិកតា គិតជាទន្និផលប្រមាណជា៥លានតោន ដែលសុទ្ធតែស្រូវប្រភេទអូអឹម (OM 54.51)”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWwcc8ZRNexqIR1bYU9WDChI_KenUgMea-ghO19csOZ_Jq0qmpgMZK-NfURH8_UshCujBnPlhkSV4VObZ7W75ifzen_bk6Mun1G4ufUPaOzS7V_pxYHVbO-ee3_j93Vv4bVynlCdQ0H4vLWiYonnAqs9YmDZPPT4weLxxIMbrA4FQClCKrpVo_v6ueF6sp/s1280/image_2025-01-15_08-56-38%20(2).png

រដ្ឋមន្រ្តីបានបន្ថែមថា សម្រាប់ស្រូវប្រភេទអូអឹមនេះ ពីមុនវៀតណាមត្រូវការច្រើន ដោយហ៊ានឱ្យតម្លៃខ្ពស់ ទើបកសិករនាំគ្នាសម្រុកធ្វើ តែបច្ចុប្បន្នស្រូវប្រភេទនេះ នៅទីផ្សារវៀតណាមមិនសូវត្រូវការទៀតនោះទេ ខណៈមន្រ្តីកសិកម្មធ្លាប់ប្រាប់ឱ្យកសិករផ្លាស់ប្តូរមកដាំប្រភេទស្រូវខ្មែរវិញ តែកិសករមិនព្រមខណៈស្រូវប្រភេទនេះនឹងមិនងាយនឹងឡើងថ្លៃ៕