ប្រទេសជប៉ុន៖ កាលពីទី១៣ ខែមករា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៦.៦ រ៉ិចទ័របានវាយប្រហារតំបន់ភាគនិរតីប្រទេសជប៉ុន នៅឆ្នេរសមុទ្រនៃខេត្ត Miyazaki បង្កឱ្យមានការសង្ស័យថានឹងអាចមានរលកយក្សស៊ូណាមិ នាពេលខាងមុខ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Kyodo News រលកយក្សស៊ូណាមិកម្ពស់ប្រហែល ២០ សង់ទីម៉ែត្រត្រូវបានគេសង្កេតឃើញនៅក្នុងផ្នែកខ្លះនៃខេត្ត Miyazaki ខណៈដែលមួយទៀតប្រហែល ១០ សង់ទីម៉ែត្រត្រូវបានគេឃើញនៅក្នុងតំបន់នៃខេត្ត Kochi។.png)
ដូច្នេះអ្នកជំនាញបានព្យាករណ៍ថា រលកយក្សស៊ូណាមិទាំងនេះកំពុងបោកបក់ចូលឆ្នេរសមុទ្រទាំងមូលនៃខេត្ត Miyazaki និង Kochi ហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រញាប់ចាកចេញពីតំបន់មាត់សមុទ្រជាបន្ទាន់ ដើម្បីចៀសវាងការលិចលង់។ បច្ចុប្បន្នប្រទេសជប៉ុនបានប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ ហើយកន្លែងអាជីវកម្មខ្លះក៏ត្រូវបិទ និងផ្អាកជាបណ្ដោះអាសន្ន រួមទាំងសាលារៀននៅក្បែរមាត់សមុទ្រ ក៏ដូចជាក្រុមហ៊ុនធំៗក៏ត្រូវបិទ និងផ្អាកដំណើរការផងដែរ។
លើសពីនេះមជ្ឈមណ្ឌលសង្កេតការរញ្ជួយដី និងរលកយក្សស៊ូណាមិរបស់ប្រទេសជប៉ុនក៏បានព្រមានអំពីហានិភ័យនៃការរញ្ជួយដីនៅតែបន្តកើតមាន អមដោយរលកយក្សស៊ូណាមិដ៏ខ្លាំងក្លាទៀតផង។ ទោះជាយ៉ាងណាគ្រោះរញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័របានវាយប្រហារប្រទេសជប៉ុនកាលពីម្សិលមិញនេះ មិនទាន់មានរបាយការណ៍បញ្ជាក់ពីការខូចខាតដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិនោះទេ។
គួរបញ្ជាក់ដែរថា រលកយក្សស៊ូណាមិកើតឡើងនៅពេលដែលបរិមាណទឹកដ៏ធំត្រូវបានផ្លាស់ទីលំនៅភ្លាមៗនៅក្នុងទឹកបើកចំហ។ នេះបណ្តាលមកពីការរញ្ជួយដី ការរអិលបាក់ដី ការផ្ទុះភ្នំភ្លើង ឬផលប៉ះពាល់អាចម៍ផ្កាយ។ រហូតមកដល់ពេលនេះ កាតាលីករដែលកើតឡើងញឹកញាប់បំផុតសម្រាប់រលកយក្សស៊ូណាមិ គឺការរញ្ជួយដីក្រោមទឹក ដែលត្រូវបានគេស្គាល់ថាជារញ្ជួយដីនេះឯង៕










